រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន ត្រូវបានតែងតំាងជាសមាជិករាជបណ្ឌិតសភា

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន កាលពីកន្លងទៅ​

រដ្ឋ​មន្ត្រី​អប់រំ លោក ហង់ជួន ណារ៉ុន ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា ដោយ​មាន​គោរម​ងារ​ជា​បណ្ឌិត​សភា​ចារ្យ។

ក្នុង​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​ត្រាស់​បង្គាប់​តែង​តាំង​លោក​ ហង់ជួន ណារ៉ុង ជា​សមាជិ​ពេញសិទ្ធិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា មាន​គោរម​ងារ​ជា​ “បណ្ឌិត​សភា​ចារ្យ”។

ការ​តែង​តាំង​រដ្ឋ​មន្ត្រី​អប់រំ​ជា​សមាជិក​នៃរាជ​បណ្ឌិត​សភា​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក ហង់ជួន ណារ៉ុន ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​មក​ពីអតីត​សហភាព​សូវៀត ឬ​រុស្ស៊ី​បច្ចុប្បន្ន​នោះ ត្រូវ​បានតែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រ យុវជន និង​កីឡា កាល​ពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ការ​កែ​ទម្រង់​ការ​ប្រឡង​បាក់ឌុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ