កម្មការនីរោងចក្រញ៉ូវអូរៀនដួលសន្លប់បន្តបន្ទាប់រហូតរាប់សិបនាក់

កម្មការនីរោងចក្រញ៉ូវអូរៀន នៅក្នុងសួនកាណាឌីយ៉ា រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ ៦០នាក់ នៅមិនទាន់ដឹងថាមកពីមួលហេតុអ្វីច្បាស់លាស់នៅឡើយ។

ប្រភពពីកម្មការនីដែលនៅក្នុងហេតុការណ៍នោះបាននិយាយថា នៅព្រឹកថ្ងៃទី ០៧ខែសីហា មានកម្មការនី ៤នាក់បានដួលសន្លប់ពេលកំពុងធ្វើការ រហូតដល់ថ្ងៃត្រង់ស្រាប់តែមានកម្មការនីដួលសន្លប់ជាបន្តបន្ទាប់ទៀត។ ប្រភពដដែលបានបន្ថែមទៀតថា នៅពេលឃើញមានការដួលសន្លប់កាន់តែច្រើននាក់ កម្មការនីដែលកំពុងធ្វើការជាមួយគ្នា ចាប់ផ្តើមមានអារម្មណ៍ភ័យស្លន់ស្លោរហើយក៏បានដួលសន្លប់ជាបន្តបន្ទាប់។

កម្មការនីម្នាក់ បាននិយាយថា ប្អូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់គាត់ថា នាងពិបាកក្នុងខ្លួនអស់កម្លាំងទន់ដៃទន់ជើង ហើយមានកម្មការនីដួលសន្លប់បន្តបន្ទាប់គ្នារហូត បន្ទាប់មកគាត់ក៏បានដើរទៅមើលនៅក្នុងអគារនោះ ដល់ពេលឃើញមានកម្មការនីដួលសន្លប់ច្រើនពេក គាត់ក៏ចាប់ផ្តើមចុកក្នុងដើមទ្រូងយ៉ាងខ្លាំង ឈឺក្បាលវិលមុខហើយបានដួលសន្លប់ដែរ។

កម្មាករនីម្នាក់ ដែលដឹងខ្លួនវិញបន្ទាប់ពីដួលសន្លប់ បាននិយាយថា មុនពេលកើតហេតុពួកគាត់មានអារម្មណ៍តឹងទ្រូងថប់ដង្ហើម ត្រជាក់ដៃ ត្រជាក់ជើង ឈឺក្បាលវិលរកក្អួត ទើបធ្វើឲ្យពួកគាត់ដួលសន្លប់។

កម្មការនីដែលដួលសន្លប់ទាំង ៦០នាក់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យមូលមិត្ត នឹងមន្ទីពេទ្យលាមេត្រី នៅមុខផ្សារកាណាឌីយ៉ា ហើយអ្នកដែលមានអការៈធ្ងន់ធ្ងរត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ នឹងមន្ទីពេទ្យកាល់ម៉ែត្រ។

តំណាងអ្នកគ្រប់គ្រងរោងចក្រ និងតំណាងសហជីព ស៊ីការឌូ (CCAWDO) ប្រចាំរោងចក្រញ៉ូវអូរៀនបានសម្រេចឲ្យកម្មករទាំងអស់ឈប់សម្រាក ២ថ្ងៃបន្ថែមទៀត ចំពោះកម្មការនីដែលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ អនុញ្ញាត្តឲ្យឈប់សម្រាកតាមវិជ្ជាក់បញ្ជារបស់គ្រូពេទ្យ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ក្រុងភ្នំពេញ អ្នកស្រី ម៊ួ ឡេងគិត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។