កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងចូលរួមលើកកំពស់សេរីភាពអង្គការសមាគម តាមរយៈបទយកការណ៍និងការជជែកតាមវិទ្យុចំពោះផលប៉ះពាល់ដែលអាចកើតមានពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ កម្មវិធីនេះ ក៏បង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីតួនាទីរបស់សង្គមស៊ីវិល និងការបង្កើនការចូលរួមជាសាធារណៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ កម្មវិធីនេះ ឧបត្តម្ភថវិការដោយអង្គការ Freedom House និងអង្គការសម្ព័ន្ឋខ្មែរជំរឿន និងការពារសិទ្ឋិមនុស្ស លីកាដូ រួមសហការផលិតដោយ សំលេងប្រជាធិបតេយ្យ VOD ។ ផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៤:០៥នាទី ដល់ម៉ោង ៤:៥៥នាទីល្ងាច និងផ្សាយឡើងវិញនៅថ្ងៃសៅរ៍ វេលាម៉ោង១១:០៥ ដល់ម៉ោង ១១:៥៥នាទីព្រឹក តាមរយៈវិទ្យុសារិកាភ្នំពេញ FM ១០៦.៥ និង៩៥.៥ ខេត្តសៀមរាប៕
កម្មវិធីនេះ គឺជាការវិភាគទៅលើព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងថ្មីៗ នៅក្នុងប្រទេសកម្ពុជា និងពិភពលោក ដោយមានការចូលរួមពីអ្នកវិភាគឯករាជ្យលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ វិភាគព្រឹត្តការណ៍សំខាន់ប្រចាំសប្តាហ៍ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង៧:៣០នាទីល្ងាច និងចាក់ផ្សាយឡើងវិញ នៅថ្ងៃសៅរ៍ ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១២:៣០នាទីរសៀល និងចាប់ពីម៉ោង ៦:០០នាទី ដល់ម៉ោង៦:៣០នាទីល្ងាច។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួម នៅក្នុងកម្មវិធីនេះ បាននៅរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) និយាយ ពីពលកម្មកុមារក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ សហការផលិតរវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងអង្គការ Winrock អន្តរជាតិ (Winrock International)។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១១:០៥នាទី ដល់ម៉ោង ១១:៥៥នាទី។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ មានគោលបំណងពង្រីកការយល់ដឹង ដល់ប្រជាពលរដ្ឋ អំពីតួនាទី និងការទទួលខុសត្រូវ របស់មន្រ្តីសាធារណៈក្នុងមូលដ្ឋាន និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈនៅក្នុងមូលដ្ឋាន។ កម្មវិធីសេវាល្អសង្គមល្អ មានផ្សាយជូនរៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង០៥:០៥នាទី ដល់ម៉ោង ០៦:៥៥នាទី និងមានផ្សាយជូនស្តាប់ឡើងវិញ នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១:០០នាទី ដល់ម៉ោង ១២:០០ថ្ងៃត្រង់។ សូមស្តាប់ស្ពតផ្សព្វផ្សាយរបស់កម្មវិធីសេវាល្អសង្គមល្អ៖
កម្មវិធីនេះ មានគោលបំណងផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋ បានដឹងពីព្រឹត្តិការណ៍បច្ចុប្បន្នភាពសំខាន់ៗនៅក្នុងសង្គម ដោយលើកយកបញ្ហាទាំងនោះ មកជជែកពិភាក្សា និងផ្តល់អំណាច ដល់ពួកគេចូលរួមវិភាគ វែកញែក និងចូលរួមផ្តល់យោបល់។ កម្មវិធីព៍ត៌មានបូក (News Plus) មានផ្សាយជូនប្រិយមិត្តអ្នកស្តាប់ ចាប់ពីម៉ោង ៧ ដល់ម៉ោង៨ព្រឹក ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ពីបញ្ហាការងារ និងសិទ្ធិការងារ របស់កម្មករវិស័យកាត់ដេរ និងសំណង់ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង១១:០៥នាទី ដល់ម៉ោង ១១:៥៥នាទី។ ប្រិយមិត្តអ្នកស្តាប់អាចទូរស័ព្ទ ចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងជំរុញអោយការប្រើប្រាស់ធនធានធម្មជាតិ នៅកម្ពុជា ប្រកបដោយតម្លាភាព និងសមធម៌។ កម្មវិធីនេះ សហការផលិតរវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព ហៅកាត់ថា DPA។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង ១១:០៥នាទី ដល់ម៉ោង ១១:៥៥នាទី។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show)។ ផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យកម្មករយល់ដឹងពីការការពារសិទ្ធិ ទំនាក់ទំនងល្អរវាងនយោជក និងកម្មករ និងដើម្បីលើកកំពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ កម្មវិធីនេះផលិតដោយសំលេងប្រជាធិបតេយ្យ VOD និងមជ្ឈមណ្ឌលអាមេរិកកាំង សំរាប់សាមគ្គីភាពអន្តរជាតិ ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ USAID។ ផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃអង្គារ សប្តាហ៍ទី២ និងទី៤ វេលាម៉ោង ៤:០៥នាទី ដល់ម៉ោង ៤:៥៥នាទីរសៀល។
កម្មវិធីនេះ មានគោលបំណងលើកកំពស់ការយល់ដឹង អំពីនិតិវិធីនៃការដាក់ពាក្យបណ្តឹង នៃការប្រឆាំងអំពើពុករលួយ ដែលសហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងសម្ព័ន្ធដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម ហៅកាត់ថា CISA ឧបត្ថម្ភថវិការដោយអង្គការផេកកម្ពុជា។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ០៤:០៥នាទី ដល់ម៉ោង ០៤:៥៥នាទីព្រឹក។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួម នៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីអ្វីទៅជាការទទួលខុសត្រូវសង្គម (Social Accountability)។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងបណ្តាញរួបរួម ដើម្បីគណនេយ្យភាពអាស៊ី បូព៌ា និងប៉ាស៊ីហ្វិក (ANSA-EAP)។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង១៧:០៥នាទី ដល់ម៉ោង ១៧:៥៥នាទី។ ប្រិយមិត្តអ្នកស្តាប់អាចទូរស័ព្ទ ចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ ជាបទយការណ៍សំខាន់ៗ ដែលរាយការណ៍ជូនដោយអ្នកយកព័ត៌មានរបស់ Asia Calling នៅក្នុងប្រទេសនៅតំបន់អាស៊ី។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងវិទ្យុ KBR 68H នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីនេះ មានផ្សាយជាភាសារខ្មែរ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១៧:០០នាទី ដល់ម៉ោង ១៧:៥៨នាទី។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ពីបញ្ហាជនពិការនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ សហការផលិតរវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងអង្គការជនពិការកម្ពុជា (CDPO)។ ផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃអង្គារ និងពុធ ចាប់ពីម៉ោង ១០:០៥នាទី ដល់ម៉ោង ១១:៥៥នាទី។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ ក្នុងគោលបំណងលើកកម្ពស់ជីវិត របស់កុមារក្រីក្រ ដោយផ្តល់គំនិតអោយពួកគេចង់សិក្សា។ កម្មវិធីនេះ ផលិតដោយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក CSC សហការជាមួយវិទ្យុសម្លេងប្រជាធិបតេយ្យ វីអូឌី ឧបត្ថម្ភដោយព្រះសហគមន៍កាតូលិកនៅកម្ពុជា។ កម្មវិធីនេះ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទ សប្តាហ៍ទី ១ និងទី ៣ ហើយចាក់ផ្សាយឡើងវិញ នៅសប្តាហ៍ទី ២ និងទី ៤ ក្នុងខែនិមួយៗ ចាប់ពីម៉ោង ៤:០៥នាទី ដល់ម៉ោង ៤:៥៥នាទីល្ងាច។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ មានគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងបង្កើនការផ្សព្វផ្សាយព័តមាន ទាក់ទងទៅនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិស្តីអំពីលំនៅដ្ឋាន។ កម្មវិធីនេះ ផលិតដោយក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ឧបត្ថម្ភថវិកាដោយអង្គការដៃគូរអភិវឌ្ឍន៍អាឡឺម៉ង់ ហៅកាត់ថា DAD ដោយមានផ្សាយនៅថ្ងៃព្រហស្បតិ៍ រៀងរាល់សប្តាហ៍ទី៤ នៃខែនិមួយៗ។
កម្មវិធីនេះ ជាកិច្ចពិភាគ្សាផ្សាយផ្ទាល់ (Talk Show) មានគោលបំណងលើកកំពស់វិស័យអប់រំនៅកម្ពុជា។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យវីអូឌី ជាមួយនឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយមានការឧបត្ថម្ភថវិកា ដោយសមាគមគ្រូបង្រៀនអង់គ្លេស។ កម្មវិធីនេះ មានផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង ១៦:០៥នាទី ដល់ម៉ោង ១៦:៥៥នាទីរសៀល។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួមនៅកម្នុងកម្មវិធីនេះបាន។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) មានគោលបំណងដើម្បីកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ ដោយធ្វើការតស៊ូមតិ និងលើកទឹកចិត្តបុរសអោយផ្លាស់ប្តូរអាកប្បកិរិយាហិង្សាទៅលើស្ត្រី និងកុមារ ដោយប្រកាន់យកគោលការណ៍អហិង្សា មានទំនាក់ទំនងល្អក្នុងគ្រួសារ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ១១:០៥នាទី ដល់ម៉ោង ១១:៥៥នាទីព្រឹក។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួម នៅក្នុងកម្មវិធីនេះ។
កម្មវិធីឳកាសកសិករ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) មានគោលបំណងជួយលើកកំពស់ផលិតកម្មកសិកម្ម ប្រាក់ ចំណូលការប្រើប្រាស់ដីប្រកបដោយចិរភាព កសិកម្មចំរុះ និងការរកទីផ្សារ។ កម្មវិធីនេះ ក៏លើកទឹកចិត្តអ្នកស្តាប់អោយចាត់ទុករបរកសិកម្មរបស់ខ្លួន ថាជាមុខជំនួញមួយ ដែលអាចជួយដល់ពួកគាត់ សហគមន៍របស់ពួកគាត់ និងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះ សហការផលិតដោយសំលេងប្រជាធិបតេយ្យ VOD និងអង្គការអភិវឌ្ឍន៍ជីវភាពកសិករ FLD ឧបត្ថម្ភថវិការដោយ ធនាគារពិភពលោក តាមរយៈសមាសភាគស្ថាប័នមិនមែនរដ្ឋ នៃគំរោងអភិបាលកិច្ចល្អមូលដ្ឋាន ក្រសួងមហាផ្ទៃ និងគាំទ្រដោយអង្គការមូលនិធិអាស៊ី។ កម្មវិធីនេះ មានផ្សាយជូនរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៥:០៥នាទី ដល់ម៉ោង ៦:០០ល្ងាច តាមរយៈវិទ្យុសារិកា FM ១០៦.៥ នៅរាជធានីភ្នំពេញ, វិទ្យុសារិកា FM ៩៥.៥ នៅខេត្តសៀមរាប, វិទ្យុខេត្តឧត្តរមានជ័យ និងវិទ្យុខេត្តព្រះវិហារ។ ប្រិយមិត្តអ្នកស្តាប់អាចទូរស័ព្ទចូលរួម ក្នុងកម្មវិធីនេះបានផងដែរ។
កម្មវិធីនេះ ជាកិច្ចពិភាក្សាតុមូល (Talkshow) មានគោលបំណងចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រប់រូបភាពនៃអំពើហឹង្សា ដូចជាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ព្រមទាំងហឹង្សាដោយទឹកអាស៊ីត ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរនៃការរំលោភផ្លូវភេទ និងការជួញដូរមនុស្ស។ កម្មវិធីអាចដំណើរការទៅបាន ដោយទទួលប្រាក់ឧបត្ថម្ភ ពីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស (LICADHO) និងមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង ១៧:០៥ ដល់ម៉ោង ១៧:៥៥ ល្ងាច។ ប្រិយមិត្តអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីនេះ។
កម្មវិធីបង្កើតឡើង ក្នុងគោលបំណងលើកកំពស់ការចូលរួមក្នុងវិស័យនយោបាយ របស់ប្រជាពលរដ្ឋនៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីជំរុញអោយអ្នកធ្វើគោលនយោបាយផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលជាក្តីបារម្ភបំផុតរបស់ប្រជាពលរដ្ឋ ចំនួន ៤ (សុខភាព, ភាពអត់ការងារធ្វើ, ដីធ្លី និង បំណុល) នៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។ កម្មវិធីនេះ ក៏មានបំណងជំរុញអោយមានការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងជនក្រីក្រ ដើម្បីអោយសំលេងរបស់ពួកគាត់ ត្រូវបានលឺ និងទទួលបានការឆ្លើយតបពីអ្នកតំណាងរាស្ត្រ នៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។ កម្មវិធីនេះ សហការផលិតដោយសម្លេងប្រជាធិបតេយ្យ VOD ឧបត្ថម្ភថវិកាដោយមូលនិតិកាណាដា តាមរយៈស្ថានទូតកាណាដាប្រចាំនៅកម្ពុជា មានផ្សាយជូននៅរៀងរាល់ថ្ងៃអង្គារ៍ វេលាម៉ោង ៥:០៥នាទី ដល់ម៉ោង ៥:៥៥នាទីល្ងាច។ ប្រិយមិត្តអ្នកស្តាប់អាចទូរស័ព្ទចូលរួមនៅសប្តាហ៍ទីពីរ និងទីបី។
កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង បង្កើនការយល់ដឹងជាសាធារណៈ ពីយុទ្ធសាស្ត្រក្នុងការបន្ស៊ាំ ទៅនឹងបំរែបំរួលអាកាសធាតុ និងធ្វើការរួមគ្នា ក្នុងការដោះស្រាយ ចំពោះហានិភ័យនៃបំរែបំរួលអាកាសធាតុក្នុងប្រទេសកម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលឆ្លើយតបទៅនឹងបំរែបំរួលអាកាសធាតុ និងរកឲ្យឃើញពីយុទ្ធសាស្ត្រសមស្របក្នុងការបន្ស៊ាំ ទៅនឹងបំរែបំរួលអាកាសធាតុ។ ផ្តល់ឱកាសដល់តំណាងសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងរដ្ឋាភិបាលពិភាក្សាដេញដោលទៅលើបញ្ហាបំរែបំរួលអាកាសធាតុ និងគោលនយោបាយបំរែបំរួលអាកាសធាតុ ដែលមានស្រាប់។ ផ្សាយផ្ទាល់នៅ ថ្ងៃអង្គារ សប្តាហ៍ទី១ នឹងសប្តាហ៍ទី ៣ និងចាក់ផ្សាយឡើងវិញនៅថ្ងៃសៅរ៍ វេលាម៉ោង ២:០០ដល់ម៉ោង ៣:០០រសៀល។
កម្មវិធីនេះ ជាកិច្ចពិភាក្សាផ្សាយផ្ទាល់ (Talk Show) មានគោល បំណងផ្តល់ព័ត៌មាន ជូនដល់់ប្រជាពលរដ្ឋ លើកយកបញ្ហាដីធ្លី នៅក្នុងប្រទេសកម្ពុជា មកជជែកនិងពិភាក្សា។ កម្មវិធីនេះ សហការផលិត រវាងសំលេងប្រជាធិបតេយ្យ VOD ជាមួយនឹងអង្គការរក្សាការពារសិទ្ធិមនុស្សកម្ពុជា (Vigilance)។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទ ចាប់ពីម៉ោង ១០:០៥នាទី ដល់ម៉ោង ១០:៥៥នាទីព្រឹក។ ប្រិយមិត្តអ្នកស្តាប់ អាចទូរស័ព្ទចូលរួម នៅក្នុងកម្មវិធីនេះ។
កម្មវិធីនេះ ជាកិច្ចពិភាក្សាតុមូល ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសិទ្ធិទទួលព័ត៌មាន នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងតំរូវការចាំបាច់ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានសាធារណៈពីស្ថាប័នរដ្ឋាភិបាល។ កម្មវិធីនេះ សហការផលិតដោយសម្លេងប្រជាធិបតេយ្យ វីអូឌី និងក្រុមការងារដើម្បីសិទ្ធិទទួលព័ត៌មាន FOI ឧបត្ថម្ភថវិកាដោយអង្គការដានីដា តាមរយៈវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) និងអង្គការ Freedom House។ កម្មវិធីនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ០៤:០៥នាទី ដល់ម៉ោង០៤:៥៥នាទី។ ប្រិយមិត្តអាចទូរស័ព្ទចូលរួមក្នុងកម្មវិធីនេះ។ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
