ខ្ញុង ​​ថា​​​​បាន​​ត្រឹម​​​​​​​​រឿង​​ «​​​ស៊ុបពើ​ម៉ាំ»​ អស់ចិត្ត​

អ្នកនាង​​ ស្រេង កាន់​ដា ហៅ​ខ្ញុង (វង្ស សុម៉ាលីន)

​ខុស​ពី​​តារា​សម្ដែង​ភាគច្រើនដែល​ចង់​បាន​តំណែង​តួ​ឯក ដើម្បី​​ឆាប់​​បាន​ឈាន​ឡើង​ក្រេឌីត ​​​​អ្នកនាង​​ ស្រេង កាន់​ដា ហៅ​ខ្ញុង ​ដែល​អ្នកណា​ក៏ស្គាល់​ថា​ជា​តារា​កំប្លែង​ម្នាក់​បានអះអាងថា ខ្លួនមិន​ចង់​បាន​​តំណែង​តួ​ឯក​ទេ​សម្រាប់​ការ​​សម្ដែង​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​​​​នីមួយៗ។

អ្នកនាង​ថា​ខ្លួន​​អោយ​តែ​​​​បាន​គេអោយ​​សម្ដែងជា​តួអង្គម្ដាយ​​​បែប​ក្រមិច​​ក្រមើមកាច​ឆ្នាស់និង​បានសម្ដែង​រួមជា​មួយ​​​នាយ​ពែកមី​ជា​ដៃ​គូ​ដូច​គ្នា​នឹង​រឿង​​​ «​ស៊ុបពើ​ម៉ាំ» ​នា​ពេល​កន្លង​មក​​របស់​មហាហង្ស អ្នកនាង​ថា​​អស់ចិត្ត។

អ្នកនាងខ្ញុងបានលើកឡើងថា​ អ្នក​នាង​មិនចង់​បាន​តំណែង​ជា​តួ​ឯក​ក្នុង​​រឿងណាមួយ​នោះទេ ដោយសារតែ​អ្នកនាង​យល់ថា​ខ្លួន​​ក៏​មិន​មែននៅ​វ័យក្មេង និងថា​​​​​ការសម្ដែង​តួ​ឯកដូច​យក​ទុក្ខ​ដាក់ខ្លួន សម្រាប់​តារា​កំប្លែង​ដូច​អ្នកនាង​។ ​អ្នកនាង​ថា​​​​​​តារា​សម្ដែង​​មួយចំនួនអោយ​​​ពេល​​​​​ផលិតករ​ហៅ​ថត​គឺ​សុំ​សម្ដែង​តួឯក ឬ​តួ​ច្រើន​ប្លង់ ប៉ុន្តែ​សម្រាប់អ្នកនាង​​​​​អោយ​​​មានការ​ទាក់ទង​មក គឺ​​​​ប្រកែ​កជា​ស្រេចតែម្ដង ថា​​​កុំ​ដាក់អ្នកនាង​តួ​ឯក ដោយអ្នកនាង​​ប្រកាសថា​​​​​​​​បើ​សម្ដែង​តួឯក អ្នកនាង​អត់មាន​ពេល​អោយទេ ​គឺសុំ​ថត​ត្រឹមតែ​ជា​តួ​​​​​​​​​​ដែល​ប្រើ​ពេល​តិចៗ​បាន​ហើយ។

អ្នកនាងថា​​​​​​​​ការសម្ដែង​តួឯក​​ ​​​គឺជាអ្វីដែលអ្នកនាង​មិន​ទាមទារតែម្ដង ​​​បើទោះជា​​ឱកាសមួយនោះ​​​អាចជំរុញ​អោយ​តារា​​​កំប្លែង​ដូច​នាង​​​​​​​​​​កាន់តែមាន​ប្រជាប្រិយភាពនិងឈាន​ឡើង​ក្រេឌីត។ អ្នកនាង​​​​ថាតាំង​ពី​​​សម្ដែង​កុន​រាប់មិនអស់មក ​​បានសម្ដែង​ជា​តួ​ឯក​​​​​​តែ​ម្ដង​គត់​ក្នុង​រឿង​​​ «​​​​​​ក្រមុំ​៣១​​កំលោះ​៥២»​ ជាមួយ​លោក​ ទេព រិន្ទ​ដារ៉ូ​​​​​​ ដោយ​អ្នកនាង​បានអះអាងថា ការសម្ដែង​មួយ​លើក​នោះ​ចង់វិល​ក្បុង​តែម្ដង​ដោយ​សារតែ​​ប្រើ​​ពេល​ច្រើនធ្វើអោយ​ប៉ះ​ពាល់​​ដល់​ការ​ងារ​សិល្បៈ​ផ្សេងទៀត។

អ្នកនាង​ថា​​​​​​ការ​សម្ដែង​តួ​ឯក​​​មិន​បាន​លុយ​ច្រើន​ណាស់​ណា​ជាង​ការសម្ដែង​​​​​ដែលអ្នកនាង​បានត្រឹមសម្ដែង​​​​​​ជា​តួ​​សំខាន់​ធម្មតា​ៗ​ក្នុង​រឿង​នោះផង ​​ជា​ពិសេស​បើធៀប​នឹង​​ការ​ទទួលសម្ដែង​​យូរ​ៗ​​​ហើយត្រូវ​បោះ​បង់ការងារ​​​​សិល្បៈ​ដែល​​ទាញ​ចំណូល​បាន​​​ច្រើន​​​​​មិនចាញ់​គ្នា។

អ្នកនាង​​និយាយថា ​«​​​អត់ទេ​​​​អ្នកខ្លះ​​​អោយ​តែសម្ដែង​រឿង​ចង់​លេងតួ​ឯក បើ​ខ្ញុំ​អស់​សោះ​​​សម្រាប់​ខ្ញុំ​សម្ដែងត្រឹម​ម៉ាល្មម​ៗ​បាន​ហើយ ព្រោះតែ​បើ​​​​​​ការសម្ដែង​យូរ​ពេល​​ដាច់​បាយ​ម្មង ដោយ​សារតែ​ខ្ញុំ​ចេញ​កាត់សក់ និងទទួលការងារ​ផ្សេង​បាន​លុយ​ច្រើនជាង​!»។

អ្នកនាង​​​​​​​ការសម្ដែ​ងសុំ​ត្រឹមតែ​អោយ​​មាន​​​​​តួ​របស់ខ្លួន​​​​​​គឺ​គ្រប់​គ្រាន់​ហើយដោយអ្នកនាងមិនមានទម្លាប់​ប្រកាន់​នូវ​ចរឹត​តួ​ឯក ឬ​ទាល់តែ​តួអង្គសំខាន់​ទើប​​​ទទួលសម្ដែងនោះ​ទេ។ អ្នកនាងថា​ការសម្ដែង​​​​​​សូម្បី​មួយ​ប្លង់​​​ក៏អ្នកនាង​សប្បាយចិត្ត​ថត​ដែរ ​សំខាន់អោយតែមានការ​ជជែកជាមុនគឺអ្នកនាងទទួល​យកបាន​​​​​១០០ភាគរយ។

អ្នកនាង​និយាយថា ​«​ជាតិ​ម៉ា​តួខ្ញុំថា​​​អស់​​​ស្រួល​ត្រឹម​ខ្ញុំ​ហើយ ចង់​ហៅ​​​ថត​មួយ​ប្លង់​ក៏លេង ​​​ហៅ​​ថត​​ជា​តួ​ដេកក្នុង​​មឈូសក៏លេង​ ​ធ្វើ​​ខ្មោច​​ក៏លេង ហើយអត់​ប្រកាន់ទេ​ជួន​កាល​មួយ​ប្លង់​ក៏​​ថត​ដែរ​​​!»។

អ្នកនាង​​​ថា​​ក្នុងចំណោម​ខ្សែ​រឿង​​​ទាំងអស់​ដែលអ្នកនាង​បាន​​ថត ​អ្នកនាង​បាន​ចាត់ទុក​ថា​ខ្សែ​រឿង​​ «​​​​ស៊ុបពើ​ម៉ាំ» ដែល​អ្នកនាង​បានថត​​​យូរ​មក​ហើយ​​របស់ផលិតកម្មមហាហង្ស​​​​ ជារឿងទី​​១​ដែលអ្នកនាង​យល់ថា​​សម​ល្ម​មសម្រាប់​ការ​ចង់​បាន​របស់ខ្លួនជាង​គេ ដោយសារតែ​​​ខ្សែរឿងនោះ អ្នកនាង​ត្រូវគេ​អោយសម្ដែង​ជា​តួ​ម្ដាយ​ហើយ ជា​តួ​​​​​​​កំប្លែង​កំប្លែង​​ និងឌឺ​​៩។

​អ្នកនាង​ថា​ខ្លួនចូលចិត្ត​​​សម្ដែង​ជាតួ​ម្ដាយ ​​​​​​​​​​​​និង​​អោយ​សម្ដែង​អោយត្រូវ​នឹង​ចរឹត​​​​របស់ខ្លួន ​​ដែល​ចូលចិត្ត​ឌឺ​ដង​នឹង​តួ​អង្គផ្សេង ប៉ុន្តែ​បើអោយសម្ដែង​​​​​​ជា​តួ​កំប្លែង​ដែរតែ​​​មិនសូវ​​​​​​​ឆ្នាស់​ឆ្នើម ឬ​ឌឺដងអី ដូច​ក្នុង​រឿង​​ «​ស៊ុបពើ​ម៉ាំ» ​គឺ​​​​​​​​គ្រាន់តែជា​ផ្នែកមួយនៃ​ការ​ពេញចិត្ត​ប៉ុណ្ណោះ។

អ្នកនាង​និយាយ​ថា ​​«​​​​​​កន្លង​​​មក​​​​​សម្ដែង​កំប្លែងដែរ តែ​​​បានត្រឹមតែ​​តួ​ខ្មោច ​ឬ​តួ​​​​​មួយ​ប្លង់ពីរ​ប្លង់អី​ទេ ហើយ​បើឡើង​ដល់​តួឯកគឺ​​​​​​​​ឯកឡើង​ផុត​ចរឹត​ដើម​ អ៊ីចឹង​ហើយទើបខ្ញុំថា​បើ​គិត​រឿងដែល​​​​​​​អោយខ្ញុំ​សម្ដែង​ត្រូវ​ចរឹត​ហើយស៊ីសង្វាក់​​ក្នុង​​​​​​ពេលសម្ដែង​គឺ​រឿង​​​ «​ស៊ុបពើម៉ាំ»​ ដែលខ្ញុំថត​អោយ​​មហាហង្ស​កាលពី​ពេល​មុន!»។

អ្នកនាងថា​​​ខ្លួន​ពេញចិត្ត​រឿងនេះ ព្រោះ​​​​ខ្សែរឿង​​តម្រូវអោយអ្នកនាង​​​​​បានសម្ដែង​ជា​តួ​ម្ដាយ​ឯក ​​​​​និង​មានចរឹត​កាច​ឆ្នាស់​ក្រម៉ិច​ក្រម៉ើមដោយបាន​ចាប់ដៃ​ធ្វើជា​ប្ដី​ប្រពន្ធជាមួយ​លោកពែកមី និង​បាន​​​​ធ្វើជា​សត្រូវ​ពាក្យសម្ដី​របស់​​​តារា​កំប្លែង​អ្នកនាងកាតុដែលអ្នកនាង​យល់ថា​​ត្រូវ​ចិត្ត​​​។

អ្នកនាងបញ្ជាក់ថា​​​ខ្សែរឿង​​​ «​​ស៊ុបពើម៉ាំ» ដ្បិត​ថា​បាន​​​​ទម្លាក់​ផ្លាកឈប់​បញ្ចាំង​នៅ​តាម​បណ្ដារឿង​​ ប៉ុន្តែអ្វីដែលអ្នកនាង​សប្បាយចិត្ត និង​ចង់​ចាំ​ល្អ គឺពេញចិត្ត​នឹង​ការ​សម្ដែង​ ជាពិសេសគឺ​​​​សាច់រឿង​។

អ្នកនាង​ថា​​​​​បណ្ដា​​​ខ្សែរឿង​អោយ​​​​មាន​​​​ប្លង់​​​​​ពេញចិត្ត គឺតម្លៃថ្លៃ​ថ្នូរ​​​នឹង​មិន​​បាន​គិត​ច្រើនទេ ដោយអ្នកនាង​​​​អាចទទួល​ថត​ក្នុង​តម្លៃ​យោគយល់ ឬ​ជួយ​ហ្វ្រី​ក៏​មិនចោទ។

តារា​ខ្លះ​អ្នកនាងថា​ទទួល​បានកម្រៃ​មិនច្រើន​នោះទេ ​ដោយសារតែចង់​រួមសម្ដែង​​​ក្នុង​ប្លង់ដែល​ពេញចិត្ត​។

យ៉ាងណាមិញ នាង​ថា​ការសម្ដែង​ក្នុង​រឿង​​ «​​ស៊ុបពើ​ម៉ាំ» ​គឺអ្នកនាង​​ទទួល​កម្រៃ​ពេញ​ថ្លៃ​​ពីលោក អ៊ិន សុភិន ​តែម្ដងដោយមិនមាន​យោគយល់ ឬ​ថត​អោយ​​​​​​​ហ្វ្រី​ទេ ​បើទោះជា​ខាង​ផលិតករ​បាន​ជ្រើស​អោយ​អ្នកនាងជា​តួម្ដាយ​​​​​​​​​​ឆ្នាស់​៩ ​​ធ្វើអោយ​អ្នកទស្សនា​ណា​ក៏​សរសើរ​ថា​សម្ដែង​បានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ