សកម្មជនប្រមាណ៥០នាក់បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីជនខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរងគ. ជ. ប. បានប៉ះទង្គិចជាមួយសមត្ថកិច្ច។
នៅព្រឹកនេះ ពេលបញ្ជូនមន្ត្រីអាដហុក៤រូប និងមន្ត្រីគ. ជ. ប.១រូបដល់តុលាការ សកម្មជនមកពីសហគមន៍មានជម្លោះដីធ្លី និង សិស្សនិស្សិត ប្រមាណ៥០នាក់បានប្រើឧបករណ៍បំពងសំឡេង និង លើកបដាទាមទារឲ្យដោះលែងអ្នក៥នាក់នោះ។
អ្នកតវ៉ាលើកឡើងថា មន្ត្រីសិទ្ធិមនុស្សធ្លាប់តែការពារសិទ្ធិពលរដ្ឋ មិនដែលប្រព្រឹត្តបទ ឧក្រិដ្ឋឬ បំផ្លាញជាតិទេ ដូច្នេះមិនត្រូវចាប់ឃុំខ្លួនពួកគាត់ឡើយ។ អ្នកតវ៉ាក៏សម្តែងការព្រួយបារម្ភដែរថា មន្ត្រីសិទ្ធិមនុស្សចេះច្បាប់ មានការអប់រំខ្ពស់ ក៏ត្រូវចាប់ខ្លួនក្នុងហេតុផលបន្តិចបន្តួច ហើយពួកគាត់បារម្ភថា ចំណែកពួកគាត់វិញរឹតតែងាយរងគ្រោះប្រឈមនឹងការចាប់ខ្លួនទៀត។
នៅពេលដែលសកម្មជនកំពុងស្រែកទាមទារនោះ សមត្ថក៏ព្យាយាមរុញអ្នកតវ៉ាទៅ ផ្នែកម្ខាងនៃផ្លូវនៅជិតតុលាការដើម្បីរៀបចំសណ្តាប់ធ្នាប់ពេលនោះ ក៏មានការរុញច្រានគ្នា និងប៉ះពាក្យសម្តីគ្នាខ្លះ។ តែទោះយ៉ាងណា មិនឈានដល់ភាគីណាមួយរងរបួស នោះទេ។