មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមេសានេះ ដោយថា មន្ត្រីរូបនេះ បានប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នមួយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានឲ្យដឹងថា ខ្លួនបានឃាត់ខ្លួន លោក ឈឹម ពិសិដ្ឋ ដែលជាជំនួយការអគ្គលេខាធិការរងម្នាក់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែមេសា។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា លោក ឈឹម ពិសិដ្ឋ បានទាមទារ និងទទួលប្រាក់ ដែលធ្វើឲ្យរាំងស្ទះដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ៕