បទពិពណ៌នា

ព្រះ​រាជ​​ជីវប្រ​វត្តិ​ របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​បាទ​​នរោត្តម​ សីហមុនី

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង16:15

King

"សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​មហា​ក្សត្រ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សូម​អោយ​ព្រះ​អង្គ​មាន​ព្រះ​ជន្មា​យុ​យឺន​យូរ មាន​សុខ​ភាព​ល្អ​បរិ​បូរណ៌ និង​មាន​ប្រាជ្ញា​​ឈ្លាស​វៃ ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់​​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ខ្ញុំ​លក់​កាសែត​​នៅ​​វត្ត​​ល័ង្កា សូម​ជូន​ពរ​ដល់​សម្តេច​ឪ អោយ​គាត់​មាន​សុខ​ភាព​ល្អ មាន​ព្រះ​ជន​យឺន​យូរ​ ហើយ​អោយ​នៅ​គ្រប់​គ្រងជា​ម្លប់​ដ៏​ត្រ​ជាក់ ​សំរាប់​ប្រ​ជា​ពលរដ្ឋ​ទាំង​អស់​គ្នា និង​កូន​ចៅ​ទាំង​អស់។ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះ​អង្គ​​ថា ជូន​ពរ​ដល់​ព្រះ​អង្គថា សុខ​ភាព​ល្អ អាយុ​យាន​យូរ ហើយ​និង​គង់នៅ​​ជា​ម្លប់​ដល់​កូន​ចៅ"។

សូម​ថ្វាយ​ព្រះ​រាជ​សព្វ​សាធុ​ការ​ពរ និង​​ព្រះ​រាជ​កុសល ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​បរម​នាថ នរោត្តម​ សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ចំរើន ព្រះ​ជន្ម​ គម្រប់ ៥៩​យាង​ចូល​៦០​ព្រះ​វស្សា សូម​ព្រះ​ករុណា ជា​អង្គ​ម្ចាស់ មាន​ព្រះ​ពលានុ​ភាព​ខ្លាំង ព្រះ​កាយ​ពលមាំ​មួន ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មា​យុ​យឺន​យូរ ដើម្បី​គង់​ប្រ​ថាប់ ក្នុង​បរម​រាជ​សម្បត្តិ គង់​ជា​ម្លប់​ដ៏​ត្រ​ជាក់ របស់​ប្រជា​រាស្ត្រ​ខ្មែរ យូរ​អង្វែង ត​រៀង​ទៅ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

ព្រះ​ករុណា ព្រះ​បរម​នាថ​ នរោត្តម សីហមុនី ទ្រង់​ព្រះ​សូត្រ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជ​ធានី​ភ្នំ​ពេញ ជា​ព្រះ​រាជ​​បុត្រ​របស់​ព្រះ​មហា​វិរ​ក្សត្រ ​ព្រះ​បាទ​នរោត្តម​សីហនុ និង​សម្ដេច​ព្រះ​មហា​ក្សត្រី នរោត្តម​ មុនី​នាថ​សីហនុ ព្រះ​អង្គ​មាន​បង​ប្អូន​រួម​ព្រះ​ឧទ្ទរ តែ​ពី​ព្រះ​អង្គ​ប៉ុណ្ណោះ គឺ​ព្រះ​អង្គ​ផ្ទាល់ និង​​ព្រះ​អា​នុជ នរោត្តម​នរិនរ​រា​ព​ង្ស  ដែល​បាន​សោយ​ទី​វង្គត់​​ទៅ​ហើយ​។ ស្ថិត​នៅ​ក្នុង​ករុន​វ័យ ព្រះ​ករុណា​ព្រះ​បរម​នាថ​សីហមុនី ទ្រង់​​បាន​សិក្សា​​នៅ​សាលា​ព្រះ​នរោត្តម​នៅ​អំឡុង​ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦២  បន្ទាប់​មក​ទ្រង់​ចូល​ទៅ​សិក្សា​នៅ​វិទ្យា​ល័យដេ​កាត សាលា​បារាំង ក្រុង​ភ្នំ​ពេញ។

 
 

ជីវភាព​អ្នក​ភូមិ​នៅ​ខេត្ត​កំពង់​ស្ពឺ​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ឲ្យ​ក្រុម​ហ៊ុន​ចិន

បោះពុម្ព

​ដោយ ជន់ ស្រី​នុច និង អៀត ដារ៉ាវុធ ថ្ងៃសៅរ៍ ទី12 ឧសភា ឆ្នាំ2012 ម៉ោង10:00

“យក​ទៅ​ចិត ចិត​ហើយ​យក​ទៅ​ត្រាំ​ទឹក​ ត្រាំ​ទឹក​ពីរ​យប់​ហើយ បាន​គេ​ស្រង់អាទឹក​ហ្នឹង​ទៅ យក​ទៅ​លាង​ទឹក​អូរ​ទឹក​ត្រ​ពាំង​អី​អញ្ចឹង​ទៅ លាង​ទៅ​ត្រាំ​ចោល​មួយ​យប់​អញ្ចឹង​ទៅ មួយ​ថ្ងៃ​លាង​បី​ដង ហើយ​បាន​យើង​យក​មក​ហូប អោយអស់​ជាតិពុល”។​

នៅ​ក្រោម​​ដើម​​ដូង ក្បែរ​​ជញ្ជាំង​​ផ្ទះ នា​ថ្ងៃ​បាក់​​រសៀល ស្រ្តី​​វ័យ​​៧៣​​ឆ្នាំ ឈ្មោះ​​ហែម ស៊ន កំពុង​ចិត្ត​​សំបក​​មើម​​ក្តួច​មួយ​​ល្អី​ ដែ​ល​​ចៅ​​ប្រុស​របស់​គាត់​ ទើប​តែ​បាន​ជីក​​​យក​​មក​។

​​​មើម​ក្តួច​ដែល​ស្ត្រី​ហែម ស៊ន កំពុង​ចិតសំបក​ចេញ​​នៅ​ពេល​នេះ គឺ​មិន​មែន​ជាមើម​ក្តួច ដែល​គាត់ និង​អ្នក​​​ភូមិដ៍ទៃ​ទៀត​រស់​​នៅ​ភូមិ​ត្រពាំង​អន្ទង់ ឃុំ​ចាន់​សែន ខេត្ត​កំពង់​ស្ពឺ ​រកបាន​ដូច​កាល​ពី​​បួន​​​​ឆ្នាំ​មុន​នោះ​ទេ ​គឺ​មើម​ក្តួ​ច​​ទាំង​នេះ​ គាត់​បាន​រើស​ពី​ដី​ដែល​ចិន​ឈូស​ចោល​ យក​មក​ដាំ​នៅជាប់​សំយ៉ា​ប​ផ្ទះ​របស់​​គាត់តែ​ប៉ុណ្ណោះ​ ៖ “​ដំឡូង មាន​ដំឡូង​ឯណា​កូន បើ​គេ​គាស់​ចោល​អស់​ហើយ អត់​មាន​​ទេ គេ​គាស់ចោល​អស់​ហើយ នៅ​ក្តួច​​ដោយ​សារ​ខាង​ៗ​គេ​ឈប់​ដេញ យើង​ទៅ​ឃើញ​រើស​យក​មក​ដាំ​ទៅ ដាំ ក្នុង​ព្រៃ​អត់​មាន​ទេ គេ​ឈូស​ចោល​អស់​រលីង​ហើយ គេ​អត់​ទុក​អោយ​យើង​ស៊ី​ទេ គេ​ឈូស​អស់​ហើយ​ ពី​មុន​មក​ក្តួចទៅជីក​ក្នុង​ព្រៃ នាំ​កូន​ចៅ​​ទៅ​ជីក​ក្នុង​ព្រៃ​អញ្ចឹង​មក មួយ​តៅ​ម្នាក់​អញ្ចឹង​មក​ យក​មក​ចិត​អញ្ចឹង​ទៅ គ្រាន់​តែស្ល​ហូប​អញ្ចឹង​ទៅ ឥឡូវ​អត់មាន​អញ្ចឹង​ ខុស​គ្នា​ហើយ​ ខុស​ហើយ​ ស្រុក​យើង​មាន​តែ​ក្រ​ទេ​កូន​អើយ ខ្មែរ​យើង​ដឹង​ធ្វើ​អី​បាន​ទេ អស់​អុស​ដុត​​ចប់​ហើយ”។

 
 

ប្រវត្តិ​របស់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​បរិស្ថាន​មួយ​ដែល​ត្រូវ​គេ​បាញ់​ស្លាប់​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី26 មេសា ឆ្នាំ2012 ម៉ោង18:07

chut-vuthy-vodគិត​ដល់​ពេល​ដែល​គាត់​​ស្លាប់ ​នៅ​​ថ្ងៃ​ទី២៦ ​ខែមេសា ឆ្នាំ២០១២នេះលោក ឈុត វុទ្ធី មាន​អាយុ​​​ ៤៨​ឆ្នាំ។ ប្រធានអ​ង្គការ​​បរិស្ថាន​មួយ​នេះ ​មាន​ស្រុក​កំណើត ​នៅ​ឃុំ​​​​វិហារសួរ ​​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​​កណ្តាល​។​ លោក ឈុត វុទ្ធី ជា​កូន​​ទី​៧​​ ក្នុង​ចំណោម​​បង​​ប្អូន​​៨នាក់។​

លោក​បាន​ស្លាប់​ទៅ ​ដោយ​​បន្សល់​​ទុក​​នៅ​​ប្រពន្ធ​ និង​កូន​ ៣នាក់ ​ស្រី២ និង​ប្រុស១ ដែល​មាន​អាយុ​​ពី៣​​ឆ្នាំ ​ដល់​១​៩ឆ្នាំ។​

ក្រុម​​គ្រួសារ​របស់ ​លោក ឈុត វុទ្ធី បាន​ឲ្យដឹងថា​ លោក ឈុត វុទ្ធី បញ្ចប់​ការ​សិក្សា​​​ថ្នាក់​​​បរិញ្ញា​ប័ត្រ​​​​អក្សរ​សាស្ត្រ​​​អង់​គ្លេស ​ហើយ​​បា​ន​បន្ត​ការ​​សិក្សា​​ផ្នែក​យោធា​​ជាន់​​ខ្ពស់​​​នៅ​​​ប្រទេស​​​រុស្ស៊ី​ រយៈ​​​ពេល​​​ ​៧ឆ្នាំ ។​

 
 

ក្រុម​​យុវជន​​ខ្មែរ​​ចូល​​រួម​​បង្ហាញ​ស្នាដៃ​ ដើម្បី​ពង្រឹង​សមត្ថ​​ភាព​ ​ក្នុង​​ការ​​អភិ​​រក្ស​​វប្បធម៌​​​ខ្សែ​ភាព​យន្តខ្មែរ​បុរាណ​​និង​​សង្គម​ចាស់​

បោះពុម្ព

​ដោយ ថុល ស្រី​លក្ខណ៍ និង នួន បូរិន ថ្ងៃអង្គារ ទី27 មីនា ឆ្នាំ2012 ម៉ោង10:43

sorya-group-borinនៅ​ជាន់​ទី​​៦​ ​នៃ​វិមាន​​កាណា​ឌីយ៉ា ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​ កាល​​ពី​​ថ្ងៃ​​សៅរ៍​​​កន្លង​​ទៅ​​នេះ ​មនុស្ស​​ម្នា​​​ជា​​​ច្រើន​​បាន​ចូល​រួម​​ក្នុង​ពិធី​​ចែក​​រំលែក​បទ​ពិ​សោធន៍​ស្រាវ​ជា្រវ ​និង​​បង្រៀនអំ​ពី​​ជំនាញ​​​ភាព​​យន្ត​ រួម​មាន​​ការ​​សំដែង​​ជីវ​ចល រូប​​ថត និង​​ជំនាញ​​ផ្សេងៗ​ទៀត​​ជា​​ច្រើន។ ​អ្នក​​ចូល​​រួម​​និង​​អ្នក​ឡើង​ធ្វើ​បទ​បង្ហាញ ភាគ​ច្រើន​​ជា​​យុ​វជន​ ក្រុម​អតីត​​តួ​កុន​និង​​អ្នក​និពន្ធ​​រឿង​ពី​​សង្គម​​ចាស់។

ពួក​គេមាន​ចំនួន ៥​ក្រុម ហើយ​ក្រុម​និមួយ​ៗ​មាន​គ្នា​ជាង១០​នាក់។ ពួក​គេ​ត្រូវ​យក​មក​ជា​មួយ​ខែ្ស​​ភាព​​យន្ត​​ណា​​ ដែល​​ខ្លួន​ស្រាវ​ជ្រាវ​ឃើញ ​​បើ​ទោះ​បី​មាន​រូប​ភាព​ខ្លី​ក្ដី។ ក្នុង​ចំណោម ខ្សែ​ភាព​យន្ត ដែល​ពួក​គេ​រក​ឃើញ មាន​ខ្សែ​ភាព​យន្ត​ខ្លះ​មាន​​​នៅ​សល់​តែ​​សំលេង​​ចាក់​​ផ្សាយ​​ពាណិ​ជ្ជ​កម្ម​កុន​តែ​ប៉ុណ្ណោះ គឺ​ដូច​ជា ខ្សែ​ភាព​យន្ត​សម័យ រឿង​ផ្កា​ត្រ​បែក​ព្រៃ ជា​ដើម។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 3 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com