បទយកការណ៍

ធម្ម​យាត្រា​ដើម្បី​សន្តិ​ភាព​ផ្លូវ​ចិត្ត​និង​សន្តិ​ភាព​ក្នុង​តំបន់​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃអង្គារ ទី08 ឧសភា ឆ្នាំ2012 ម៉ោង16:02

នៅ​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី៥ ​ខែ​​ឧសភា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​​កើ​ត​​ពេញ​​បូរណ៌​មី​ខែ​ពិសាខ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​​ចាស់​​ ប្រមាណ​​ ៣០០​​នាក់ ឈរ​​រៀប​ជា​​ជួរ​ ដៃ​​កាន់​ផ្កា​​ភ្ញី បដា និង​​ខ្លះ​កាន់រូប​​ព្រះ​ពុទ្ធ​ជា​​ដើម​។ ពួក​គេ ផ្ចង់​​អារម្មណ៍​​ស្តាប់​​អ្នក​ដឹក​​នាំ​​ដោយ​​យក​ចិត្ត​ទុក​​ដាក់​ ហាក់​​ដូច​​ជា​ត្រៀម​ខ្លួន​​​​ទទួល​​យក​​​អ្វី​មួយ​​ថ្មី នៅ​ពេល​​បន្តិច​​ទៀត​។ ពួក​គេ​ចេញ​ពី​​វត្ត​ទេព​និមិត្ត​ ស្ថិត​​នៅ​ភូមិ៣​ សង្កាត់​​ស្មាច់​​មាន​ជ័យ​ ក្រុង​​ខេមរៈ​​ភូមិន្ទ​ ទៅ​ដល់​ពាក់​កណ្តាល​​ស្ពាន​​​ឆ្លង​​ដៃ​សមុទ្រ​​ខេត្ត​កោះ​កុង រួច​​ត្រឡប់​​មក​​តាម​ផ្លូវ​​ក្បែរ​​ផ្សារ​ដង​​ទង់​ មក​​បញ្ចប់​ក្បួន​​នៅ​វត្ត​​ទេព​និមិត្ត​វិញ។ ​

ព្រឹត្តិ​ការណ៏​នោះ ត្រូវ​បាន​​គេ​ប្រ​សិទ្ធិ​នាម​ថា ជា​អង្គ​ធម្ម​យាត្រា ដើម្បី​សន្តិភាព​​ផ្លូវ​ចិត្ត​​និង​​សន្តិភាព​​ក្នុង​តំបន់ ដែល​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​បុណ្យ​វិ​សាខ​បូជា។ អង្គ​ធម្ម​យាត្រា​នោះ​​ មាន​​ឧបករណ៍​បំពង​​សម្លេង​ ដែល​​មាន​ព្រះ​សង្ឃ​ជា​អ្នក​ណែនាំ​ឲ្យ​​មនុស្ស​​យល់​ដឹង​​ពី​​គុណ​សម្បត្តិ​​នៃ​សេច​ក្តី​ស្ងប់ សន្តិ​ភាព ជៀស​វាង​ការ​ប្រើ​ហិង្សា​គ្រប់​រូប​ភាព ៖ “មនុស្ស​ត្រូវ​ការ​សន្តិ​ភាព កន្លែង​នៃ​សនិ្តភាព​ មិន​មែន​ឋិត​នៅ​ក្នុង​កំពូល​ភ្នំ មិន​មែន​ឋិត​នៅ​ក្នុង​សមុទ្រ​ទេ មិន​មែន​ឋិត​នៅ​មិន​មែន​ឋិត​នៅ​ទីដ៏​ទៃ​ទេ មិន​មែន​ឋិត​នៅ​​លើ​អាកាសឡើយ​ សន្តិ​ភាព​ជា​ធម៌​ដែល​ឋិត​នៅ​ក្នុង​ចិត្តរបស់​មនុស្ស​ សន្តិ​ភាព​កើត​ចេញ​ពី​ចិត្ត​របស់​មនុស្ស បើ​មនុស្ស​មាន​ចិត្ត​អោយ​កើត​សន្តិ​ភាព សន្តិ​ភាព​នឹង​មាន….​”។​

 
 

សារៈ​ប្រយោជន៍​នៃ​សេរីភាព​ព័ត៌​មាន​ និង​ព័ត៌មាន​ឯក​រាជ្យ​

បោះពុម្ព

​ដោយ ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី03 ឧសភា ឆ្នាំ2012 ម៉ោង17:17

សេរី​ភាព​​​​​សារព័ត៌​មាន គឺ​ជា​ការ​បើក​ទូ​លាយ​រាល់​ព័ត៌មានសារធារណៈ ឲ្យ​មហា​ជន​គ្រប់​​​ស្រ​​ទាប់​​វណ្ណៈ ​អាច​ទទួល​បាន​ដោយ​សេរី ហើយ​ព័ត៌​មាន​ទាំង​នោះ​ទៀត​សោធ ត្រូវ​តែ​ជា​ព័ត៌មានពិត មានតុល្យភាព និងឯក​រាជ្យ មិន​លំអៀង​ទៅ​រក​​ភាគីណាមួយ ឬ​នៅ​ក្រោម​ការ​គៀប​សង្កត់​របស់​ស្ថា​ប័ន​ណា​មួយ​នោះ​ឡើយ។

នេះ​ជា​សម្រែក​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​ ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​​មួយ ​​ដែល​ពួក​គេ​ចោទ​ផ្សាយ​ព័ត៌មាន​​វាយ​ប្រហារ​ពួក​គេ​។​

 
 

ក​ម្មករ​ស្នើ​ឲ្យ​តំណាង​​រាស្ត្រ​ជួយ​ផ្តល់​ភាព​យុត្តិធម៌​ក្នុង​វិស័យ​ការងា​រ​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី01 ឧសភា ឆ្នាំ2012 ម៉ោង17:25

សំរ៉ែក​​ទាមទារ​​​​របស់​​ក្រុម​កម្មករ​​​​ និង​​មន្រ្តី​រាជការ​ ​មក​ពី​វិស័យ​ផ្សេង​ៗ​ បាន​​លាន់​​​ឮ​​យ៉ាង​​កង​​រំពង​​នៅ​​ខាង​មុខ​​​រដ្ឋ​សភា​ ជា​កន្លែង​ធ្វើ​ការ​របស់​​តំណាង​រាស្ត្រ​ដែល​​ជាប់​ឆ្នោត ​ដោយ​សារ​​ការ​គាំ​​​ទ្រ​ពី​ពល​រ​ដ្ឋ​។​

ពួក​គេ​ប្រមាណ​​ជិត​​១ម៉ឺន​​នាក់ ​បាន​ស្រែក​ទាម​ទារ​ដូច​នេះ​ គឺ​បន្ទាប់​​​ពី​បាន​​ដើរ​​ក្បួន​ចេញ​​ពី​​ម្តុំ​វត្ត​​ភ្នំ​ តាម​​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​​​ មក​ប្រមូល​ផ្តុំ​​ នៅ​មុខ​​រដ្ឋ​​​សភា ​ក្នុង​ថ្ងៃ​ទិវា​ពល​កម្ម​​អន្តរ​ជាតិ ​១​​​ឧសភា​​ខួប​លើក​ទី ​​១២៦ឆ្នាំ​ ។

ការ​​​ប្រមូល​ផ្តុំ​​​​នៅ​​​មុខ​​​រដ្ឋ​សភា​នៅ​ព្រឹក​​ថ្ងៃ​​អង្គារ​នេះ​ គឺដឹក​នាំដោយ​សហ​ភាព​ការងារ​​កម្ពុជា​​ ដែល​មាន​កម្មករ​​ប្រមាណ​៦ពាន់​នាក់ ដង្ហែ​​ចេញ​ពី​​មុខ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​​​កម្ពុជា​​​ក្បែរ​​​វត្ត​​ភ្នំ​ ឆ្ពោះ​មក​​មុខ​​រដ្ឋ​សភា​ និង​​ក្រុម​​មួយ​ទៀត​​​ ដឹក​​នាំ​ដោយ​​សម្ព័ន្ធ​​សហជិព​​ចលនា​​កម្មករ​​ មាន​​កម្មករ​​ប្រមាណ​​ជាង​​២ពាន់​​នាក់​​ ប្រមូល​ផ្តុំ​នៅ​មុខ​​​រដ្ឋ​សភា​។​

 
 

សកម្ម​ជន​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​លែង​បាន​ឃើញ​មុខ​ទៀត​​ហើយ ​

បោះពុម្ព

​ដោយ កែវ​ រតនៈ និងនួន បូរិន ថ្ងៃច័ន្ទ ទី30 មេសា ឆ្នាំ2012 ម៉ោង18:04

churt-vuthy-rattanakភ្លេង​ខ្លង​ខែកដ៏​រន្ធត់​ និង​​ក្រៀ​ម​​ក្រំ​​​ហែ​រ​​សព ​លោក ឈុត វុទី្ធ សកម្មជន​ព្រៃ​​ឈើ​កម្ពុជា ដែល​​ត្រូវ​​បាន​បាញ់​សំលាប់​ កាល​ពីថ្ងៃទី​២៦ ខែ​មេសា នៅ​តំបន់​​ព្រៃ​មួយ​នៅ​ខេត្ត​កោះ​កុង ​បាន​បន្លឺ​ឡើង ​ខណៈ​​​ក្បួន​​​ហែរ​​​សព ​​ដែល​​មាន​​ជួរ​ដ៏វែង បាន​ចាប់​ចេញ​ពីផ្ទះ​សព​នៅ ​ភូមិ​​​ស្វាយ​មាស​ ​ឃុំ​វិហារ​​​សួគ៌ ​​ស្រុក​​ខ្សាច់​​កណ្តាល​ ​​វេលា​​ម៉ោង​ ៨ព្រឹក នៅថ្ងៃច័ន្ទ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២​។​ កម្រង​​ផ្កា​​ធំៗ​ជា​ច្រើន ​ដែល​ជា​របស់​​ក្រុម​អង្គការ​ស៊ីវិល​ ត្រូ​វបាន​ហែរ​​​ហម​​នៅ​ខាង​មុខម្ឈូស​ ​ដោយ​​មានរៀប​ជា​​ជួរតាម​រ​បៀប​​​រៀប​​​រយ​​។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 28 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com