រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន ត្រូវបានតែងតាំងជាសមាជិកនៃរាជបណ្ឌិតសភាកម្ពុជា ដោយមានគោរមងារជាបណ្ឌិតសភាចារ្យ។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែមិថុនា ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ហង់ជួន ណារ៉ុង ជាសមាជិពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជា “បណ្ឌិតសភាចារ្យ”។
ការតែងតាំងរដ្ឋមន្ត្រីអប់រំជាសមាជិកនៃរាជបណ្ឌិតសភានេះ ត្រូវបានធ្វើឡើងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហង់ជួន ណារ៉ុន ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីអតីតសហភាពសូវៀត ឬរុស្ស៊ីបច្ចុប្បន្ននោះ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រ យុវជន និងកីឡា កាលពីឆ្នាំ២០១៣ ហើយត្រូវបានមហាជនស្គាល់តាមរយៈការកែទម្រង់ការប្រឡងបាក់ឌុប៕