លោកត្រាំរៀបចំដាក់ទណ្ឌកម្មលើចិន​ករណីលួចកម្មសិទ្ធិបញ្ញា

រដ្ឋការរបស់លោកត្រាំ កំពុងតែរៀបចំគម្រោងនៃការប្រកាសដាក់ទណ្ឌកម្មលើប្រទេសចិន បន្ទាប់ពីការស៊ើបអង្កេតហើយរកឃើញថា ចិននៅតែបន្តលួចប្រើប្រាស់ និងផ្ទេរកម្មសិទ្ធិបញ្ញាលើប្រភេទផលិតផលរបស់អាមេរិកក្នុងការធ្វើពាណិជ្ជកម្ម។​

តាមសារព័ត៌មានBBCចុះផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មនៅពេលនេះ បន្ទាប់ពីអាមេរិកមានការពិភាក្សាអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែចិននៅតែមិនព្រមផ្លាស់ប្តូរ។​

ការដាក់ទណ្ឌកម្មនេះគឺគ្រោងធ្វើឡើងតាមរយៈ រឹតបន្តឹងពន្ធនាំចូលពីចិន ហើយរួមទាំងការដាក់សម្ពាធផ្សេងៗទៀត។​

បច្ចុប្បន្នសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណល ត្រាំ ក៏កំពុងតែប្រឈមមុខចំពោះសហគមន៍អន្តរជាតិក្នុងវិស័យធ្វើពាណិជ្ជកម្មដែរ បន្ទាប់ពីការដាក់ចេញសង្គ្រាមពាណិជ្ជកម្មក្រោយពេលដំឡើងពន្ធចាំចូលដែកថែម និងអាលុយមីញូម។​

តាមគម្រោងរបស់សេតវិមានកំពុងពិចារណាដំឡើងពន្ធនាំចូលនិង ការវិនិយោគផ្សេងៗពីចិនប្រមាណពី៣០ទៅ៦០ពាន់លានដុល្លារ។​

មន្ត្រីអាមេរិកថ្លែងថា ពួកគេក៏កំពុងតែរៀបចំពាក្យបណ្តឹងដាក់ទៅអង្គការពាណិជ្ជកម្មពិភពលោកឲ្យជួយដោះស្រាយបញ្ហាទាំងនេះ។​

មន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលកំពុងចរចាករណីនេះលោកRobert Lighthizer ថ្លែងប្រាប់សមាជិកសភាកាលពីម្សិលមិញថា  អាមេរិកកំពុងស្វែងរកការដាក់ទណ្ឌកម្មធ្ងន់បំផុតលើប្រទេសចិន។​​ដោយលោកថា ការក្សាការពារកម្មសិទ្ធិបញ្ញារបស់អាមេរិកគឺជាការរក្សាសេដ្ឋកិច្ចរបស់អាមេរិក។​

ចំណែកភាគីចិននៅមិនទាន់មានប្រតិកម្មខ្លាំងក្លាចំពោះករណីនេះនៅឡើយ ដោយថាគ្មានអ្នកណាឈ្នះទេបើសិនជាសង្គ្រាមពាណិជ្ជកម្មកើតឡើងមែននោះ។​

កាលពីសប្តាហ៍មុន​នាយករដ្ឋមន្ត្រីចិន​លោក​ Le Keqiang  បង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់ ហើយអាមេរិកនៅតែបើកទូលាយក្នុងការនាំបច្ចេកវិទ្យាចូលក្នុងប្រទេសចិន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ