គ.ជ.ប កំណត់​យក​ដើ​ម​ឆ្នាំ​២០១៨បោះឆ្នោត​ព្រឹទ្ធសភា

ព្រឹទ្ធសភា

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​កំណត់​យកសប្តាហ៍​ទី​៣​ ក្នុងខែមករា ដើមឆ្នាំ​​២០១៨​ខាង​មុខ​សម្រាប់​បោះ​ឆ្នោត​​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៤។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១៧ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន គណៈកម្មាធិការ​ជាតិ​រៀប​​ចំ​​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា កាល​បរិច្ឆេទនៃ​ការ​បោះ​ឆ្នោត​ជ្រើ​សតាំង​សមាជិក​ព្រឹទ្ធ​សភា​សម្រាប់​​​នី​តិកាល​ទី​៤​នៃ​ព្រឹទ្ធ​សភា និង​ត្រូវ​កំណត់​យក​ថ្ងៃ​អាទិត្យ​ ទី​១៤ មករា ឆ្នាំ​២០១៨ ខាង​មុខ។

​​គ.ជ.ប បានឲ្យ​ដឹង​ទៀត​ថាសមាជិក​ព្រឹទ្ធ​សភានីតិកាល​ទី​៤ មាន​ចំនួន​៦២រូប ដែល​២រូប​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ២រូប​ជ្រើស​តាំង​ដោយ​សមាជិក​រដ្ឋ​សភា និង​៥៨​រូប​ទៀត​ជ្រើស​តាំង​តាម​ការ​បោះឆ្នោត​អសកល ដែលត្រូវ​បែង​ចែក​តាម​ភូមិភាគ។

សម្រាប់​នីតិកាលទី​៣នេះ សមាជិកព្រឹទ្ធសភាមាន​៦១រូប ​ក្នុង​នោះ មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា​មាន​៤៦នាក់ គណបក្ស ​សម ​រង្ស៊ី ​១១នាក់ និង​៤នាក់​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ និងរដ្ឋ​សភា។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ជា​ការ​បោះឆ្នោត​អសកល​ គឺអ្នកបោះឆ្នោតជាសមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សា ខេត្ត រាជធានី និង​សមាជិក​រដ្ឋសភា។

អតី​តប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក សម រង្ស៊ី បានប៉ាន់ប្រមាណនៅ​លើ​ទំព័រ​ហ្វេសបុករបស់​លោក​បន្ទាប់ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ​ថា ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភាឆ្នាំ​២០១៨​ខាង​ គណបក្សសង្គ្រោះ​ជាតិ​អាច​ទទួល​បាន​អាសនៈ​២៥ គឺលើសបច្ចុប្បន្នដែលមានចំនួន១១អសនៈ៕ ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ