បទសម្ភាសន៍៖ មន្ត្រី គ.ជ.ប ថា ស្ថាប័ននេះនៅតែមានភាពស្របច្បាប់ ខណៈមន្ត្រី៣រូបលាលែងពីតំណែង​

អគ្គលេខាធិការង គ.ជ.ប ​លោក សោម សូរីដា (រូបភាពពីគេហទំព័រ NEC)

កាលពីថ្ងៃទី២០ខែវិច្ឆិកានេះ អនុប្រធាន គ.ជ.ប ១រូប និងសមាជិក២រូបទៀត ដែលមានកូតា មក​ពីគណ​បក្ស​សង្គ្រោះ​​ជាតិ បានដាក់ពាក្យទៅរដ្ឋសភាសុំលាលែងពីតំណែង ក្រោយពីតុលាការ​កំពូល​សម្រេច​​រំលាយ​​គណ​​​បក្ស​ប្រឆំាងកាលពីថ្ងៃទី១៦ ខែដដែល។ មន្ត្រី គជប ទំាង៣រូបនោះ បានអះអាង​ប្រហាក់​​ប្រហែល​​គ្នាថា ការលាលែងពីតំណែងនោះ មិនចង់រំលោភឆន្ទៈម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ នៅ​​ក្នុង​​​​ប្រវត្តិ​សាស្ត្រ​។

ទោះជាបែបនេះក្តី អគ្គលេខាធិការងគ.ជ.ប បានអះអាងថា ការសុំលាលែងពីតំណែងពីសមាជិក គជប ជាសិទ្ធិ​របស់​បុគ្គល ដោយថាមិនធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់ នៃគ.ជ.ប នោះទេ៕

តទៅនេះសូមស្តាប់បទសម្ភាសន៍រវាងអ្នកសារព័ត៌មាន VOD គឺលោក ណាត សុភាព និងអគ្គលេខាធិការង គ.ជ.ប ​លោក សោម សូរីដា​ ដូចតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ