ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី05 មករា ឆ្នាំ2012 ម៉ោង14:37
ពាក្យចាស់ ពោលថា តក់ៗ ពេញបំពង់ គឺជារឿងពិត។ ការពិតនោះ គឺការតស៊ូដើម្បីបានយុត្តិធម៌មួយផ្នែក សំរាប់ លោក ជា វិជ្ជា អតីតប្រធានសហជីពកម្មករសេរីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានឃាតករបាញ់សំលាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ បានលេចស្រមោលបន្តិចហើយ តាមរយៈការអនុញ្ញាតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយសាងសង់រូបសំណាក លោក ជា វិជ្ជា។
លោក ជា មុនី អ្នកស្នងតំនែងជំនួសបងប្រុស ក្នុងឋានៈជាប្រធានសហជីព បាននិយាយថា ការតស៊ូរបស់លោកនិងកម្មករ របស់លោករួមនឹងដៃគូរមួយចំនួន ក្នុងការតវ៉ាដើម្បីសិទិ្ធកម្មករ និង ការទាមទារអោយមានរូបសំណាក់ របស់លោក ជា វិជ្ជា ដែលជាវិរៈជនកម្មករ គឺជាយុត្តិធម៌មួយផ្នែក ដែលលោកអាចទទួលយកបាន ប៉ុន្តែការតស៊ូរបស់លោកនៅតែបន្ត គឺការកាត់ទោស ជនដៃដល់ និងអ្នកនៅពីក្រោយនៃការសំលាប់ ជា វិជ្ជា ត្រូវតែធ្វើឡើង ហើយថា នៅថ្ងៃទី២២ ខែមករា ខួប៦ឆ្នាំ លោកនឹងដឹកនាំកម្មករ ដាក់កម្រផ្កា នៅទីកន្លែងដែលលោក ជា វិជ្ជា ត្រូវបានបាញ់សំលាប់។
សូមស្ដាប់បទសំភាសន៍របស់ លោកនួន បូរិន និងលោក ជា មុនី ដូចតទៅ៖
ចែករំលែកបទសម្ភាសន៍នេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
