លោក ហ៊ុន សែន បដិសេធការធ្វើឃាតរូបលោក

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបដិសេធព័ត៌មានដែលផ្សាយថា លោកត្រូវបានធ្វើឃាត ដោយថា នេះជាព័ត៌មានមិនពិត និងកំពុងស្រាវជ្រាវរកអ្នកប្រឌិត​ព័ត៌មាន​បែប​នេះ។ នេះបើតាមបើតាមទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃ​នេះ។

លោក ហ៊ុន សែន បាន​អះអាង​បែប​នេះ បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បង្ហោះ​ព័ត៌មាន និង​រូបថត ៣​សន្លឹក ដែល​រៀបរាប់​ថា លោក ហ៊ុន សែន ត្រូវ​បាន​ធ្វើ​ឃាត​នៅ​អំឡុង​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង​កង​អង្គរក្ស។

បន្ទាប់​ពី​ការ​បង្ហោះ​បែប​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​រូប​លោក​នោះ​ទេ ហើយ​ថា ទំព័រ​ហ្វេសប៊ុក Fresh News ត្រូវ​បាន​ជន​ខិល​ខូច​ហ៊ែក​ចូល។

លោក ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុកមុននេះបន្តិចថា៖ «កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថា មានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ»។

កាលពីព្រឹកមិញនេះ សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​សារថា លោក ហ៊ុន សែន ត្រូវបានគេធ្វើឃាតនៅម៉ោងប្រាំព្រឹក ដោយសារការប៉ះទង្គិចប្រដាប់អាវុធផ្ទៃក្នុងកងអង្គរក្ស។ ប៉ុន្តែ Fresh News បានជូនដំណឹងវិញថា ​Facebook ​Page ​របស់ខ្លួន​ត្រូវ​បាន​ជនអនាមិក​វាយប្រហារ​នៅ​ព្រឹក​ថ្ងៃទី២៧ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧នេះ​ ​ដោយ​ក្រុមអនាមិកទាំងនោះ​បាន​បង្ហោះ​ព័ត៌មានបំភ្លៃ​ការពិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ