ដោយ នួន បូរិន ថ្ងៃសុក្រ ទី19 សីហា ឆ្នាំ2011 ម៉ោង07:00
នៅក្នុងរយៈពេលចុងក្រោយនេះ ស្ថានការណ៍ជំលោះព្រំដែនកម្ពុជាថៃ បានធូរស្រាលឡើងវិញ គឺបន្ទាប់ពរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដឹកនាំដោយលោកស្រី យីងឡាក់ មកពីគណបក្សភឿថៃ ដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលគេដឹងថាជាមិត្តភ័ក្ក្ររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសថៃជំនួសរដ្ឋាភិបាល ចាស់របស់លោក អាប់ភីស៊ីត។ ប៉ុន្តែបញ្ហាជំលោះនៅតែស្ថិតក្នុងបរិបទមួយ មិនច្បាស់លាស់។
នៅក្នុងបទសំភាសន៍ជាមួយលោក នួន បូរិន និពន្ធនាយកព័តមានសំលេងប្រជាធិបតេយ្យ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលនិរទេសខ្លួន បានផ្ដល់អនុសាសន៍អោយរដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្រុងប្រយ័ត្ន ដោយមិនត្រូវទន់ចិត្ត ចាញ់ល្បិចថៃនោះទេ។ ប៉ុន្តែអនុសាសន៍របស់លោកសម រង្ស៊ី មិនត្រឹមតែជំរុញអោយរដ្ឋាភិបាលកម្ពុជា ប្រយ័ត្ននឹងលិ្បចថៃ ប៉ុណ្ណោះទេ គឺអោយត្រូវប្រយ័ត្នយ៉ាងខ្លាំង នឹងល្បិចកលរបស់ប្រទេសវៀតណាម។ ដើម្បីបានជ្រាបថា តើលោក សម រង្ស៊ី មានអនុសាសន៍អ្វីបន្ថែមទៀត?
សូមស្ដាប់បទសំភាសន៍នេះដូចតទៅ៖
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
