អ្នកជំនាញជិះស្គីអាមេរិកនឹងមកទស្សនកិច្ចកម្ពុជា

លោក Neftalie Williams ដែលជា​បេសកជនកីឡាជិះស្គីលើបន្ទះក្តារ (US Embassy)

បេសកជនកីឡាជិះស្គីលើ​បន្ទះក្តារដំបូងរបស់​អាមេរិក នឹង​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៦សីហា ក្នុង​គោល​បំណងលើក​កម្ពស់​កិច្ច​ព្រម​ព្រៀងរវាង​សហរដ្ឋអាមេរិកនិងកម្ពុជា ស្តីពីការ​លេងនិង បង្ហាត់​កីឡា​ជិះ​ស្គីនៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃទី២៨ខែកក្កដា ស្ថានទូតសហរដ្ឋអាមេរិកឲ្យដឹងថា លោក Neftalie Williams ដែលជា​បេសកជនកីឡាជិះស្គីលើបន្ទះក្តារ នឹង​ចូល​រួម​ក្នុង​កម្មវិធីបេសកជនកីឡា ដែល​ជា​កម្មវិធីមួយ​លើក​កម្ពស់​ដល់​ការ​បង្ហាត់បង្ហាញ កីឡា​ជិះស្គីលើក្តារបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើតាមសេចក្តីប្រកាសដដែល ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ Neftalie Williams ក៏នឹង​ចូល​រួមនៅ​ក្នុង​កម្មវិធីជិះ​ក្តារ​ស្គី​ជា​សាធារណៈ​មួយ​នៅថ្ងៃទី៥ខែសីហា ជា​មួយជនជាតិ​ខ្មែរដែល​ជិះ​ក្តារ​ស្គី​ផ្សេង​ទៀត​ នៅសួនមុខវត្តបុទុម​ ជិតស្តូបមិត្តភាព កម្ពុជា វៀតណាម។ ក្នុង​នោះ អ្នក​ចូល​រួម​អាច​មាន​ឱកាស​សាក​ជិះ​ក្តារ​ស្គី​ផង​ដែរ។

កម្មវិធីនេះ​ ជា​ការអបអរ​នៃការដាក់បញ្ចូល កីឡា​ជិះស្គីលើបន្ទះក្តារជា​កីឡាអូឡាំពិកជាផ្លូវការ​សម្រាប់​កម្ពុជា និងការប្រកួតជ្រើសរើសជើងឯកជិះស្គីលើបន្ទះក្តានៅអាស៊ីអាគ្នេយ៍ នៅក្នុងពេលខាងមុខ​នេះ​ដែរ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ