ស្ថានទូតអាមេរិកបើកកន្លែងប្រឹក្សាយោបល់ទៅរៀននៅអាមេរិក

ពិធីសម្ពោធបើកឲ្យប្រើមជ្ឈមណ្ឌលអាមេរិក (American Center) ដែលមានទីតាំងក្នុងស្ថានទូតអាមេរិក (ហួត វុទ្ធី)

ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានបើកកន្លែងប្រឹក្សាយោបល់ដោយឥតបង់ថ្លៃដល់សិស្ស-និស្សិតខ្មែរដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។

ក្នុងពិធីសម្ពោធបើកឲ្យប្រើមជ្ឈមណ្ឌលអាមេរិក (American Center) ដែលមានទីតាំងក្នុងស្ថានទូតអាមេរិកកាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ប្រធានផ្នែកកិច្ចការសាធារណៈ លោក អេរ៉េន ស្វតជេស្ស (Arend Zwartjes) ថ្លែងឲ្យដឹងថា ជាមួយ​នឹង​បណ្ណាល័យដែលបើកជូនសាធារណជនទូទៅ មជ្ឈមណ្ឌលនេះមានសេវាមួយទៀតគឺ EducationUSA ដែលជាសេវាផ្តល់ព័ត៌មាន និងការណែនាំ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជួយនិស្សិតបរទេស នៅក្នុងការរកឱកាសដើម្បីសិក្សានៅក្នុងសហរដ្ឋអាមេរិក។

លោក Arend បន្ថែមថា មជ្ឈមណ្ឌលអាមេរិកនេះ នឹងបើកជូនសាធារណជនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ព្រឹកពីម៉ោង ៨:៣០ដល់ម៉ោង១១:៣០ និងពេលថ្ងៃពីម៉ោង ១:៣០ដល់ម៉ោង៤:៣០។ សេវាប្រឹក្សាយោបល់មួយទល់មួយនឹងផ្តល់ជូនដោយឥតគិតថ្លៃ។

បច្ចុប្បន្នមានសិស្ស និស្សិតខ្មែរចំនួនជាង ៥០០​នាក់ កំពុងសិក្សានៅសហរដ្ឋអាមេរិក ដែលមានកំណើន ៥៣% នៅក្នុងរយៈពេល ៥​ឆ្នាំមកនេះ។ រដ្ឋដែលមានសិស្ស និស្សិតខ្មែរទៅរៀនច្រើនជាងគេមាន កាលីហ្វ័រញ៉ា ម៉ាសាជូសេត វ៉ាស៊ីនតុន ញូវយ៉ក និងតិចសាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ