ព្រឹត្តិការណ៍សំខាន់ៗ

ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​២០១២

បោះពុម្ព

​ដោយ ថុល ស្រី​លក្ខណ៍ ​និង អៀត ដារ៉ាវុធ ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង17:03

ព្រះរាជ​ពិធី​​ច្រត់​​ព្រះ​​នង្គ័ល ជា​ពិធី​​របស់​​ព្រះ​​មហា​ក្សត្រ មិន​​មែន​​ជា​ពិធី​​របស់​​ព្រាហ្ម​នោះ​ទេ ព្រះ​​រាជ្យ​​ពិធី​​នេះ​​មាន​​តាំង​​​ពី​បុរាណ​កាល​​មក​។ ​បុណ្យ​​បែប​​វប្ប​ធម៌​​នេះ បាន​​រៀប​​ចំ​​​ធ្វើឡើ​ង​នៅ​​សួន​ច្បារ​​ពី​មុខ​​សារមន្ទីរ​​ជាតិ ​(​ជាប់​​ព្រះ​បរម​រាជ​វាំង​) ជា​​រៀង​​រាល់​​ឆ្នាំ ដោយ​​​សា​រ​​តែក​ម្ពុជា​​ជា​ប្រទេស​​ដែល​​មាន​​ទំនាក់​ទំនង​​យ៉ាង​​ខ្លាំង​​ជាមួយ​​ព្រះ​ធរណី​ និង​​កសិ​កម្ម​។ តាម​​ជំនឿ​​ហោរា​សាស្ត្រ គោ​​ឧសភ​រាជ​​មាន​​តួនាទី​​សំខាន់ ​ក្នុង​​ការ​សម្រេច​​ជោគ​វាសនា​​ភោគ​ផល​​កសិ​កម្ម​​ជា​រៀង​រាល់​ឆ្នាំ​។​

តាម​​ទំនៀម​​​ទំលាប់​​តាំង​ពី​​បុរាណ​កាល នៅ​​ថ្ងៃ​​៤​រោច ខែ​​ពិសាខ រៀង​រាល់​ឆ្នាំ តែង​តែ​ប្រារព្ធ​​​​ព្រះ​រាជ​​ពិធី​​ច្រត់​ព្រះ​នង្គ័ល ដើម្បី​​​​ជា​​ការ​ប្រកាស​​ថា រដូ​វ​​វប្ប​មង្គល បាន​​ចូល​​មក​​ដល់​ហើយ​។ ពោល​​គឺ​ប្រជា​កសិករ ត្រូវ​​ត្រៀម​​លក្ខណៈ​​ប្រុង​ប្រៀប រៀប​ចំ​​ការងារ​​បង្ក​បង្កើន​​ផល ក្នុង​​រដូវ​វស្សា​​ឆ្នាំ​​នេះ​ ចាប់​ពី​​ថ្ងៃ​នេះ​​តទៅ។

 
 

ពិធី​​ប័ង្សុ​កូល​​ព្រឹត្តិ​​ការណ៍​​គប់​គ្រាប់​​បែក​​​មុខ​​រដ្ឋ​​សភា​ ​លោក​ សម ​រង្ស៊ី ​លើក​ទឹក​ចិត្ត​គ្រួសារ​ជន​រង​គ្រោះ​​ឲ្យរង់​​ចាំ​យុត្តិ​ធម៌​

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃសុក្រ ទី30 មីនា ឆ្នាំ2012 ម៉ោង17:21

កាល​ពី​១៥​ ឆ្នាំ​មុន គឺ​ថ្ងៃ​នេះ ខែ​នេះ ​ហ្វូង​បាតុ​ករ​ប្រមាណ ១០០០នាក់ ​ត្រូវ​បាន​​ដឹក​នាំ​ដោយ​លោក​​​​ សម រង្ស៊ី ​ប្រធាន​​គណបក្ស​​ជាតិ​​ខ្មែរ ដែល​បច្ចុប្បន្ន​​​លោ​ក​​ជា​ប្រធាន​​គណបក្ស​​សមរង្ស៊ី​។ ​បាតុ​កម្មនេះ មាន​​គោល​បំណង​ប្រឆាំងនឹងអំពើពុករលួយ និង​​ទាម​​​ទារ​​ឱ្យ​​មាន​ការ​ធ្វើ​កំណែ​ទម្រង់​​​ប្រព័ន្ធ​​​យុត្តិ​​​ធម៌​​​នៅ​កម្ពុជា។​

​ប៉ុន្តែ​​នៅ​​ម៉ោង​ប្រមាណ ​​៩​ព្រឹក ថ្ងៃ​ដដែល​នោះ គ្រាប់​បែក​ដៃបាន​ផ្ទុះ​ឡើង គ្តាំង!​ គ្តាំងៗ ៗ! ​ចំនួន ​៤​គ្រាប់ ​​នៅ​ចំកណ្តាល​ហ្វូង​​បាតុ​ករ ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ ១៦​នាក់​បាន​ស្លាប់ និង​មនុស្ស​ជា​ង​១៥០​នាក់​បាន​រង​របួស។

ភាព​ជ្រួល​ច្រ​បល់​ សម្រែក​នៃ​ការ​ឈឺ​ចាប់​បាន​កើត​ឡើង។​ សាក​សព​ជាច្រើន​ ដាច់​​ដោច​ខ្ទេច​​​ខ្ទី​ខ្លួន​ប្រាណ ហើយ​អ្នក​រង​របួសខ្លះ​ ​ត្រូវ​បាន​​​គេ​ដឹក​ទៅ​​មន្ទី​រ​ពេទ្យ​ជា​បន្ត​បន្ទាប់។ ​​លោក​ សម រង្ស៊ី ​ នៅ​ពេល​នេះ បាន​រង​របួស​ ​និង​សន្លប់​នៅ​នឹង​កន្លែង។

 
 

ផល​ប៉ះ​ពាល់​ទៅ​លើ​ស្រ្តី​ដែល​រស់​នៅ​ក្នុង​តំបន់​បណ្តេញ​ចេញ ឬ​តំបន់​ជំលោះ​ដី​ធ្លី

បោះពុម្ព

​ដោយ វិទ្យុវីអូឌី ថ្ងៃព្រហស្បតិ៍ ទី08 មីនា ឆ្នាំ2012 ម៉ោង00:00

នៅ​ថ្ងៃទិ​វា​សិទ្ធិ​នារីអន្តរ​ជាតិ ថ្ងៃទី៨ ខែ​មីនា ឆ្នាំ​២០១២នេះ សម្លេង​ប្រជា​ធិបតេយ្យ​វិអូឌី និង​អង្គ​ការ​យេន​ឌ័រ និង​អភិ​វឌ្ឍន៍​ដើម្បី​កម្ពុជា GADC និង​បណ្តាញ​យេន​ឌ័រ និង​អភិ​វឌ្ឍន៍ (GADNet) បាន​រៀប​ចំនូវ​កម្ម​វិធី​ទស្សនាវត្តី​វិទ្យុ ស្តីពី "ផល​ប៉ះ​ពាល់​ទៅ​លើ​ស្រ្តី​ដែល​រស់​នៅ​ក្នុង​តំបន់​បណ្តេញ​ចេញ ឬ​តំបន់​ជំលោះ​ដី​ធ្លី" មក​ជំរាប​ជូន​លោក​អ្នក​នាង​ស្តាប់ ដោយ​មាន​លោក ហួត វុទ្ធី និង​កញ្ញា​ សាយ​ ផល្លា ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​នេះ។​

សូម​ស្តាប់ការ​ផ្សាយ​កម្ម​វិធី​ទាំង​ស្រុង៖   

និង​អង្គការ​ យេននឌ័រ និង​អភិវឌ្ឍន៍​ដើម្បីកម្ពុជា GADC ​   ​និងបណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (​GADNet)
 
 

ហេតុអ្វី​អ្នក​រាយការណ៍​ពិសេស​ UN​ ផ្តោត​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា?​

បោះពុម្ព

​ដោយ អ៊ឹង ប៊ុន​ថន ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:39

កាល​​ពី​​ដំណើរ​បំពេញ​ទស្សន​កិច្ច​លើក​មុនៗ ​ លោក​ ស៊ូយ៉ា ​ស៊ូប៊ែឌី ​អ្នករាយ​​ការ​ណ៍​​ពិសេស​ របស់​​អង្គការ​​សហ​ប្រជាជាតិ ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​​ប្រ​ព័ន្ធ​​​តុលាការ​នៅ​កម្ពុជា​ បញ្ហា​​ជម្លោះ​​​ដីធ្លី​ បញ្ហា​អំណាច​​និតិ​​បញ្ញត្តិ ​និង​​និតិ​​ប្រតិបត្តិ​​ ដែល​​គេ​​លើក​​ឡើង​ថា​​ មិន​​មាន​​ឯក​រាជ្យ​​ដាច់​ពី​គ្នា​ជា​ដើម​។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​​បេសកម្ម ​លើក​ទី៦​នេះ​ នៅ​កម្ពុជា ​អ្នក​​​រា​យ​​​​ការណ៍​​ពិសេស​​អង្គការ​សហ​​ប្រជា​ជាតិ ​នឹង​​​​ផ្ដោ​​ត​​​លើ​ ការវិភាគ​ប្រ​​ព័ន្ធ​បោះ​​ឆ្នោត​​នៅ​ក​ម្ពុ​​ជា​ជា​សំខាន់ មុន​​នឹង​​ផ្តោត​​លើ​ទស្ស​នៈ​វិស័យ​​សិទ្ធិ​​ម​នុ​​ស្ស​​ និង​ទិ​ដ្ឋភាព​ផ្សេងៗ ​នៃ​​ស្ថាន​ភាព​​សិទិ្ធ​​​មនុ​ស្ស​​​​​នៅ​​​កម្ពុជា ។​

​បើ​តាម​​​គំរោងអ្នក​រាយការណ៍​ពិសេស ​របស់​​អង្គការ​​សហ​ប្រជា​ជាតិ ​លោក ស៊ូយ៉ា ស៊ូប៊ែឌី នឹង​ជួប​សវនា ការ​​ជាមួយ​គណ​កម្មាធិការ​ជាតិ​រៀប​ចំការ​​បោះ​​ឆ្នោត (គជប) នៅ​ថ្ងៃ​​ទី​៨​ធ្នូ​ខាង​មុខនេះ​។ ​

 
 


អត្ថបទផ្សេងៗ...

ទំព័រ​ទី 1 ​ទាំងអស់ 7 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com