បទសម្ភាសន៍

បញ្ហា​សម្លាប់​លោក​ឈុត វុទ្ធី បញ្ហា​សេរី​ភាព​សារ​ព័ត៌​មាន និង​ស្ថាន​ភាព​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃព្រហស្បតិ៍ ទី17 ឧសភា ឆ្នាំ2012 ម៉ោង17:09

sorya-interview-by-vuthកាល​​ពី​​ថ្ងៃ​​សុក្រ​​សប្តាហ៍​​មុន​អ្នក​​រាយ​​ការណ៍​ពិ​សេសរបស់​អង្គការ​សហប្រជាជាតិ ​​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក ​សូរិយា ប្រាសាទ​ ស៊ូ​ប៊ែឌី​ បាន​​បញ្ចប់​​ដំណើ​រ​​បំពេញ​​កិច្ច​ការ​​របស់​​លោក​ ក្នុង​រយៈ​ពេ​ល​៨​ថ្ងៃ។ នៅ​ក្នុង​ដំណើរ​បេសកកម្ម​នេះ លោក​ ស៊ូ​ប៊ែ​ឌី បាន​​ពិនិត្យ​​​មើល​​លើ​ការ​ផ្តល់​ដីសម្បទាន​​សេដ្ឋ​កិច្ច​​របស់​រដ្ឋា​ភិបាល​​ឲ្យ​ទៅ​ក្រុម​ហ៊ុន។

កា​លពីថ្ងៃ​សុក្រ លោក ​ស៊ូប៊ែឌី បាន​ផ្តល់​បទ​សំភាស​ន៍​​ដាច់​ដោយ​ឡែក​មួយ ជាមួយ​នឹង​​លោក​​ អៀត ដារ៉ាវុធ ដែល​ជា​អ្នក​ព័ត៌​​មាន​របស់​​សម្លេង​ប្រ​ជា​ធិបតេយ្យ​​ VOD ។ ក្នុង​​បទ​សំភាស​ន៍​នេះ លោក​បាន​និយាយ​ជា​ច្រើន​ «ទាក់​​ទង​នឹង​បញ្ហា​​សម្លាប់​លោក​ឈុត វុទ្ធី បញ្ហា​សេរី​ភាព​សារ​​ព័ត៌​​មាន និង​បញ្ហា​បោះ​ឆ្នោត»​។

សូម​ស្តាប់​បទ​សម្ភាសន៍​​ភាគ​ទី​មួយ​ដូចតទៅ៖ 

សូម​ស្តាប់​បទ​សម្ភាសន៍​​ភាគ​ទី​ពីរ​ដូចតទៅ៖ 

 
 

បទសំភាសន៍ជាមួយនឹងលោកសៀន ប៉េងសែ៖ ការ​សម្រេច​ដោះ​ដូរ​ភូមិ​ខ្មែរ​ជាមួយ​នឹង​វៀត​ណាម​

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី28 មីនា ឆ្នាំ2012 ម៉ោង16:19

ប្រទេស​កម្ពុជា​និង​​វៀត​ណាម​ ទើប​​បាន​​ចុះ​​ហត្ថ​លេខា​​រួម​គ្នា​មួយ កាល​ពី​​ថ្ងៃ​ទី​១៤ ​ខែ​​មីនា​ ឆ្នាំ​​២០១២​​​នេះ ​ដើម្បី​​ធ្វើ​ការ​​​​ដោះ​​​ដូរ​​​​ភូមិ​គ្នា​មួយ​ចំនួន នៅ​​តាម​​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ។​

ប្រធាន​​​គណៈ​កម្ម​ការ​​ព្រំ​ដែន​​កម្ពុជា អះ​អាង​ថា​​ មាន​​ភូមិ​​ខ្មែរ​​ខ្លះ នៅ​​ខេត្ត​តាកែវ ស្វាយ​រៀង និង​​កំពង់​ចាម គឺ​ស្ថិត​​ក្នុង​​ទឹក​​ដី​​វៀត​ណាម​ ដោយ​ផ្អែក​​តាម​​​​ផែន​​ទី​ ដែល​ភាគី​​ទាំង​​ពីរ​​បាន​​ព្រម​​ព្រៀង​​គ្នា​ កាល​ពី​ឆ្នាំ​២០០៥។​

ករណីនេះ តំណាងរាស្ត្រ​​គណបក្ស​​ជំទាស់ និង​​សង្គម​ស៊ីវិល​​មួយ​​ចំនួន បាន​ស្នើ​​ឲ្យ​​លោក​​នាយក​​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ចូល​​ឆ្លើយ​​បំភ្លឺ​ ចំពោះ​​រដ្ឋ​​សភា អំពី​​ការ​សម្រេច ​របស់​ លោក​ វ៉ា គឹមហុង ប្រធាន​គណៈ​​កម្មការ​​ព្រំ​​ដែន​​កម្ពុជា ដែល​​បាន​​ព្រម​​ព្រៀង​​​គ្នាជាមួយ​នឹង​អនុ​រដ្ឋ​​មន្រ្តី​​ការ​​​បរទេស​​វៀត​ណាម លោក Ho Xuan Son​ កាលពី​ថ្ងៃទី១៤ ​ខែ​មីនា ​ឆ្នាំ​២០១២​​​នេះ ក្នុង​​ការ​​​ដោះ​​​​​ដូរ​​​ភូមិ​​គ្នាមួយ​ចំនួន​​នៅ​តាម​​ព្រំ​ដែន ដោយ​​មិន​បាន​ឆ្លង​កាត់​ ប្រជុំ​​សភា​​អនុ​ម័ត។

 
 

ជំហរ​របស់​ លោក សម រង្ស៊ី ក្នុង​ការ​ជួយ​ពង្រឹង​​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​នៅអាស៊ី

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃពុធ ទី14 មីនា ឆ្នាំ2012 ម៉ោង09:41

som-raingsyមេដឹក​នាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ធ្វើ​ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​សេរី​និយម​ ​​​និង​​ប្រជា​​ធិប​​តេយ្យ​​​នៅ​អាស៊ី​ ហៅ​កាត់​ថា ​CALD រ​យៈ​ពេល​ពីរ​ឆ្នាំ​ គឺ​ឆ្នាំ​​២០១២​ និង​២០១៣ ​ចំ​ពេល​មេ​​​បក្ស​​ប្រឆាំង​រូប​នេះ ​ស្ថិត​នៅ​ក្រៅ​ប្រទេស។​

ការ​ជ្រើស​តាំង​មេដឹក​នាំ​បក្ស​ប្រឆាំង​ ដែល​​និរទេស​​ខ្លួន​ បាន​ធ្វើ​ឡើង​​តាម​​រយៈ​​​សន្និ​​​សីទ​​ក្រុង​​កូឡំ​​បឹស ​ប្រទេស​​ស្រី​លង្គការ ​ដែល​ទើប​បិទ​បញ្ចប់ ​កាល​​ពី​ថ្ងៃ​​​អា​ទិត្យ​ទី​​​១១ ​ខែ​មិនា ​ឆ្នាំ​​២០១២​​​​នេះ​​។​

 
 

បទ​សម្ភាសន៍​ជា​មួយ​​លោក​ ជា មុនី ជុំ​វិញ​ការ​អនុ​ញ្ញាតិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន អោយ​សាង​សង់​រូប​សំណាក់ លោក ជា វិជ្ជា

បោះពុម្ព

​ដោយ នួន​ បូរិន ថ្ងៃព្រហស្បតិ៍ ទី05 មករា ឆ្នាំ2012 ម៉ោង14:37

chea-moniពាក្យ​ចាស់ ពោល​​ថា តក់​​ៗ ពេញ​បំ​ពង់ គឺ​ជា​រឿង​ពិត។ ការ​ពិត​នោះ គឺ​ការ​តស៊ូ​​ដើម្បី​​បាន​យុត្តិ​ធម៌​មួយ​​ផ្នែក​ សំរាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​កម្មករ​សេរី​​នៃ​​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សំ​លាប់ កាល​ពីថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០០៤ បាន​លេច​ស្រ​មោល​បន្តិច​ហើ​យ តាម​រយៈ​ការ​អនុ​ញ្ញាត​របស់​លោក​នាយក​រដ្ឋ​ម​ន្ត្រី ​ហ៊ុន​ សែន ​អោយ​សាង​សង់​រូប​សំណាក លោក ជា វិជ្ជា។

លោក​ ជា មុនី អ្នក​ស្នង​តំនែង​ជំនួស​បង​ប្រុស ក្នុង​ឋានៈ​ជា​ប្រធាន​សហជីព បាន​និយាយ​​ថា ការ​តស៊ូ​របស់​លោក​និង​កម្មករ របស់​លោក​រួម​នឹង​ដៃ​គូរ​មួយ​ចំនួន ក្នុង​ការ​តវ៉ា​ដើម្បី​​សិទិ្ធ​​កម្មករ និង ការ​ទាម​ទារ​អោយ​មាន​រូប​សំណាក់ របស់​លោក ជា វិជ្ជា ដែល​ជា​​វិរៈ​ជន​​កម្មករ គឺ​​ជា​យុត្តិ​ធម៌​មួយ​ផ្នែក ដែល​លោក​អាច​ទទួល​យក​បាន ប៉ុន្តែ​ការ​តស៊ូ​របស់​​លោក​​នៅ​តែ​បន្ត គឺ​ការ​កាត់​ទោស ជន​ដៃ​ដល់ និង​អ្នកនៅពីក្រោយនៃ​ការសំលាប់​​ ជា ​វិជ្ជា ត្រូវ​តែ​ធ្វើ​ឡើង ហើយ​​ថា នៅ​ថ្ងៃ​ទី២២ ខែ​មករា ខួប៦​ឆ្នាំ លោក​នឹង​ដឹក​នាំ​កម្មករ ដាក់​​កម្រ​ផ្កា នៅទី​កន្លែង​ដែល​លោក ជា វិជ្ជា ត្រូវ​បាន​បាញ់​សំលាប់។ 

សូម​ស្ដាប់​បទ​សំភាស​ន៍​របស់ លោក​​នួន បូរិន និង​​លោក ជា មុនី ដូច​តទៅ​៖ 

ចែករំលែក​បទសម្ភាសន៍នេះ  

 
 

ទំព័រ​ទី 1 ​ទាំងអស់ 4 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com