មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រក​ឃើញ​កុមារ​ជាង​១​ម៉ឺន​នាក់​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្នុង​ខែ​មីនា​នេះ

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា (រូបថតពីហ្វេសប៊ុក​របស់​លោក​)

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជាង ១​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ក្នុង​ខែ​មីនា​នេះ។

ក្នុង​របាយការណ៍​មួយ​ដែលបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កុមារ​កម្ពុជា​ដល់​ទៅ ១១,៦០៦​នាក់ ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ នៅ​ក្នុង​ចំណោម​កុមារ​កម្ពុជា ៧​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​ពីរ​សាខា។

ក្នុង​ចំណោម​កុមារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ទាំង​នោះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​បន្ថែម​ថា កុមារ ១៥២​នាក់ ប្រឈម​នឹង​ជំងឺ​រលាក​ខួរ​ក្បាល​ធ្ងន់​ធ្ងរ។

ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រូប​នេះ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​ស្នើ​ទៅ​ក្រសួង​សុខាភិបាល ឲ្យ​ត្រួត​ពិនិត្យ​សមត្ថភាព​ក្រុម​គ្រូ​ពេទ្យ​ឡើង​វិញ បន្ទាប់​ពី​រក​ឃើញ​ថា កុមារ​កម្ពុជា​រាប់​រយ​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ បន្ទាប់​ពី​ពុំ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នៅ​តាម​គ្លីនិក​ឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ