ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី21 កក្កដា ឆ្នាំ2011 ម៉ោង07:00
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ ICJ ចេញដីកាបង្កាប់អោយភាគីកម្ពុជា ថៃ ដកទ័ពរៀងៗខ្លួន ចេញពីតំបន់ជម្លោះប្រាសាទព្រះវិហាររបស់កម្ពុជា គេឃើញប្រជាពលរដ្ឋខ្មែរខ្លះមានអារម្មណ៍រីករាយ ត្រេកអរ និងខ្លះទៀត បង្ហាញការព្រួយបារម្មណ៍ពីការចាញ់ប្រៀបទៅលើប្រទេសថៃ។ ទាក់ទិននឹងសេចក្ដីបង្កាប់របស់ ICJ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងថាមពល នៃរបបលន់នល់ និងជាអ្នកឯកទេសខាងផែនទី និងព្រំដែន បានផ្ដល់បទសំភាសន៏អោយសម្លេងប្រជាធិបតេយ្យពីប្រទេសបារាំងថា ដីការបស់ ICJ មានអត្ថន័យគ្រាន់តែជំហានតំបូងនៃការធ្វើអោយភាគីមានជម្លោះ បន្ថយកំហឹងដាក់គ្នាតែប៉ុណ្ណោះ ប៉ុន្តែលោក ស៊ាន ប៉េងសែ ខកចិត្ត ដោយសារតែដីកានេះ បង្កាប់អោយកម្ពុជាជាជនរងគ្រោះដកទ័ពលើដីរបស់ខ្លួនទៅវិញ ហើយបែរជាប្រទេសឈ្លានពានទទួលយុត្តិធម៌ដូចជនរងគ្រោះ។ បើយ៉ាងណាអ្នកឯកទេសព្រំដែនរូបនេះ នៅតែជម្រុញអោយរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។ ទាក់ទងនឹងបញ្ហានេះ លោក នួន បូរិន បានធ្វើបទសម្ភាសន៍មួយ ជាមួយនឹងលោក ស៊ាន ប៉េងសែ អ្នកឯកទេសខាងផែនទី និងព្រំដែន។
សូមស្ដាប់បទសំភាសន៍ដូចតទៅ៖ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
