ក្រសួងថាទឹកក្នុងអាងតាម៉ុក ស្រកចុះបន្តបន្ទាប់ពីរថ្ងៃនេះ​

ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានស្រកចុះជាបណ្តើរក្នុងរយៈពីរថ្ងៃចុងក្រោយនេះ ប៉ុន្តែស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចុះផ្សាយនៅថ្ងៃពុធនេះថា ទឹកក្នុងអាងតាម៉ុកថ្ងៃនេះ បានស្រកចុះនៅត្រឹមកំពស់ ៣,៦០ម៉ែត្រ គឺបានស្រកចុះ០,១០ម៉ែត្រ ​បើប្រៀបធៀបទៅនឹងថ្ងៃ២៩ ម្សិលម៉ិញនេះ គឺ៣,៧០ម៉ែត្រ។

តាមរបាយការណ៍ក្រសួងធនធានទឹកបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែសីហានេះ កំពស់ទឹកក្នុងអាងតាម៉ុកបានកើនឡើងរហូតដល់ទៅ៤ម៉ែត្រ គឺលើសកម្រិតប្រកាសអាសន្ន ដែលក្រសួងកំណត់ត្រឹម៣ម៉ែត្រកន្លះ៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ