ដោយ អៀត ដារ៉ាវុធ ថ្ងៃអង្គារ ទី13 ធ្នូ ឆ្នាំ2011 ម៉ោង18:31
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យមើលអំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោក អៀត ដារ៉ាវុធ បានជួបសំភាសន៍ដោយផ្ទាល់ជាមួយលោក សូរិយា ស៊ូប៊ែឌី។ បទសំភាសន៍នេះ បាននិយាយអំពីស្ថានភាពសិទ្ធិមនុស្ស ស្ថានភាពនយោបាយ និងផ្តោតលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ តទៅនេះ សូមលោកអ្នកនាងស្តាប់បទសំភាសន៍ភាគទី ១ ដូចតទៅ៖
សូមស្តាប់បទសម្ភាសន៍ភាគទីមួយ៖
សូមស្តាប់បទសម្ភាសន៍ភាគទីពីរ៖
ដោយ ពៅ មេត្តា និងអ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី28 វិច្ឆិកា ឆ្នាំ2011 ម៉ោង10:14
ការបង្កើតច្បាប់ជាទូទៅ គេបង្កើតឡើងក្នុងគោលបំណងការពារ ផលប្រយោជន៍ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលគ្រប់រូប នៅក្នុងសង្គម មិនថាជាអ្នកមានឬ អ្នកក្រទេ គឺ ត្រូវមានភាពស្នើៗគ្នានៅចំពោះមុខច្បាប់។ យើងងាកមកចាប់អារម្មណ៍លើសេចក្តីព្រាងច្បាប់អាស៊ីដ ដែលរដ្ឋសភាទើបអនុម័តនៅដើមខែវិច្ឆិកានេះវិញ តើអាចជួយអ្វីខ្លះដល់ជនរងគ្រោះ?
អ្នកស្រាវជ្រាវគម្រោងបញ្ចប់អំពើហិង្សាទឹកអាស៊ីដ តាមរយៈការស្រាវជ្រាវ និង តស៊ូមតិ នៅមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា យល់ឃើញថា ជាការសំខាន់ដែលកម្ពុជាបង្កើតឲ្យមានច្បាប់អាស៊ីដនេះ ដើម្បីទប់ស្កាត់ការប្រើហិង្សាដោយទឹកអាស៊ីដនៅក្នុងសង្គម។ កញ្ញា រ៉ាមណា ក៏បានចាប់អារម្មណ៍ផងដែរថា ច្បាប់ទឹកអាស៊ីដនេះ ហាក់ដូចជានៅមិនទាន់ បានចែងឲ្យបានពេញលេញ ក្នុងដំណើរការសង្គ្រោះជនរងគ្រោះ ព្រោះច្បាប់អាស៊ីដ មិនទាន់បានចែងលំអិត ហើយទុកសិទ្ធិឲ្យមានអនុក្រឹត្យដាច់ដោយឡែកមួយទៀត ដើម្បីកំណត់ពីរបៀបនៃការជួយសង្រ្គោះដល់ជនរងគ្រោះ។ដោយ អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី24 សីហា ឆ្នាំ2011 ម៉ោង17:41
បន្ទាប់ពីកម្មករ-កម្មការិនី ប្រមាណជា ១០០នាក់ នៅរោងចក្រអឹមវី ស្ថិតនៅក្រុង-ខេត្តកំពង់ឆ្នាំង បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនោះ ភាគីថៅកែរោងចក្រ បានអនុញ្ញាតិឲ្យកម្មករទាំងអស់ឈប់សម្រាកមួយថ្ងៃ នៅថ្ងៃពុធនេះ។
ប្រធានសហជីពវិស័យវាយន្តភណ្ឌឧស្សាហកម្មកម្ពុជា អ្នកស្រី រស់ សុជាតិ ឲ្យដឹងថា ការដែលភាគីរោងចក្រយល់ព្រមឲ្យកម្មករ-កម្មការិនី រោងចក្រអឹមវី ឈប់សម្រាកមួយថ្ងៃនេះ ដោយសារមានការទទួចទាមទារពីតំណាងសហជីព ព្រោះកម្មករភាគច្រើនមានការភ័យខ្លាច និងតក់ស្លុត នៅពេលឃើញកម្មករផ្សេងទៀតបានដួលសន្លប់ជាបន្តបន្ទាប់។
ដោយ កែវ រតនៈ ថ្ងៃអង្គារ ទី14 មិថុនា ឆ្នាំ2011 ម៉ោង12:00
រដ្ឋាភិបាលជប៉ុន សំរេចផ្តល់ជំនួយដល់កម្ពុជា ចំនួនជាងបីម៉ឺនដុល្លារសំរាប់ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន២៤រូប អោយទៅសិក្សានៅប្រទេសជប៉ុនរយៈពេលពីរឆ្នាំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលក្រសួងការបរទេសកម្ពុជា ចែកជូនអ្នកសារព័ត៌មាន ក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់រវាងឯកអគ្គរាជទូតជប៉ុនលោក ម៉ាសា ហ្វូមិ ហ៊ូរូគី ជាមួយនឹងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃអង្គារ៍នេះ បានអោយដឹងថា រដ្ឋាភិបាលជប៉ុន បានសំរេចផ្តល់ជំនួយចំនួន ២៧៣លានយ៉េន ស្មើនឹងជាងបីលានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា សំរាប់និសិត្សកម្ពុជា ចំនួន ២៤រូបទៅសិក្សាថ្នាក់អាហារូបករណ៍នៅប្រទេសជប៉ុន។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា មកទល់នឹងពេលនេះ និសិត្សកម្ពុជាចំនួន ២២៤នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន គិតចាប់ពីឆ្នាំ ២០០០មក៕
ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី10 វិច្ឆិកា ឆ្នាំ2011 ម៉ោង16:01
នៅក្នុងដំណាក់កាលចុងក្រោយនេះ ស្ថានការណ៍នយោបាយ នៅភូមា មានការវិវឌ្ឍន៍ជាខ្លាំង គឺបន្ទាប់ពីលោកស្រី អ៊ុងសាន សូជី មេដឹកនាំបក្សប្រឆាំងធំជាងគេ ត្រូវបានដោះលែងអោយមានសេរីភាព ហើយចុងក្រោយនេះទៀត មានការដោះលែងអ្នកទោសនយោបាយ សំខាន់ជាច្រើននាក់ ស្របពេលដែលលោកស្រី អ៊ុងសាន សូជី ទទួលបានភ្លើងខៀវ ពីប្រធានាធិបតី ថេនសេន អោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ NLD មានឱកាសប្រឡូកចូលឆាកនយោបាយ បន្ទាប់ពីមានការរុះរើច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី៤ ខែវិច្ឆិកាថ្មីៗនេះ។
ចំនុចវិជ្ជមាននេះ ធ្វើអោយមានការសាទរ ពីសំណាក់ពួកលោកសេរី ជាពិសេស អាមេរិក អង់គ្លេស អាឡឺម៉ង់ អូស្ត្រាលី បារាំង ហើយមិនតែប៉ុណ្ណោះ ត្រូវបានអ្នកវិភាគ នយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ គិតថា សមាគមអាស៊ីអាគ្នេយ៍ នឹងមានមុខមាត់ជាខ្លាំង នៅលើឆាកអន្តរជាតិ។ ហើយបើប្រៀបធៀប នឹងបរិបទនយោបាយនៅកម្ពុជា បច្ចុប្បន្ន ឃើញថា កម្ពុជា មានភាពល្អជាងភូមាបន្តិចបន្ទួចប៉ុណ្ណោះ។
ទំព័រទី 1 ទាំងអស់ 16 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
