ការដាក់ទ្រង់លោតនៅទីធ្លាសាលារៀនធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស

ការដាក់ទ្រង់ហក់លោតនៅក្នុងទីធ្លាសាលាបឋមសិក្សាអន្លង់ក្រាយ ក្នុងខេត្តពោធិ៍សាត់ ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងអាចប្រឈមនិងគ្រោះថ្នាក់ផងដែរ។

ពលរដ្ឋម្នាក់លោក គង់​ វណ្ណៈ អាយុ ៣៥ ឆ្នាំ ជាកសិកររស់នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន បាននិយាយថា គាត់បានឲ្យលុយកូនសម្រាប់ទិញនំញាំពេលទៅរៀន ប៉ុន្តែកូនរបស់គាត់បែរជាទុកលុយ ដើម្បីយកទៅលេងលោតទ្រង់ទៅវិញ ហើយធ្វើឲ្យប៉ះពាល់ដល់ការសិក្សាកូនគាត់ទៀតផង។

លោកបន្តទៀតថា តាំងពីគេដាក់ទ្រង់ហក់លោតនេះមក កូនរបស់គាត់ចេញពីសាលារៀនមកផ្ទះវិញយឺតពេលរហូត ដោយសាររវល់នៅលេងជាមួយគេ។

ស្រ្តីម្នាក់ទៀតឈ្មោះ ពៅ គេង បានឲ្យដឹងថា អ្នកស្រីមានការបារម្ភណាស់ អំពីបញ្ហាសុវត្ថិភាពចៅរបស់គាត់ ពេលទៅសាលារៀនបន្ទាប់ពីមានគេដាក់ទ្រង់ហក់លោតនោះមក ព្រោះចៅរបស់គាត់ទើបតែអាយុ ៥ឆ្នាំប៉ុណ្ណោះ។

អនាព្យាបាលសិស្សទាំងអស់ស្នើឲ្យលោកនាយកសាលា និងលោកមេភូមិ មេត្តាបញ្ឈប់ការដាក់ទ្រង់ហក់លោត នៅក្នុងបរវេនសាលារៀននេះ ព្រោះអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នូន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។