ហេតុ​អ្វី​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ប្រេង​កាត​​?

បោះពុម្ព

ខណៈ​ការ​ទទួ​លបាន​ ផលិត​ផល​ប្រេង​កាត​ និង​ឧស្ម័ន​ ពី​សមុទ្រ​កម្ពុជា​ នឹង​ចូល​មក​​ដល់​​នៅ​​ចុង​​ឆ្នាំ ២​០១២ឆ្នាំ​ក្រោយ​នេះ​  គេ​សង្កេត​ឃើញក​ម្ពុជា​ មិន​ទាន់​មាន​​ច្បាប់​​ស្ដី​ពីកា​រ​​គ្រប់​​​គ្រង​​ប្រេង​កាត និងឧ​ស្ម័ន​នៅ​ឡើយ​ទេ​។

ករណី​នេះ ​បាន​ធ្វើ​អោយ​អ្នក​សេដ្ឋ​កិច្ច ​អ្នកវិភាគ​ និងគណ​បក្ស​ប្រឆាំង ​បង្ហាញ​ពីកា​រ​កើត​​​មាន​​អំពើ​ពុក​រលួយ និ​ងការ​កឹម​កេង​ចំណូល​របស់​រដ្ឋ។​ គេថា ​ចំណូល​បាន​ពីព្រៃ​​ឈើ ​គឺ​ជា​គំរូ​ស្រាប់​ហើយ​នោះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​ និយាយ​ថា ​កុំខ្វល់​ រឿង​នេះ​ ។

បន្ទាប់​​ពី​សង្គ្រាម​  កម្ពុជា​ទទួល​បាន​ ប្រាក់​ជំនួយ​ពី​សហគមន៍​អន្តរ​ជាតិ រាប់រ​យ​​លាន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំៗ ​  ដែល​​ជំនួយ​​​នេះ ​បាន​ផ្ដល់​ឪកាស​អោយ​ កម្ពុជា​កែ​​មុខ​​មា​ត់​​សេដ្ឋ​កិ​ច្ច​​​​​រ​បស់​ខ្លួន​​ឡើង​វិញ​។ ប៉ុន្តែ​​ជំនួយ​នេះ ​ក៏មិន​បានធ្វើ​អោយ​ ក្រុម​ឃ្លាំ​មើល​ពេញ​​ចិត្ត​​នោះ ​ទេ ​នោះ​​ដោយ​​​សារ​តែ ​មាន​ការ​​សង្ស័​យ ​ពី​ការ​ប្រើ​ប្រាស់​​ពុំ​មាន​តម្លា​ភាព​ និង​ពុក​រលួយ​។​

ដោយ​ហេតុផ​ល​នេះ​ហើយ​ កាន់​តែ​ធ្វើ​អោយ​មាន​ការ ស​ង្ស័យ​ថែម​មួយ​កំរិត​ទៀត ទៅ​​​លើ​ផល​ចំណូល​ បាន​ម​ក​ពី​ប្រេង​​កាត ​និង​ឧស្ម័ន​ពី​បាត​សមុទ្រ​កម្ពុជា​ ដែល​​នឹង​​ទទួល​​បាន ​នៅចុ​ង​ឆ្នាំ​២០១២​ ឆ្នាំ​ក្រោយ​នេះ​ ខណៈ​​ដែរក​ម្ពុជា​ ពុំទា​ន់មានច្បាប់​ គ្រប់​​គ្រង​​ប្រេង​​​កាត​នៅ​ឡើយ​​។  បើក​ម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ប្រេង​កាត​ តើ​វា​​មាន​ផល​​ប៉ះ​​ពាល់​អ្វី​ខ្លះ ​ដល់​​ការ​​អភិ​វឌ្ឍ​ន៍​សេដ្ឋ​កិ​ច្ចរបស់​កម្ពុជា​​។ ​

នៅ​ត្រ​ង់ចំនុច​នេះ ​ត្រូវ​បាន​មន្ត្រី​គណបក្ស​​ប្រ​ឆាំង​ ក្រុមអ្ន​កវិភាគ​សេដ្ឋ​កិច្ច  ​អ្នក​ឃ្លាំ​មើល​ និង​ធ្វើ​ការ​វិ​ភាគ ​ប្រហាក់​ប្រហែល​គ្នា​ថាបើក​ម្ពុជាមិនប្រញា​ប់បង្កើតច្បាប់​​គ្រប់​គ្រង​​ប្រេង​​កាត អោយ​បាន​មុន​ការទាញ​ផល​ប្រេង​នោះ​ វា​មានផលប៉ះពា​ល់​ច្រើន​​យ៉ាង សំរាប់​ការ​អភិ​វឌ្ឍន៍​សេដ្ឋកិ​ច្ច​ជាតិ​។​​

លោក ​យឹម សុវណ្ណ អ្នក​នាំពា​ក្យ​អោយ​គណបក្ស​សមរង្ស៊ី ​ចង់​ឃើញ​ច្បា​ប់នេះ ត្រូវ​បាន​​សភា​​​​អនុម័ត ​អោយ​ឆាប់​បំផុត  ​ហើយ​ថា ​បើ​រដ្ឋាភិបាល​ផ្អែ​កលើ​ អនុក្រិត ​ឬក៏​សា​រាច​​រផ្សេង​​នោះ​​​ផល​ប្រេ​ងកាត​ និង​ឧស្ម័​នបាន​មក​ពី​សមុទ្រ​កម្ពុជា​នឹ​ង​មិន​​ធ្លាក់​​ដល់​​ដៃ​អ្ន​ក​ក្រី​ក្រទេ​ ៖” យើង​ត្រូវ​តែ​ធ្វើ​បើ​យើង​មិន​ធ្វើ​ច្បាប់​ទេ​ ចំនូល​ពី​ប្រេង​កាត​ទាំងប៉ុន្មាន​ ​វា​​នឹង​​ធ្លាក់​ទៅ​ដល់​កណ្ដាប់​ដៃ​​ជន​ពុក​រលួយ​អស់​ហើយ​ ព្រោះ​យើង​ត្រូវ​ការ​ច្បាប់​ហ្នឹង​ដើម្បី​គ្រប់គ្រង​​ប្រាក់​ចំនូល​ ការ​ធ្វើ​អាជីវកម្ម​​ ហើយ​ដើម្បី​គ្រប់​គ្រង​ប្រាក់​ទិស​ដៅ​នៃ​ការ​​ ចំនាយ​​”​។​

កម្ពុជា ​ចាប់​ផ្ដើម​រុក​រក​ប្រេង​កាត​ នៅ​បាត​សមុទ្រ​កម្ពុជា​ជិត​១០​ឆ្នាំមក​ហើយ ​   ហើយ ​គេ​​រំពឹង​​​ថា​នៅ​ថ្ងៃទី​១២ ធ្នូ​ ឆ្នាំ២០១២  តំណក់​ប្រេង​នឹង​ចាប់​ទាញ​ចេញ​​ពីក្នុ​ង​​បាត​​សមុទ្រ​​នៅ​​ពេល​​នោះ​ ​ដែល​មួ​យឆ្នាំ​ៗ​ នឹង​ផលិត​បាន​រ៉ាប់​ម៉ឺ​នបារ៉ែ ​ហើយ​ពេល​នោះ​ វា​ជា​ប្រាក់​​ចំណូល​​​របស់​​រដ្ឋ​ដ៏​ធំធេង​។​ វា​នឹង​ជួយ​ធ្វើ​ អោយ​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​ កើន​​ឡើង​​មួយ​កំរិត​ទៀត​។​

លោក ​ចាន់ សុផល អ្នក​ស្រាវ​ជ្រាវខាង​សេដ្ឋ​កិច្ច​ និង​ឧស្សា​ហកម្ម​នៅក​ម្ពុជា​ គិ​តថា ជីវ​​ភាព​​​របស់​ប្រជាជន​កម្ពុជា​ អាច​នឹង​វិវត្តន៍​ល្អ​ប្រសើរ​មួយ​កំរិត​ទៀត​​ ៖”​ គ្រាន់​​តែ​​យើង​​អាច​​​និយាយ​​បាន​​ថា ​​ចំនូល​​នោះ​​គឺ​ដោយ​ផ្ទាល់​ចូល​ក្នុង​ការ​ធ្វើ​អោយ​សេដ្ឋ​កិច្ច​យើង​រីក​លូត​​លាស់​ថែម​ទៀត​ តែ​​ក៏​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ប្រាស់​នៃ​ប្រាក់​ចំនូល​នោះ​ដែរ។​ ​ប្រសិន​​ជា​យើង​​ប្រើ​ប្រាស់​ចំនុច​ដែល​ធ្វើ​អោយ​សេដ្ឋ​កិច្ច​កើន​ឡើង​គឺ​វិនិយោគ​ទៅ គឺ​ធ្វើ​អោយ​សេដ្ឋ​កិច្ច​នឹង​កើន​ឡើង​​បាន​លឿន តែ​ការ​ប្រើប្រាស់​ចំណូល​ប្រសិន​បើ​មិន​ចំទិស​ដៅ​ល្អ​​ វា​មិន​សូវ​​ជា​ចូល​រួម​ចំនែក​ប៉ុន្មាន​ដែរ​”​។​

ប៉ុន្តែ ​អ្នក​សេដ្ឋ​កិច្ច​រូប​នេះ ​ព្រ​មាន​ថា ​បើ​កម្ពុជា ​យឹត​យ៉ាង​ក្នុង​បង្កើត​ច្បាប់​គ្រប់គ្រង ​ប្រេង​​​អោយ​​បាន​មុន ផលិត​ផល​ប្រេង​ត្រូវ​គេ​ ផលិត​ចេញ​មក​នោះ ​កម្ពុជា​អាច​​នឹង​​មាន​​ហនិ​ភ័យ។​

យោង​តាម​ក្រុម​ឃ្លាំ​មើល​បរិស្ថាន​ ពិភព​លោក​ Global Witness  នៅ​ក្នុ​ងរយៈ​ពេល​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​​ក្រោយ​នេះ   ​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ប្រាក់​ ​នៅ​កម្ពុជា​ ពួក​គេ ​មើល​​ទៅ​​កាន់​​តែ​​មាន​​ឡើង​ៗ​ហើយ​​ការ​មាន​បាន រ​បស់​ពួក​គេ បា​ន​ពីធនធាន​រ៉ែ​ និង​ជំនួញ​​ព្រៃ​ឈើ​។​

កម្ពុជា​មាន​ប្រជាជន​ ប្រហែល​ ១៤លាននាក់ ​ហើយ ជិត ៣០ភាគ​ជាជន​ក្រីក្រ  ​ពួក​គេ ​អាច​​រ​ក​ប្រាក់ ច្រើ​ន​ជាង​ ២ដុល្លារ  ក្នុង​មួយ​ថ្ងៃ​។ ក្រុម​ឃ្លាំ​មើល​ និយាយ​ថា​ បច្ចុប្ប​ន្ន​នេះ​ គន្លាត​រវាង​​​អ្នក​​មា​ន និ​ងអ្នក​ក្រ​​កាន់តែ​ឃ្លាត​ឆាយ​ពី​គ្នា​យ៉ាង​ខ្លាំង​  ហើយ​កត្តា​ នេះ​ អាច​ធ្វើ​អោយ​​សម​​ភាព​​​​នៃ​ការ​រ​ស់​នៅ​សង្គម​របស់​កម្ពុជា ​អាច​មាន​រឿង​អយុត្តិ​ធម៌​ច្រើន។​

លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ មាន​ប្រសាស​ថា ​កាល​ពី​​របប​​មុន​​គឺ​​របប​​សា​ធារ​ណៈ​រដ្ឋ  ការ​កើត​​​ឡើងនៃការ​តស៊ូ​វណ្ណៈ​​បាន​ចេញ​ពី ​ក្រុម​វណ្ណៈ​ក្រីក្រ ​ហើយ ​ក្រោយ​មក​ក្រុម គុម្មុយ​និស្ត​បាន ទា​ញ​យ​កផល​ចំនេញ​ពី​ក្រុម​នេះ​​។ បញ្ហា​នេះ ​វា​កើត​ចេញ​ពីកា​ររស់​​នៅ​ក្នុង​សង្គម ​មួយ​ដែល​គន្លាត​រវាង អ្ន​កមាន និង​អ្នកក្រ ​មាន​ភាព​ឃ្លាត​ឆ្ងាយ​ពីគ្នា​ ខ្លាំង​ពេក ៖” នៅ​ក្នុ្ង​ង​ប្រទេស​សង្គម​​អញ្ចឹង​អត់​ល្អទេ​ អ្នក​មាន​ពេក អ្នក​​ក្រ​ពេក​​​ គំលាត​​ហ្នឹង​​វា​​អត់​​ល្អទេ​ ហើយ​ពីមុន​ៗ​មក​យើង​ដឹង​ហើយ​ថា​​ វា​អាច​អោយ​​មាន​​ការ​តស៊ូ​​ ពី​ឋានៈអ្នក​ក្រ​ ឬ​ក៏​មុន​ជំនាន់​ខ្មែរ​ក្រហម​នេះ​  គំលាត​មិន​ដល់​ប៉ុណ្ណឹង​​ផង​​ ពួក​ខ្មែរ​ក្រហ​ម​កាន់​តែ​គំលាត​ខ្លាំង​។ ម៉្លោះ​ហើយ​ពួក​​អ្នក​ក្រ​នាំ​គ្នា​​នាំ​គ្នា​បះ​ប៉ោ​ឡើង​​ប្រឆាំង​”​។

ក្នុងនាមជាមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្លាប់បានព្រមាន កុំអោយ​មាន​ការ​ជ្រួលច្របល់ អំពីផលិតប្រេងនិងឧស្ម័ននៅកម្ពុជា ។ លោកមាន​ប្រសាស​ដោយ​ន័យ​​ធៀប​ថា ត្រី មិនទាន់ចាប់បានផង ចូរកុំច្រួលច្របល់ពីរឿងចែកគ្នា។ ប៉ុន្តែ​គណ​បក្ស ប្រឆាំង ចង់​បានការគ្រប់គ្រងផលប្រេង និងឧស្ម័ន របស់កម្ពុជាសុំកុំអោយ ដូច ប្រទេស​នីហ្សេ​រិយ៉ា​ដែល​ ទទួលពីបណ្ដាសាប្រេង។

លោក កឹម សុខា​ ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស​ គិត​ថា​មាន​ច្បាប់​ល្អ​ជាង​អត់​ច្បាប់​ ប៉ុន្តែ​​លោក​​នៅ​​តែ​មិន​មាន​សង្ឃឹម​ច្រើន​ទេ​ថា ​ផល​ចំណូល​បាន​មក​ពី​ប្រេង​ និង​ឧស្ម័ន​ជា​​ទ្រព្យ​​រ​បស់​​ជាតិ​​នឹង​ក្លាយ​ជាផល​ប្រយោជន៍ ​សំរាប់​អ្នក​ក្រីក្រ។ ​លោក​បាន​ប្រៀប​ធៀប​ទៅ​​នឹ​ង​ចំណូល​​ពី​ព្រៃឈើ​​កម្ពុជានេះ ៖”​ ធ្លាក់​តិច​តួចណាស់​ដូច​យើង​មើល​ព្រៃ​ឈើ​  ត្រី​​ដី​​ធ្លី​​ជា​​​ដើម​​ហ្នឹង បាន​ប្រយោជន៍​តែ​ទៅ លើ​អ្នក​​​មាន​​ ហើយ​មាន​ការលាក់​​លាម​ច្រើន​​ ដែល​មិន​មាន​តម្លា​ភាព​ ទំរាំ​តែ​អត់​ច្បាប់​ទៀត​រឹត​តែ​ពិបាក​ទៀត​"​។​​

ក៏​ប៉ុន្តែ ​លោក ផៃ ស៊ីផាន ជា​អ្នក​នាំ​ពាក្យ​អោយ​ ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ​មាន​ប្រសាសថា ​រដ្ឋា​ភិ​បាល​ កំពុ​ងអ​ញ្ជើញ​ អ្នក​ជំនាញ​ ដូច​ជាមូល​និធី​រូប៉ីយវត្ថុ​អន្តរ​ជាតិ​ IMF មក​ពិភក្សា ​ពី​​ធ្វើ​​ច្បា​ប់​នេះ​ហើយ   ហើយ​ថា​ផល​ចំណូល​ពី​ប្រេង​កាត​​ពិត​ជា​បាន​ដល់​​ប្រយោជ​ន៍​របស់​អ្នក​ក្រ​ ៖”​យើង​បាន​ពិភាក្សា​ជា​មួយ​ជំនាញ​ឯកទេស​​​ជំនាញ​​ខ្នាត​អន្តរជាតិ​មួយ​ចំនួន​​ធំ ជាពិសេស​ខាង IMF ធនាគារ​ សមាគមន៍​អ្នក​ផលិត​ប្រេង​​ គេ​អោយ​យោ​បល់​​​ម​ក​​ខាង​យើង។​​ យើង​កំពុង​​ស្វែង​រក​ចំនុច​កណ្ដាល​ណា​មួយ​ ដែល​យើង​ស្វែង​រក​ចំនុច​កណ្ដាល​​​​ទទួល​​​បាន​ជោគ​ជ័យ​ច្រើន​ជា​ជាង​​ទទួល​បរាជ័យ​ នេះ​ជា​ការ​មិន​ធ្វើ​អោយ​រួចពី​ដៃ​អោយ​ហើយ​​​ ជា​​ការ​ធ្វើ​មួយ​ដើម្បី​ទទួល​ការ​ខុស​ត្រូវ​ខ្ពស់​​ចំពោះ​ជន​ពិធី​សារ​​ដែល​ទទួល​ផល​ពី​ប្រេង​កាត​”​។​

តែ​សំរាប់ ​ប្រធាន​គណៈ​កម្មាធិការ​ សេដ្ឋ​កិច្ច​ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​ នៃ​រដ្ឋ​​សភា​​លោក​​ ជាប យៀប មាន​ប្រសាសន៍​ថា​ គេ​ត្រូវ​ឆាប់​ពន្លឿន​ច្បាប់​នេះ​ អោយ​បាន​​ឆាប់​​ជា​​ជាង​យឹត​យ៉ាវ​ នាំ​អោយ​មាន​កង្វល់​ ៖”​ការងារ​ប្រេង​កាត​ជាការ​ងារ​ធំ​របស់​ជាតិ​​ ចំនូល​ធំ​​របស់​ជាតិ។​ អញ្ចឹង​ខ្ញុំ​ក៏​ចង់​បា​នច្បាប់​ហ្នឹង​ណាស់​ ក៏​ប៉ុន្តែ​​យើង​សួរទៅ​នៅ​រុញ​គ្នា​រវាង​អា​ជ្ញា​​ធរ​​​ប្រេង​កាត​​ជាមួយ​​រាជ​រដ្ឋាភិបាល​​ ធ្វើ​យ៉ាង​ណា​នេះ​នែ​ជិត​ចេញ​ហើយ​”​។

ក្រុម​ហ៊ុន ​ប្រេង​អន្តរ​ជាតិ​ ធំៗ​ចំនួន​ពីរគឺ ​ក្រុមហ៊ុន​បេ្រង​របស់​អាមេរិក​ ឈិវរ៉ុន និងក្រុម ហ៊ុន​ប្រេង​តូតាល់​ របស់​បារាំង គឺជា​ដៃ​រុករក​ប្រេង​ជាមួយ​ នឹង​កម្ពុជា ​ប៉ុន្តែ​ក្រុម​ហ៊ុន ​ឈិវរ៉ុន គ្រប់​គ្រង​អណ្ដូង​ប្រេង ​នៅ​តំបន់​ A ដែល​គេ​រំពឹង​ថា ​នឹង​បាន​ផល​មុន​គេ​។​

បើ​តាម​របាយ​ការណ៍​របស់ ​មូល​និធី​រូប៉ីយវត្ថុអ​ន្តរជាតិ IMF អោយ​ដឹង​ថា​​ការ​​ទាញ​​​ផលិត​​ប្រេង និង​ឧស្ម័ន ​ពី​បាត​សមុទ្រ​កម្ពុជា ​អាច​នឹង​ ទទួល​បាន​ប្រាក់​ ១៧៤លាន​ដុ​ល្លា​រ នៅ​​ក្នុង​រយៈ​ដំបូង​ ប៉ុន្តែ​ក្រោយ​ពី១០ឆ្នាំ ​ប្រា​ក់ចំណូល​នេះ​​នឹង​អាច​​កើន​​ឡើង​​ដល់​​ទៅ ​១៧០០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។​ សំរាប់​ក្រុម​គណបក្ស​ប្រឆាំងគិត​ថា ​អ្នក​ក្រី​ក្រ​​ទំនង​នឹង​​មិន​​បាន​​ផល​​ប្រយោជន៍​ច្រើន​ទេ ប្រសិន​ការ​គ្រប់​គ្រង​ប្រាក់​ចំណូល​នេះ​ពុំ​មាន​​តំលា​ភាព ​ហើយ​​​មើល​​ទៅ​បាន​ត្រឹម​​ជួយ​​​កំនើត​សេដ្ឋ​កិច្ច​ជាតិ​ បន្តិច​បន្តួច​នោះ។

បើ​ទោះ​ជា​យ៉ាង​ណា ​នៅ​វេលា​ម៉ោ​ង ១២យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ គឺ​ជា​ការ​ទទួល​បាន​​តំណ​ក់​​​​ប្រេង​​កាត​ជា​លើក​​ដំបូង​នៃ​វិស័យ​ឧស្សាហ​កម្ម​ប្រេងកាតក្នុងបាត​​សមុទ្រ​​ប្រ​ទេ​ស​​​កម្ពុជា​៕

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com