សាលារាជធានីឲ្យក្រុមហ៊ុនដាក់របារកាត់ផ្លូវផ្សាយពាណិជ្ជកម្មទាំងអស់រុះរើចេញ​

សាលារាជធានីភ្នំពេញប្រកាសបញ្ឈប់ការអនុញ្ញាតឲ្យក្រុមហ៊ុន​នានា ដែលបានដាក់របារកាត់ទទឺងផ្លូវក្នុងរាជធានីផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវរុះរើចេញ ដោយហេតុផលថាដើម្បី​សុវត្ថិភាពនិងសោភ័ណភាពនៅក្នុងរាជធានីទាំងមូល។​

សេចក្តីប្រកាសព័ត៌មាន​របស់សាលារាជធានីភ្នំពេញ​កាលពីថ្ងៃទី១៨ ខែមករា បានបញ្ជាក់ថាក្រុមហ៊ុន​នានាត្រូវពិនិត្យឡើងវិញនូវផ្សាយណិជ្ជកម្មនៅក្នុងភូមិសាស្រ្តរាជធានីដោយផ្ទាំងខ្លះធ្វើមិនមានគុណភាព ខុសបច្ចេកទេស ខុសច្បាប់ បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងខូចសោភ័ណភាពរាជធានី។​

ក្នុងសេចក្តីប្រកាសនោះ សាលារាជធានីទុកពេលមួយខែឲ្យក្រុមហ៊ុនដាក់ផ្សាយពាណិជ្ជកម្ម​មិនមានការអនុញ្ញាតឲ្យទៅសុំច្បាប់និងឲ្យក្រុមហ៊ុន​ដាក់របារកាត់ផ្លូវផ្សាយពាណិជ្ជកម្មទាំងអស់ត្រូវរុះរើចេញ​ រយៈពេលមួយខែនោះ គឺចាប់ពីថ្ងៃជូនដំណឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ