ពេជ្រ សោភា សារភាពថា​ ​ឆឹម សក្កដា ជា​​​បុរស​ថ្មី​ក្នុងជីវិត

ពេជ្រ សោភា នឹង ឆឹម សក្កដា (រូបភាពពីហ្វេសប៊ុក)

នៅទី​បំផុត តារា​ចម្រៀង ​​ពេជ្រ សោភា ​បានសារភាពថា ​​តារា​សម្ដែង​លោក ឆឹម ​សក្កដា ពិតជា​មានទំនាក់ទំនង​​​មិនធម្មតាជាមួយ​ខ្លួន។ ​​​នាង​​បាន​​​ប្រកាស​បែប​នេះ ប​ន្ទាប់ពី​លោក ឆឹម សក្កដា ត្រូវគេឃើញ​​​តាម​ស្អិត​ជាមួយ​នាង​ក្រៅ​ឆាក និងលោក​បាន​ប្រកាស​ថា ​ស្រឡាញ់ ពេជ្រ សោភា ​​​​ស្មើជីវិត​​​ជាសាធារណៈនៅលើបណ្តាណទំនាក់ទំនងសង្គមហ្វេសប៊ុក។

​​ពេជ្រ សោភា និយាយថា ​​រវា​ងនាង និង​លោក ឆឹម សក្កដា ស្គាល់គ្នា​យូរមកហើយតាមរយៈ​ឱកាស​បានថត​​​​បទ​ចម្រៀង​ជាមួយគ្នា​​។ ប៉ុន្តែ​ចំណង​​​ស្នេហ៍ដែល​បានកើតឡើងទើបតែ​មាន​​​នា​ពេល​ថ្មី​ប៉ុណ្ណោះ ​​ដោយ​នាងថាលោក ​ឆឹម សក្កដា ​​ជ្រៀតខ្លួនចូលក្នុងជីវិត​​របស់នាង​ម្ដង​បន្តិច​ៗ ដែលធ្វើឲ្យ​នាង​​​ទទួល​យកក្ដីស្រឡាញ់ដោយមិនដឹងខ្លួន។

​​​​​​ក្នុងពេល​ថត​បទចម្រៀង​ជាមួយ​លោក ឆឹម សក្កដា នាងថា​ លោក​តែង​​ធ្វើ​រឿង​ប្លែកឲ្យ​នាង​សប្បាយ​ចិត្ត ​ហើយ​នាង​មិន​នឹកស្មាន​​អ្វីដែល​លោកបានធ្វើ​គឺជាក្ដីស្រឡាញ់នោះទេ ដោយ​នាង​គ្រាន់តែ​នឹកស្មាន​ថាធ្វើក្នុងនាមជា​អ្នកគាំទ្រ​​​​​មិនខុសគ្នា​ពី​ហ្វេន​របស់នាងទូទៅ​ប៉ុណ្ណោះ។ នាងថា​​​​​​ទង្វើរបស់​លោកកាន់តែចាក់ជ្រៅ​ក្នុងជីវិតរបស់ខ្លួន​ក្នុងពេលដែល​​​​លោកចេះតែ​ចំណាយ​ពេល​ច្រើនឡើង​ធ្វើឲ្យនាងសប្បាយ​ និង​​ធ្វើអោយនាង​ស្គាល់ថា​​​​​​​​​​​​​​ឈប់ឯកោ​ក្រោយជីវិត​​​អាប់អួរ។ ជា​ពិសេស​ក្នុងពេលដែល​លោក​រមែង​​​​ញញាក់អារម្មណ៍ដល់នាងនូវកាដូ​ផ្សេងៗ ទើប​នា​ងសម្រេចចិត្ត​ទិញ​នាឡិកា​​​​គូស្នេហ៍​មួយ​គ្រឿង​អោយ​លោក​​ក្នុងថ្ងៃ​​​​២៤ ធ្នូ មុន​មួយថ្ងៃ​​​​ពិធីបុណ្យ​ណូអែល​។

យ៉ាងណាមិញ នាង​ថា ​អ្វីដែលខ្លួននៅតែ​​ស្ទាក់ស្ទើរ​ថាអ្វីដែល​នាង​​​​​​​​ផ្ដល់ឱកាសឲ្យ​​​​​តារា​រូប​នេះ​​ចូល​ខ្លួន​កៀកកិតខ្លួន គឺជា​ស្នេហា​​​​នោះទេ ដោយសារតែ​ថា​ខ្លួន​ហាក់​មានអារម្មណ៍មិនទុកចិត្ត​ចំពោះ​លោក​១០០ភាគរយនៅឡើយ។ នាងថា​ ស្ទើរ​មិនចង់​ជឿ​​​ត្រចៀក ​​​​​​ដែលខ្លួនជា​ស្រ្តីមេម៉ាយ​ហើយ​ធ្លាប់ខកចិត្តបែរជា​មានកំលោះ​ម្នាក់​ស្រឡាញ់នាង​ស្មោះស្ម័គ្រ។ ​

នាង​ថា ​​​លោក ឆឹម សក្កដា  មិនមែនជា​អ្នកសិល្បៈ​ដំបូងនោះទេ ​​ដែល​​​​​​​តាម​​​ស្រឡាញ់ ប៉ុន្តែ​នាង​បានក្លាយអ្នកសិល្បៈទី​១ ដែល​ជួយ​ព្យាបាល​​​​​ផ្លូវចិត្ត​របស់នាងឲ្យស្រស់ស្រាយ​​​​​​ខុស​ពីមុន។ ​​​នាង​បានសម្រេច​ទទួលយក​​​​អំពើ​ល្អរបស់លោក ​បន្ទាប់ពី​​​លោកបាន​បង្ហាញ​​​​នូវទង្វើ​ច្រើនយ៉ាងដែល​នាងធ្វើឲ្យ​​​នាង​​ពិបាកប្រកែក។

នាងថា ​​លោកគឺជា​​​បុរស​​ពោពេញ​ដោយ​​​ភាពផ្អែមល្ហែម ទើប​នាង​ចេះតែខ្លាច​​រអារ​​​ទំនាក់ទំនងដែល​បានសាង​ឡើង មានការប្រែប្រួល។ នាងសារភាពថា​​លោក ឆឹម សក្កដា ​ក្លាយខ្លួនជា​​ចំណែក​មួយសំខាន់​​ក្នុងជីវិតរបស់​ខ្លួន ​ប៉ុន្តែ​​នាង​មិន​ទាន់​​ហ៊ាន​ថា​ទំនាក់ទំនង​មួយ​នេះ​​​​​​​​​​​​​​​​​​​​មានភាពរឹង​មាំ​ដូចគ្នា​នឹង​​គូស្នេហ៍​របស់អ្នកនាង ខាត់ សុឃីម និង​អ្នកនាង គង់ សុជាតិ ដែលជាស្នេហ៍របស់តារា​សិល្បៈនោះទេ។

ពេជ្រ សោភា បាន​សារភាព តារា​សម្ដែង​​​លោក ឆឹម សក្កដា ​​​​​​ ​​​​​​​ជ្រាត​ចូលក្នុងជីវិត​របស់ខ្លួន ក្នុងពេលដែល​​​នាងឯកោ ហើយពោរពេញ​ដោយភាពទុក្ខសោក​ព្រោះតែការ​បាត់បង់ឪពុក និង​ក្រោយក្លាយខ្លួនជា​ស្រ្តី​មេម៉ាយ​​​​​​។ នាងសរសើរ​ថា​​​លោក​​ពូកែ​​ធ្វើសំឡេង​​ទិនហ្វីឲ្យ​នាង​សើច​សប្បាយ និង​​​​​ភាគតិច​ណាស់មិនធ្វើអោយ​នាង​ភ្ញាក់ផ្អើលនូវរឿង​ផ្សេងៗ ជាពិសេស​គឺ​ការពញាក់អារម្មណ៍។

នាង​និយាយថា៖ ​«ខ្ញុំអត់ចង់និយាយ​ថា​​ខ្ញុំ​​​​​​​ស្រឡាញ់គាត់ (ឆឹម សក្កដា) ទេលូវ​ហ្នឹង​ តែ​ខ្ញុំសារភាព​ថាខ្ញុំ​ចូលចិត្ត​គាត់! តាំងពីមានគាត់​ជិវិត​​​ខ្ញុំលែងឯកោ ហើយខ្ញុំ​​​មើលទៅ​គាត់​​មានតស៊ូជាមួយខ្ញុំ​ច្រើន​​ ទើបខ្ញុំ []

អ្នកនាងថា ​លោក​ឆឹម សក្កដា ​បាន​ប្រកាស​សុំស្រឡាញ់នាង​ច្រើនដង ដោយ​បានសុំខ្លួន​មើលថែ​នាង តែ​នាង​មិនទាន់​ហ៊ានឆ្លើយ​ពីជំហរ​ទទួល​យក​​ ឬមិន​ទទួល​យកនោះទេ ក្រៅតែ​ពី​​​​​​​​​​​​​​​​​​​​មិនប្រកែ​កនូវ​អំពើ​ល្អរបស់លោក ដើម្បីប​ន្ត​មើល​​​ទឹកចិត្ត​​​​​​​​​។ នាង​ថា​​មានរឿង​​រំភើប​ៗ​​​ជា​ច្រើន​ដែល​​លោកសក្កដា​ធ្វើអោយ​នាង​​យល់ថា​ជិវិត​របស់ខ្លួនមានន័យ​មិនដូចមុន អ៊ីចឹង​ហើយទើប​​យល់ថា​​លោក​​​​​​មានចំណុច​ល្អ​​ដែល​នាង​​​​​​​សម្រេចចិត្ត​ពិចារណា។

នាង​និយាយថា៖ ​«​ខ្ញុំរំភើបជាង​គេ​ពេលខ្ញុំ​ទៅច្រៀងនៅស្គន់ គឺ​គាត់ថា​​​គាត់ជាប់ថត​​​​​​អត់ទំនេរ​ទេ ប៉ុន្តែ​​ដាក់ទូរស័ព្ទមិនទាន់​ផុត​ផង គាត់​​មកដល់​​​! ​គាត់ចំណាយពេលច្រើន​​​​​​ក្នុងជីវិតរបស់ខ្ញុំ ហើយ​​​​​​បើទោះជា​ខ្ញុំទៅច្រៀង​ដល់ណាក៏ដោយ ក៏គាត់សុខចិត្ត​ទៅពញាក់អារម្មណ៍ដែរ ​​​​​​លើកលែងតែ​គាត់​​រវល់ទៅអត់បាន!»

ពេជ្រ សោភា បន្ត​រៀប​រាប់ថា ​រវាងនាង និង​លោក ឆឹម សក្កដា កាន់តែមាន​សម្ព័ន្ធ​ភាព​ល្អ ប្រសើរ ប៉ុន្តែ​​​​​​​​ចំណង​ស្នេហ៍ដែល​ឈានដល់លែង​លាក់បាំង​នេះ នាង​ចេះតែ​ខ្លាច​​នឹងមាន​វាសនា​មិនសមប្រកប បើទោះជា​​លោក​សក្កដា ធ្វើអោយ​នាងទុកចិត្ត​​​ក្រោយការ​​​​​សេពគប់។

​លោក ឆឹម សក្កដា ​មិនអាច​សុំ​ការ​បញ្ជាក់បានទេ ​ប៉ុន្តែ​​បើក្រឡេក​ទៅ​មើលគណនី​ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់​លោ​ក គឺ​អ្នកណាក៏ឃើញ​គ្រប់គ្នា​ថា​ លោកប្រកាស​យ៉ាង​បើកចំហរ​ថា​​រវាង​លោក និង ពេជ្រ សោភា ជា​គូស្នេហ៍។ លោកបាន​ប្រកាសថា ​ខ្លួន​នឹង​តស៊ូ​​ដើម្បីឲ្យ​ពេជ្រ សោភា ទទួល​​យក និង​ជឿ​ថាអ្វីដែល​លោក​​​​​​​​ប្រឹង​ប្រែង​ជា​​​ស្នេហា​ពិត។ លោក​ប្រកាសមិន​​ខ្វល់ពីអតីត​កាល និងថា​អ្វីដែល​លោកចង់បាន​គឺ​បាន​​​ប្រើជីវិត​មើលថែ​តារា​ស្រី​រូប​នេះ​​​​សម្រាប់បច្ចុប្បន្ន និងអនាគត។ អ៊ីចឹង​ហើយចំណង​ស្នេហ៍មួយនេះ  ធ្វើ​អោយមានមហាជន​​ចាប់អារម្មណ៍​​ក្រោយបែកធ្លាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ