វិភាគព្រឹត្តិការណ៍

អ្នក​វិភាគ៖ ការ​ចោទ​អ្នក​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ​ថា​ ប៉ុន​ប៉ង​បង្កើត​អបគមន៍ មិន​ត្រឹម​ត្រូវ​ទេ​

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង13:12

chlong-kratie-povកាល​​ពី​ថ្ងៃ​ពុធ កម្លាំង​​ទា​ហាន​ នគរ​​បាល និង​​កង​​រាជ​​អាវុធ​​ហត្ថ ប្រមាណ​​ ២០០​នាក់ បាន​​ធ្វើ​​ប្រ​​តិ​​បត្តិ​​ការ​ណ៍​​ដ៏ធំមួយ ដើម្បី​បណ្តេញ​​​អ្នក​ភូមិ​​​ប្រមាណ​ ៦០០​គ្រួសារ​ នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​​ឆ្លូង ខេត្ត​​ក្រចេះ។ នៅ​ក្នុង​ប្រតិ​បត្តិ​​​ការណ៍​​ដែល​​​មាន​​ប្រើ​​ឧទ្ធម្ភាគ​​ចក្រ​​ផង​​នោះ កង​​កម្លាំង​​ប្រដាប់​​​អាវុធ​ បាន​​​បាញ់​​សម្លាប់​​កុមារី​​ម្នាក់​​ អាយុ​​ ១៤ឆ្នាំ ​​និង​មាន​​មនុស្ស​​ជា​ច្រើន​​នាក់​​ទៀត​​រង​របួស​។

ហេតុ​ផល​ដែល​នាំ​ឲ្យ​មាន​​ប្រតិបត្តិ​ការ​ណ៍បែប​នេះ គឺ​ក្រ​សួង​មហា​ផ្ទៃ​បាន​ចោទគ្រួសារ​​ក្រី​​ក្រ​​ទាំង​​​​នោះ ថា​​ជា​ក្រុម​​អាណា​ធិបតេយ្យ ហើយ​​បាន​​ប៉ុន​​ប៉ង​ដើម្បី​​ឈាន​​ទៅ​​បង្កើត​ដំបន់​​អប​គមន៍​។

 
 

ប្រតិ​កម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចំពោះ​អ្នក​ដែល​យក​ព្រះ​នាម​​ព្រះ​រាជា​ទៅ​ភ្ជាប់​នឹង​ការ​ឃោស​នា​បោះ​ឆ្នោត

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង15:22

hunsen-monirothដូច​ជា​​​លើក​​មុនៗ​អញ្ចឹង​​​ដែរ ​​គឺ​​កាល​​ពីថ្ងៃ​​​អង្គារ​ លោក​​នាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន​ បាន​ប្រតិ​កម្ម​ខ្លាំង​ៗ​ជា​​ថ្មី​ ទៅ​​​​នឹង​​​មេ​ដឹកនាំ​​គណបក្ស​​នយោបាយ​​មួយ ដែល​​ទំនង​​ជា​សម្តេច​​ក្រុ​ម​​ព្រះ​​ន​រោត្តម​ រណឫទ្ធិ គណ​បក្ស​នរោ​ត្តម​​រណឫទ្ធិ ដែល​បាន​យក​ព្រះ​នាម​ព្រះ​មហាក្សត្រ និងព្រះ​វររាជ​​បិ​តាជា​តិ​ទៅ​ភ្ជាប់​​នឹង​​ការ​​ឃោសនា​​បោះ​​ឆ្នោត ​៖ “ហើយ​​កុំ​និយាយ​​ត​ទៅ​​ទៀត គណបក្ស​រាជា​និយម គណបក្ស​រា​ជា​និយម​មក​ចាញ់​គណបក្ស​​រាស្ត្រ​ហ្នឹង​ តើ​អាម៉ាស់​ទេ​ហ្នឹង? អញ្ចឹង​ចាត់​ទុក​រាជា​និយម​ហ្នឹង​ជា​របស់​ផ្ទាល់​ របស់​គណបក្ស​​នយោ​បាយ​មួយ​ឬ​ម៉េច?”។

​សង្គ្រាម​​ពាក្ស​សម្តី​​បែប​​នេះ​ មិន​​មែន​​ជារឿង​ថ្មីទេ គឺ​អាណ​ត្តិ​បោះ​ឆ្នោត​មុនៗ​ ក៏​កើត​​មាន​​ដូច​​គ្នា​​អញ្ចឹង​ដែរ ថែម​ទាំង​​សម្តេច​ក្រុម​ព្រះ​​ធ្លាប់​​​មាន​​បន្ទូល​​ថា ប្អូន​អើយ​កុំ​ធ្វើ​បាប​បង​ពេក ​ទៀត​​ផង​។ ​

តើ​មូល​ហេតុ​អ្វី ​បាន​​ជា​​លោក​​នាយក​រដ្ឋ​មន្ត្រី តែង​តែ​ប្រតិកម្ម​​ទៅ​នឹង​គណបក្ស​នយោបាយ ដែល​​​​​​ជាប់​​សែ​​ស្រ​ឡាយ​​​ស្តេច​​​ដូច​​នេះ​?

 
 

តើ​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា បន្ទាប់​ពី​រដ្ឋាភិ​បាល​ផ្អាក​ផ្តល់​សម្បទាន​ដី ​ខណៈ​ការ​បោះ​ឆ្នោត​នោះ?

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង11:11

របាយ​ការណ៏​ស្តីពី​ស្ថាន​ភាព​ជម្លោះ​ដី​ធ្លី​ឆ្នាំ​២០១១​ របស់​​សមាគម​អាដ​ហុក បាន​​ក​ត់​​សំគាល់​​​ថា ជម្លោះ​ដីធ្លី​នៅ​ក្នុង​​ដំណាក់​កាល​​ចុង​​ក្រោយ​​នេះ មាន​​សភាព​​កាន់​​តែ​​ធ្ងន់​​ធ្ងរ​ឡើង និង​​​​​មាន​​​ភាព​​សាហាវ​ជាង​មុន។ បញ្ហា​នេះ បាន​​ស្តែង​ឲ្យ​ឃើញ​តាម​​រយៈ​ការ​​តវ៉ា​​ដែល​​ឈាន​​ដល់​​​ការ​​បិទ​​កំណាត់​​ផ្លូវ​ជាតិ បណ្តាល​​ឲ្យ​កក​ស្ទះ​ចរាចរណ៏​ច្រើន​រាប់​ម៉ោង។ ករណី​ជាក់​​ស្តែង ការ​​បិទ​​កំណាត់​​ផ្លូវ​ជាតិ​​នៅ​ស្រុក​​ឧត្តុង​ ​ខេត្ត​​កំពង់​ស្ពឺ កាល​ពី​ឆ្នាំ​២០១១ ហើយ​​ឈាន​​ដល់​​ការ​ប្រើ​​ដំបង កាំបិត ពូថៅ វាយ​តប​តនឹង​​ក្រុម​​សមត្ថ​កិច្ច បណ្តាល​​ឲ្យ​របួស​ធ្ងន់​ច្រើន​នាក់។ ការ​បិទ​​ផ្លូវ​​នៅ​ចំណុច​ស្រុក​​ស្នួល ​ខេត្ត​ក្រ​ចេះ ម្តង​​ហើយ​​ម្តង​​ទៀត ដែល​សន្តិ​សុខ​ក្រុម​ហ៊ុនTTY ​បាញ់​​ប្រហារ​​លើ​​ពលរដ្ឋ​​​ឲ្យ​របួស​​ធ្ងន់​៣នាក់។ ចុង​ក្រោយ​នេះ ការ​បិទ​ផ្លូវ​ជាតិជា​លើក​ទី២ នៃ​ផ្លូវ​​លេខ​៤៨ នៅ​ឃុំ​​ជីខ​លើ ស្រុក​​ស្រែ​​​អំបិល ​ខេត្ត​​កោះ​​កុង ដែល​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​នឹង​​ក្រុម​ហ៊ុ​ន​​របស់​លោក​លី​​យ៉ុង​ផាត់ សមាជិ​ក​ជាន់​ខ្ពស់​​គណបក្ស​​កាន់​​អំណាច។

ជម្លោះដីធ្លី​ដែល​បរាជ័យ​ក្នុង​​ការ​​ដោះ​ស្រាយ​ហើយ​​អូស​​បន្លាយ​​ច្រើន​​ឆ្នាំ​​មក​នេះ ត្រូវ​បាន​​សង្គម​​​ស៊ីវិល​​ស្តី​បន្ទោស​ទៅ​​លើ​ការ​​ផ្តល់​សម្បទាន​ដី​សេដ្ឋ​កិច្ច លើស​​ច្បាប់​ភូមិ​បាល​​កំណត់ និង​​​មិន​មាន​​ការ​សិក្សា​​​​​ពី​​ផល​​ប៉ះពាល់ជាក់​ស្តែងឲ្យបាន​ត្រឹម​ត្រូវ។ ​ក៏ប៉ុន្តែកាលពីថ្ងៃទី​៧ ​ខែ​ឧសភានេះ រដ្ឋាភិ​បាល​​​​​កម្ពុជា បាន​​សម្រេច​​ដាក់​​បទ​បញ្ជា​ថ្មី​មួយ ផ្អាក​ផ្តល់​​ដី​សម្បទាន​​បណ្តោះ​​អាសន្ន និង​​ព្រមាន​​ចាត់​វិ​ធាន​​​ការ​​លើ​ក្រុម​​ហ៊ុន​​ណា ដែលទ​ទួល​បាន​​ដី​សម្បទាន​​កន្លង​​មក តែមិន​​​អនុ​វត្ត​​តាម​​កិច្ចសន្យា​ឬ​រំលោភ​បំពាន​​ច្បាប់។

 
 

វិភាគ៖ លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ IRI​ ថា​នៅ​ខែ​ធ្នូ​ឆ្នាំ​២០១១ ​មាន​ពលរដ្ឋ​៨១​ភាគ​រយ​ យល់​ថា​កម្ពុជា​ដើរ​​លើ​ផ្លូវ​ត្រូវ

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃសុក្រ ទី11 ឧសភា ឆ្នាំ2012 ម៉ោង16:30

វិទ្យា​​​ស្ថាន​​​សាធារណ​រដ្ឋ​​អន្តរ​ជាតិ​ (IRI) បាន​​បង្ហាញ​ពីការ​​ស្ទង់​​មតិ​ថ្មី​​មួយ​​ទៅ​​​លើ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ថា​ ​​នៅ​​​​ខែ​កក្កដា ​ឆ្នាំ​២០១០ ​​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​​១០០​នាក់​ មាន​​៧៦​នាក់​ (៧៦%) ​​យល់​​​​​ថា​ កម្ពុជា​​កំពុង​​​ឆ្ពោះ​​​​​ទៅ​មុ​ខ​​​ក្នុង​ទិស​ដៅ​​ត្រូវ​។ ចំណែក​​នៅ​​ខែ​ធ្នូ​ឆ្នាំ​​២០១១ IRI រក​ឃើញថា ក្នុង​​ចំណោម​​​​ប្រជាពលរដ្ឋ​ខ្មែរ​១០០​នាក់ គឺ​មាន​៨១នាក់​ ​(៨១%) ​​ យល់ថា​ កម្ពុជា​​កំពុង​​​ឆ្ពោះ​​​ទៅ​មុ​ខ​​ក្នុង​ទិស​​ដៅ​​ត្រូវ។​

របាយ​ការណ៍​​នេះ ​បាន​​សាទរ​​ដោយ​អ្នក​វិភាគ​មួយ​ចំនួន​ នៅក្នុង​ប្រទេស​កម្ពុជា ថា​ការ​ស្ទង់​មតិ​របស់​ ​IRI​ គឺ​​ធ្វើ​​ឡើង​​ត្រឹម​​ត្រូវ​តាម​​បែប​វិទ្យាសាស្ត្រ ប៉ុន្តែថា បើ​វិភាគ​ទៅ​លើ​បញ្ហា​សង្គម​ជាក់​ស្តែង​​វិញ គឺ​មិន​ត្រឹម​ត្រូវទេ។

 
 

លទ្ធ​ផល​​នៃ​​ការ​​ស៊ើប​​អង្កេត​​​មិន​បាន​​ផ្តល់​​យុត្តិ​​ធម៌​ជូន​​លោក​ ​ឈុត វុទ្ធី​​ និង​អ៊ិន រតនាទេ ​

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង16:01

នៅថ្ងៃទី​២៦ ខែ​មេសា​ ឆ្នាំ​២០១២ សកម្មជន​ការពារ​បរិស្ថាន​លោក ឈុត វុទ្ធី ត្រូវ​ប៉េអិម​ម្នាក់ឈ្មោះ ​អ៊ិន រតនា បាញ់​មួយ​គ្រាប់​​​ចំពោះ​ស្លាប់​នៅក្នុងឡាន ហើយ​ប៉េ​អិម ដែល​បាញ់​លោក​ឈុត វុទ្ធី ឈ្មោះ​ អ៊ិន រតនា នោះ ក៏​ត្រូវ​​គ្រាប់​កាំ​ភ្លើង​​មួយ​​គ្រាប់​ចំពោះ ​និង​មួយ​គ្រាប់​ទៀត​ចំដើម​ទ្រូង​ស្លាប់​ដែរ​។ នៅពេល​នោះ​មាន​ការ​​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា​ បាន​កើត​ឡើង​ទាក់​ទង​នឹងឃាត​កម្មនោះ ដោយ​ស្ថា​ប័ន​ខ្លះថា លោក ​អ៊ិន រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​ហើយ គាត់​បាញ់​សម្លាប់​ខ្លួន​ឯង។ រីឯ​ស្ថាប័ន​ខ្លះថា លោក​ ឈុត វុទ្ធី បាញ់​សម្លាប់​គ្នា​ជាមួយលោក​ អ៊ិន​ រតនា ជាដើម។​

 
 

ទំព័រ​ទី 1 ​ទាំងអស់ 32 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com