យុវជន ៥០០នាក់​ជួបប្រជុំគ្នាក្រោមប្រធានបទ គុណប្រយោជន៍នៃការសិក្សា

ក្រុមយុវជនប្រមាណជាង ៥០០នាក់បានជួយប្រជុំគ្នានៅសាលមហោស្រពខេត្តក្រចេះ នៅព្រឹកថ្ងៃសៅរ៍ ទី ៦ ខែឧសភា​ ក្រោមប្រធានបទស្តីអំពី គុណប្រយោជន៍នៃការសិក្សា។

​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលជាគណៈអធិបតីក្នុងពិធីជួបប្រជុំនេះ មានមតិណែនាំទៅដល់សិស្សានុសិស្សថា ពួកយើងទាំងអស់គ្នាត្រូវខិតខំសិក្សារៀន ជាពិសេសអ្នកដែលត្រូវត្រៀមប្រលងបាក់ឌុបឆ្នាំនេះ ដែលនិងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។ លោកបន្តថា ចង់ឲ្យសិស្សនិស្សិតទាំយមានការចូលរូមលើកស្ទួយសង្គមជាតិឲ្យកាន់តែរីកចម្រើន ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះពួកយើងទាំងគ្នាជាទំពាំងស្នងឬស្សី ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ កញ្ញា ឆោម​ ស្រីល័ក្ខ

 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។