សភា​អឺរ៉ុប​ ថ្កោល​ទោស​អាមេរិក​រឿង​លុបចោល​ការ​លើកលែង​ពន្ធ​លើ​ដែក​និង​អាលុយមីញ៉ូម

លោកដូណាល់ ត្រាំ (រូបភាព៖ Reuters)

សភាអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកភ្លាម​ៗក្រោយប្រទេសនេះបានប្រកាសថា​នឹងមិនមាន​ការលើកលែងពន្ធក្នុង ការនាំចូលដែក​និងអាលុយមីញ៉ូម​ពីសហគមន៍អឺរ៉ុបទៀតទេចាប់ពីថ្ងៃសុក្រនេះទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុបដែលចេញ​ផ្សាយកាលពីម្សិលមិញ​ ប្រធានគណៈកម្មាធិការពាណិជ​កម្មអន្តរជាតិ​នៃ​សភាអឺរ៉ុប លោក​​ Bernd Lange ថ្កោលទោសសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកបែបនេះ ដោយថា​សេចក្តីសម្រេចនេះផ្ទុយពីច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។

លោក​​ Bernd Lange ប្រធានគណៈកម្មាធិការពាណិជ​កម្មអន្តរជាតិ​នៃ​សភាអឺរ៉ុប (រូបភាព៖ វេបសាយបរទេស)

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលរបស់លោកត្រាំបានចេញសេចក្តីសម្រេច​ថានឹងមិនមានការលើកលែង ពន្ធណា​មួយទៀតទេសម្រាប់ការនាំចូលដែកនិងអាលុយមីញ៉ូមពីសហគមន៍អឺរ៉ុប កាណាដា និង​មិកស៊ីកូ។ សេចក្តី សម្រេច​នេះត្រូវបានប្រទេសទាំងនោះប្រតិកម្មយ៉ាងខ្លាំង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ