ពិធីបុណ្យចូលឆ្នាំចូលឆ្នាំខ្មែរគឺជាពិធីបុណ្យទំនៀមទំលាប់ដូនតាដែលបុព្វបុរសជីដូនជីតានៃប្រជាពលរដ្ឋខ្មែរបានអនុវត្តនិងបន្សល់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយប្រណិប័តន៍តាមជាប្រចាំឆ្នាំ។ ដោយឡែក ការអនុវត្តពិធីបុណ្យប្រពៃណីនេះត្រូវបានគេសង្កេតឃើញថាកាន់តែសម្បូរបែបពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសនៅតាមទីវត្តអារាម។
ការវិវត្តនៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរក៏ត្រូវគេមើលឃើញថាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះពិធីនេះផងដែរ។
ដើម្បីជ្រាបថាតើការវិវត្តនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងរយៈពេល១ទស្សវត្សចុងក្រោយនេះយ៉ាងណានោះ សូមស្តាប់ការពិភាក្សារបស់លោក អ៊ិត សូធឿត និងអ្នកនាង សាយ ផល្លា អ្នកយកព័ត៌មានរបស់វិទ្យុវីអូឌី៕