មនុស្សយ៉ាងតិច៤០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់រថយន្តនៅបាត់ដំបង

អ្នករងគ្រោះថ្នាក់ពីការក្រឡាប់រថយន្តដឹកកម្មករនៅបាត់ដំបង។ រូបភាពពីអគ្គស្នងការ។

យ៉ាងហោចណាស់មនុស្ស ៤០នាក់បានរងរបួសធ្ងន់ស្រាលដោយសារហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករនៅខេត្តបាត់ដំបង។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់​ប៉ៃលិន​-​បាត់ដំបង​ ក្នុងភូមិ​តា​គ្រក់​ ឃុំ​ត្រែង​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ បណ្តាល​ឱ្យ​កម្មករ​ និង កុមារ ជាង​៤០​នាក់​ រង​របួសធ្ងន់​ស្រាល។

តាមការចុះផ្សាយដដែលបន្តថា​ក្រោយ​ពេល​កើតហេតុ អ្នករងរបួសទាំងអស់​ត្រូវ​បាន​​ដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ចំណែក​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្តបាត់ដំបង​ ។​

​តាមការចុះផ្សាយដដែល​ជន​រង​គ្រោះ​ប្រាប់​ថា​ មូលហេតុនៃគ្រោះថ្នាក់នេះដោយសារ​រថយន្ត​មាន​បញ្ហា​ដាច់​ចង្កូត​រ៉េ​ធ្លាក់​ចេញ​ពី​ផ្លូវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ