តើ​ការ​ប្តឹង​លើ​ស្រ្តី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង រឿង​រំដោះ​អ្នក​ភូមិ​បុរី​កីឡា​ផ្អែក​លើ​ច្បាប់​អ្វី?​

បោះពុម្ព

borikila-khornការប្តឹង​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រ​ឆាំង ពី​បទ​រំដោះ​អ្នក​ភូមិ​បុរី​កីឡា​នោះ ត្រូវ​បាន​​អ្នក​​ច្បាប់​​និង​អ្នក​វិភាគ​បញ្ហា​សង្គម ចាត់​ទុក​ថា ជា​រឿង​នយោ​បាយ ហើយ​មិន​មាន​ច្បាប់​ណា​​អាច​​យក​​​ទៅ​​ដាក់​​ទោស​ ស្រ្តី​អ្នក​​តំណាង​​រាស្ត្រ​​រូប​​នេះ​​បាន​​ទេ។

ក្រុ​ម​អ្នក​វិភាគ​និង​អ្នក​ច្បាប់​​ដែល​សំឡេង​ប្រ​ជា​ធិប​តេយ្យ បាន​សម្ភាសន៍​​​នៅ​ថ្ងៃ​សុក្រ​ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១២​នេះ បាន​អះ​អាង​ប្រ​ហាក់​ប្រ​ហែល​គ្នា​ថា​ ករណីលោក​ស្រី​ មួរ សុខ​ហូរ ដែល​រង​​ការ​ប្តឹង​​ពី​​សំណាក់​​ប្រធាន​​​មណ្ឌល​សង្គម​កិច្ច​​ព្រៃ​ស្ពឺ ពី​បទ​រំដោះ​អ្នក​ភូមិ​ក្នុង​​ជម្លោះ​​ដី​ធ្លី ចេញ​ពី​មណ្ឌល​សង្គម​កិច្ច​ដែល​ជា​កន្លែង​សម្រាប់​ដាក់​មនុស្ស​វិកល​ចរិត និង​​មនុស្ស​​អណា​​ថា​​គ្មាន​ទី​លំ​នៅ​ពិត​ប្រាកដ​នោះ។

នាយក​ប្រតិ​បត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​​សិទ្ធិ​​កម្ពុជា មាន​ប្រ​សាសន៍​ថា បើ​ប្រធាន​មជ្ឈ​មណ្ឌល​​​នោះ​ចោទ​ប្រកាន់​អ្នក​តំណាង​រាស្ត្រ​ ពី​បទ​រំដោះ​ពលរដ្ឋ នោះ​មាន​ន័យ​ថា ប្រធាន​មជ្ឈ​មណ្ឌល​​​នោះ​​​ទទួល​​​​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​ឃុំ​ខ្លួន​ពលរដ្ឋ​មែន។ តែ​លោក​មេធាវី​ សុក សំ​អឿន បាន​ចោទ​សួរ​ថា បើ​​ការ​​ឃុំ​ខ្លួន​​នោះ​មិន​មា​ន​ដីកា​ពី​​​តុលា​កា​​រ​​ទេ​​ដូច​នេះ ការ​ដែល​ពលរដ្ឋនាំ​គ្នា​​ឡើង​របង​​ចេញ​​ពី​មណ្ឌល​​ដោយ​​ខ្លួន​ឯង​មិន​ចាត់​ទុក​ថា ជាការំដោះពលរដ្ឋ​នោះ​ទេ ៖ “បើ​សិន​ជា​ការ​ឃុំ​ខ្លួន​នោះ​វា​អត់​ស្រប​ច្បាប់​ អញ្ចឹង​ក៍​គ្មាន​​ការ​រត់​គេ​ច​ដែរ លើក​លែង​តែ​ការ​ឃុំ​ខ្លួន​ហ្នឹង​វា​ស្រប​ច្បាប់ ហើយ​និយាយ​រួម​ទៅ ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​ មាន​តែ​ចៅ​ក្រម​ស៊ើប​សួរ​ទេដែល​អាច​អោយ​បញ្ជា​​អោយ​ឃុំ​ខ្លួន​បាន”។

ស្តាប់​សម្លេង៖   

អ្នកវិភាគនយោបាយ​​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រ​សាសន៍​ថា ការ​ចោទ​ន​​ណារ​ម្នា​ក់​ថា​បាន​រំដោះ​មនុស្ស​នៅ​ក្នុង​មណ្ឌល​របស់​ខ្លួន លុះ​ត្រា​អ្នក​នោះ មាន​មធ្យោ​បាយដូ​ច​ជា វាយ​​កំទេច​រ​​បងមជ្ឈ​មណ្ឌល លើក​កំលាំង​ទ័ព​ទៅ​រំដោះ ឬ​មធ្យោ​​​បាយ​​ផ្សេង​ទៀត ដើម្បីអោ​​យអ្នកនៅ​​ក្នុងម​​ណ្ឌល​​​នោះ ឡើង​ចេញ​មក​ក្រៅ​ទើប​ជា​ការ​រំដោះ។ លោក​ថា បើ​ករណី​​​បុគ្គល​ណា​​​មួយ​​​គ្រាន់​​​តែ​ទៅ​សួរ​​ភាគី​ពាក់​ព័ន្ធ​រក​​ឯក​​សា​​រ​​ច្បាប់​ ក្នុង​កា​​រ​ឃុំ​ឬ​ឃាត់​ខ្លួន​​ពលរដ្ឋ ហើយ​​ព​លរដ្ឋ​​​​នោះ​​​​ធ្វើ​ស​​កម្ម​​​ភាព​ឡើង​របង​ដោយ​ខ្លួនឯង លោកចាត់ទុកថា មិនមែនជាប​​ទល្មើស​​រំដោះ​​​​ពលរដ្ឋ​​​នោះ​​​ទេ ៖ "ប្រ​សិន​ជា​ មួរ សុខ​ហួរ ឬក៏​គណបក្ស​ណា​​មួយ​ ប្រ​ជា​ជន​ក៏​ដោយ គណបក្ស​ប្រ​ឆាំង​ក៏​ដោយ​ ខ្ញុំ​អត់​និយាយ​អា​រឿង​គណបក្ស​​យក​មក​លាយ​ឡំ​ទេ ដោយ​​គាត់​បាន​បញ្ចុះ​ជណ្តើរ គាត់​បាន​យក​ឡាន​តូច​ ឬ​ក៏​គាត់​យក​ឡាន​ស្អី ហើយ​ធ្វើ​ជា​​ចរន្ត​ណា​មួយ ធ្វើ​អោយ​អ្នក​នោះ​រត់​រួច​ អាហ្នឹង​បាន​ហៅ​រំ​ដោះ បើ​គ្រាន់​តែទៅសំរាប់​សួរ​រក​ផ្លូវ​ច្បាប់​ ផ្លូវ​អី ខ្ញុំ​ជឿ​ជាក់​ថា អាហ្នឹង​មិន​មែន​ហៅ​រំ​ដោះ​ទេ ការ​រក​ខុស​ត្រូវ​តាម​ប្រ​ព័ន្ធ​ច្បាប់”។

បច្ចុប្បន្ន​​នេះ​​​លោក​ស្រី មូរ សុខ​ហួរ មិន​ទាន់​ទទួល​បាន​​អភ័យ​​ឯក​​សិទ្ធិ​​ពី​សភា​មក​វិញ​ទេ បើ​ទោះជា​លោក​ស្រី​​ត្រូវ​បាន​​រដ្ឋ​​សភា ​កា​ត់​​ប្រាក់​​ខែ​គ្រប់​ចំនួន​ បង់​​ជំងឺ​ចិត្ត​ទៅ​ឲ្យ​​លោក​នាយក​​រដ្ឋ​មន្រ្តី​​ហ៊ុន សែន និង​​កាត់​​ប្រាក់​​ខែ​​សម្រាប់​​បង់​​ពិន័យ​​ចូល​រដ្ឋ ទៅ​តាម​សាល​ក្រម​របស់​សាលា​​ដំបូង​​​​រា​ជ​ធានី​​ភ្នំ​ពេញ ពី​បទ​​បរិហារ​​កេរ្តិ៍​​​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​ដោយ​។

ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគព្រឹត្តិការណ៍​សង្គម​ផង​នោះ លោក អ៊ូ វីរៈ មាន​ប្រ​សាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ ករណី​នេះ ខណៈ​​ប្រព័ន្ធ​​តុលាការ​​នៅ​កម្ពុជា​មិន​ឯករាជ្យ។ លោក អ៊ូ វីរៈ ចាត់​​ទុក​​ថា ការ​ប្តឹង​​របស់​​​មន្រ្តី​​រដ្ឋាភិ​បាល​​ទៅ​​លើ​​មន្រ្តីគណបក្ស​​សមរង្ស៊ី នៅ​ពេល​នេះ ថា​​ជា​ការ​​គំរាម​​​​កំហែង ស្រប​ពេល​ការ​បោះ​ឆ្នោត​​សំខាន់ៗ​ ចូល​មក​ដល់។ ៖ “បើ​សិន​ជា​តុលាការ​យើង​ឯក​រាជ្យ​ ពាក្យ​បណ្តឹង​បែប​ហ្នឹង​អត់​មាន​អី​ខុស​ទេ តាម​ពិត​នោះ ជា​ទូ​ទៅនៅ​ប្រ​ទេស​ណា​ក៏​ដោយ ក៏​គេ​មាន​សិទ្ធ​​ប្តឹង​ដែរ ប៉ុន្តែ​ការ​ប្តឹង​នេះ ខ្ញុំ​មើល​ទៅ យើង​យល់​ថា ពិបាក​ក្នុង​ការ​ទុក​ចិត្តទៅ​​លើ​តុលាការ​​ហើយ អញ្ចឹង​ការ​ប្តឹង​មួយ​នេះ វា​អាច​មាន​រូប​ភាព​គំរាម​កំ​ហែង​ទៅ​លើ​គណបក្ស​ប្រ​ឆាំង”។

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១២ អតីតអ្នកភូមិ​បុរីកីឡា ចំនួន​២០​នាក់ រួម​ទាំង​កុមារ​​​២នាក់​​​​​​ផង​ បាន​​នាំគ្នា​​ផ្លោះ​​​​​​រ​​​​​បង​ចេ​​ញពីមណ្ឌលសង្គមកិច្ច​ព្រៃស្ពឺ​​ ខណៈ​​​​​​​​​​តំ​ណាង​​​​រាស្ត្រ​​​២​​រូបមកពី ​​គណ​​បក្ស​ប្រឆាំង​សមរង្ស៊ី គឺលោក​ស្រី មួរ សុខហួរ និង​លោក​ សុវណ្ណ វិសាខា ​ទៅសួរនាំរឿង​ចាប់​ខ្លួន​អ្នក​ភូមិ​បុរី​កីឡា​ ទៅ​ឃុំ​​ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ។​ ករណីនេះ កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍​មុន ​​លោក ​វ៉ាន់ ងាត ប្រធានម​ណ្ឌល​សង្គម​កិច្ច​​ព្រៃ​ស្ពឺ​​នេះ បាន​ដាក់​ពាក្យ​​បណ្តឹង​​​​ទៅ​​តុលាការ​​ដោយ​ចោទ​ថា អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ ​រំដោះ​អ្នក​ភូមិ​បុរី​កីឡា​ចេញ​​ពី​​កន្លែង​​ដែល​​ខ្លួន​​កំពុង​​គ្រប់​​គ្រង៕

ចែករំលែក​ព័ត៌​មាន​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com