នគរបាលជាតិបញ្ជាមន្ត្រីក្រោមឱវាទចុះណែនាំក្រុមហ៊ុនពីការគ្រប់គ្រងគ្រឿងផ្ទុះមុននិងក្រោយបោះឆ្នោត​

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (បូ សាវី)

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យមន្ត្រីថ្នាក់​ក្រោម​របស់ខ្លួន​ផ្សព្វផ្សាយពី​​ការ​គ្រប់គ្រងរំសេវ និង គ្រឿងផ្ទុះដល់​​ក្រុមហ៊ុន ការដ្ឋាន និង មូលដ្ឋានអាជីវកម្ម​ទាំងឡាយនៅ​ទូទាំង​ប្រទេស ដើម្បីទប់ស្កាត់នូវការប្រព្រឹត្ត​បទល្មើស​ និង​ភេរវកម្ម ឬភាពចលាចល មុន និងក្រោយពេលបោះឆ្នោត​។​

យោងតាម​សេចក្តីណែនាំ​របស់អគ្គស្នងការនគរបាល​ជាតិដែល​ចេញផ្សាយនៅថ្ងៃនេះ ស្ថាប័ននេះបាន​ជម្រុញឲ្យ​នាយកដ្ឋានជំនាញ និងស្នងការនគរបាលរាជធានី ខេត្ត ធ្វើ​ការផ្សព្វផ្សាយនិងណែនាំទៅដល់ក្រុមហ៊ុនទាំងឡាយដែលពាក់ព័ន្ធ ពីបទដ្ឋានគ្រប់​គ្រងរំសេវ និងគ្រឿងផ្ទុះទាំង​ឡាយ​​​អោយបានហ្មត់ចត់ និងសុវត្ថិភាព។

ក្រៅពីនេះ អគ្គស្នងការនគរបាលជាតិ ក៏ប្រាប់ដល់មន្រ្តីរបស់ខ្លួនឲ្យ​ពង្រឹងការត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវតាមទីសាធារណៈ និង ការលួចនាំចូលតាមតំបន់ព្រំដែនផងដែរ។ តាមប្រភពដដែល​ ក្រុមហ៊ុន ការដ្ឋាន និង មូលដ្ឋានអាជីវកម្ម​នានាត្រូវ​ផ្អាកបណ្តោះអាសន្ន ទាំងការប្រើប្រាស់ និង ដឹកជញ្ជូនរំសេវ គ្រឿងផ្ទុះ រយៈពេល ១ សប្តាហ៍ មុន និងក្រោយការបោះឆ្នោតអាណត្តិទី៦នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ