No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
No valid database connection You have an error in your SQL syntax; check the manual that corresponds to your MySQL server version for the right syntax to use near '' at line 1 SQL=SELECT home FROM jos_menu WHERE id=
ដោយ ពៅ មេត្តា និងអ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី28 តុលា ឆ្នាំ2011 ម៉ោង08:37
ទីប្រឹក្សាច្បាប់ និងសហមេធាវីបរទេស ដែលការពារក្តីឲ្យ លោក នួន ជា ប្តឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យស៊ើបអង្កេត និងដាក់វិន័យលើ លោក យូ ប៊ុនឡេង សហចៅក្រម ស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម និងសុំឲ្យលាឈប់ពីការងារ។
នៅក្នុងលិខិតរបស់ទីប្រឹក្សាច្បាប់ និងសហមេធាវីបរទេស ដែលការពារ នួន ជា គឺ លោក Andrew IANUZZI & Jasper PAUW និងសហមេធាវីគឺលោក Michiel PESTMAN & លោក Victor KOPPE ដែលបានផ្ញើជូនលោកចៅក្រម យូ ប៊ុនឡេង និងផ្ញើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅថ្ងៃទី២៧ ខែតុលានេះ បានសុំឲ្យបង្ហាញពីបញ្ជីសម្ភារៈក្នុងសំណុំរឿង ០០២ និងស្នើឲ្យលាឈប់ពីការងារ ដោយសារ ពួកគេយល់ឃើញថា លោកចៅក្រម និងសហសេវិក ដែលបានលាឈប់ បានប្រព្រឹត្តិភាពមិនប្រក្រតីធ្ងន់ធ្ងរ ខាងនីតិវិធីរួមមានការចុះកាលបរិច្ឆេទថយក្រោយលើឯកសារ ការកែប្រែជាសម្ងាត់ នូវឯកសារ និងការខកខានមិនបានជូនដំណឹងឲ្យបានត្រឹមត្រូវដល់មេធាវីការពារក្តី ក្នុងសំណុំរឿង ០០៣។
ក៏ប៉ុន្តែនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ ការិយាល័យសហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី២៦ ខែតុលា បានសរសេរថា សារព័ត៌មានមួយចំនួន បានចុះផ្សាយថា សហចៅក្រម ស៊ើបអង្កេតទាំងពីរ បានចុះកាលបរិច្ឆេតថយក្រោយ និងកែប្រែជាសម្ងាត់នូវឯកសារ ដែលដាក់ចូលក្នុងសំនុំរឿង០០៣។ ករណីនេះ សហចៅក្រមស៊ើបអង្កេត បានបញ្ជាក់ថា ក្នុងការកែតម្រូវ សហចៅក្រមស៊ើបអង្កេតមិនអាចផ្លាស់ប្តូរកាលបរិច្ឆេត នៃការចេញសេចក្តីសម្រេច របស់ខ្លួនឡើយ ហើយបើកែតម្រូវ គឺកែត្រង់កន្លែងណា ដែលមានការភ័ន្តច្រឡំតែប៉ុណ្ណោះ មិនអាចចេញដីកា ថ្មីជំនួសដីកាចាស់ឡើយ។
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
