រដ្ឋាភិបាល៖ ឆ្នាំ​២០១៧​វិស័យ​កសិកម្ម​កើ​ន​ឡើង ខណៈវិស័យ​សំណង់និងអចលនទ្រព្យ​ថយ​ចុះ

ដំណាំស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាល​កម្ពុជាថាវិស័យ​សំណង់ ទេសចរណ៍ និង​អចល​ទ្រព្យ នៅក្នុង​ឆ្នាំ​២០១៧​នេះបាន​ថយ​ចុះ​ ខណៈដែល​វិស័យ​កសិកម្ម​ហាក់​បាន​ងើប​ឡើង​វិញ​បន្ទាប់​ពី​វិស័យនេះស្ទើ​តែ​គ្មាន​កំណើន​សោះ​ក្នុង​រយៈពេល​ឆ្នាំ​៣ឆ្នាំ​ចុង​ក្រោយ។

ក្នុង​ការ​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៧ ក្រសួង​សេដ្ឋកិច្ច​បាន​ប៉ាន​ប្រមាណ​​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​រក្សា​បាន​ក្នុង​រង្វង់​ ៧,០%។ ការ​រក្សា​បាន​កំណើន​នេះ​ដោយសារ​តែ វិស័យ​ឧស្សា​ហ​កម្ម​ដែល​​នៅ​តែ​បន្ត​ដើរ​តួនាទី​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច ដឹក​មុខ​ដោយ​វិស័យ​កាត់​ដេរ និង​ការ​រីក​ធំធាត់​នៃ​វិស័យ​មិន​មែន​កាត់​ដេរ ហើយ​វិស័យ​កសិកម្ម​នៅ​ឆ្នាំ​២០១៧​នេះ​មាន​កំណើន​ល្អដោយ​សារ​អាកាស​ធាតុ និង​ការ​ងើប​ឡើង​នៃ​តម្លៃ​ទំនិញ។

ក្រសួង​បាន​វាយ​តម្លៃ​ថា វិស័យ​សេវា​កម្ម​អាច​និងមាន​កំណើនយីត​ជាង​ឆ្នាំ​មុន​ ដោយ​សារ​ការ​ថម​ថយនៃ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ចំណែក​ឯ​វិស័យ​សំណង់​​ដែល​ធ្លាប់​តែ​កើន​ឡើង​នោះ​ក្រសួង​មើល​ឃើញ​ថា​មាន​ការ​ថយ​ចុះនៅ​ឆ្នាំ​២០១៧​នេះ។

បើ​ទោះ​បី​ជា​យ៉ា​ងណាក្រសួង​នៅ​តែ​អះ​អាង​ថា ផលិត​ផល​សរុប​ក្នុង​ស្រុក​ក្នុង​ឆ្នាំ​២០១៧​នេះ អាច​នឹង​កើន​ឡើង​ដល់​២២,២ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ចំណូលប្រចាំ​ឆ្នាំ​របស់​ប្រជា​ជន​កម្ពុជា​ម្នាក់​បាន​១ ៤៣៤ដុល្លា​ ដែល​​កើនពី ១ ១៥៨ដុល្លានៅ​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ