រដ្ឋបាលព្រៃឈើក្រចេះចាប់រថយន្តសុំាយ៉ុងដឹកឈើអារ១៣គ្រឿង

ផ្នែករដ្ឋបាលព្រៃឈើក្រចេះសហការជាមួយកំលាំងនគរបាលខេត្តបានចាប់ឃាត់រថយន្តម៉ាកសុំាយ៉ុងចំនួន១៣គ្រឿងដឹកជញ្ជូនឈើអារលេខ១និង២ដោយគ្មានលិខិតអនុញ្ញាត

ផ្នែករដ្ឋបាលព្រៃឈើក្រចេះ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ សហការជាមួយកំលាំងនគរបាលខេត្តបានចាប់ឃាត់រថយន្តម៉ាកសុំាយ៉ុងចំនួន១៣គ្រឿងដឹកជញ្ជូនឈើអារលេខ១និង២ដោយគ្មានលិខិតអនុញ្ញាតនៅភូមិរកាកណ្តាល១សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះនិងភូមិអូរឫស្សី២សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ រថយន្តទាំងនោះនឹងត្រូវនាំយកមក រក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារដើម្បីធ្វើការវាស់វែងនិងចងក្រងសំណុំរឿងតាមនីតិវិធី។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។