តើ​កម្ពុជា​ទុក​អោយ​​អោយ​លោក ​សម​ រង្ស៊ី ​នៅ​ក្រៅ​ប្រទេស​​រហូត ​រឺ​យ៉ាង​ណា?

បោះពុម្ព

SRP_picture_from_CamNewsក្រុម​​​គណ​​បក្ស​​​ប្រឆាំង​​នៅ​​កម្ពុជា​​​ ​​នៅ​ក្នុង​​​សប្ដាហ៍​នេះ​​​បាន​​កំពុង​​តែ​​ស្វែង​​រក​​មធ្យោ​​បាយ​​​មួយ ​​ដើម្បី​​​អោយ​​​​​លោក សម រង្ស៊ី ​បាន​​វិល​​ចូល​​កម្ពុជា​​​វិញ​​អោយ​​បាន​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​ក្រុម​​​​​​ប្រឹក្សា​​ឃុំ​​សង្កាត់ ​ដែល​​នឹង​​ចូល​មក​​ដល់​​នៅ​​ប៉ុន្មាន​​ខែ​​ទៀត​​នេះ​​។

ដូច​​កាល​​ពី​​ថ្ងៃ​​អង្គារ ​ទី​២១​ ​ខែ​​កុម្ភៈ​​នេះ​ ប្រធាន​​ក្រុម​​អ្នក​​តំណាង​​រាស្ត្រ​​គណ​បក្ស​​​សម​​រង្ស៊ី ​គឺ​​លោក​ សុន ឆ័យ ​បាន​ជួប​នៅ​ក្រុង​​ភ្នំពេញ​ជាមួយ​សមា​ជិក​ព្រឹទ្ធ​​សភា​អាមេរិក​ម្នាក់​ ដែល​​​​​កំពុង​​​ធ្វើ​​​ទស្សន​​កិច្ច​ គឺ​​លោក​​ស្រី ​នីគី ធី​ស៊ុងហ្គាស ​។

ក្នុង​ជំនួប​នេះ​ លោក​ សុន ឆ័យ​ បាន​ស្នើ​អោយ​អាមេរិក​ជួយ​អន្តរាគមន៍​អោយ​ លោក ​សម រង្ស៊ី​ បាន​វិល​ចូល​កម្ពុជា​វិញ ​ប្រយោជន៍​ដើម្បី​​ជា​ការ​ពង្រឹង​លទិ្ធ​ប្រជាធិប​​តេយ្យ​​នៅ​​​កម្ពុជា ​ ដែល​​ជំនួប​​នេះ​​ធ្វើ​​អោយ​​អ្នក​តំណាង​​រាស្ត្រ បក្ស​ប្រឆាំង​រូប​នេះ​ សង្ឃឹម​ថា​ ប្រធាន​​គណ​​បក្ស​​របស់​​ខ្លួន​​នឹង​​បាន​​វិល​​ចូល​​កម្ពុជា​វិញ។

ស្តាប់សម្លេង​៖   

ប៉ុន្តែ​​សំរាប់​​អ្នក​​វិភាគ​​នយោ​បាយ​​​នៅ​​កម្ពុជា​ យល់​​ថា ​បើ​​លោក សម រង្ស៊ី មិ​ន​​អាច​​​​​​វិល​​ចូល​​កម្ពុជា​ អោយ​​ទា​ន់​មុ​ន​ការ​​បោះ​​ឆ្នោត​​នោះ​ មាន​​ន័យ​ទី​លាន​​ប្រ​កួត​ប្រជា​​ធិប​​​តេយ្យ​​​នៅ​​កម្ពុជា​​មិន​​ត្រូវ​​បាន​​គេទ​ទួល​​ស្គាល់​​ថា ​មាន​ភាព​​ស្មើ​​គ្នា​​នោះ​​ទេ​ ​នោះ​​បើ​​គេ​​​និយាយ​​​ពី​យុត្តិ​​ធម៌​​របស់​អ្នក​​​កីឡា។​

លោក​ស្រី ជា វណ្ណាត អ្នក​​វិភាគ​​ឯក​រាជ្យ​​ម្នាក់​​មាន​​ទស្ស​នៈ​​យល់​​ឃើញ​​ដូច​​នេះ ​៖”​​ប្រទេស​​យើង​នៅ​មិន​ទាន់​មា​នទំនុក​ចិត្ត​ថា​​ មិន​ទាន់​​ស្គាល់​លក្ខណៈ​មាន​ការ​​ប្រណាំង​ប្រជែង ស្មើ​ភាព​គ្នា​ សុខ​ចិត្ត​យក​សំលេង​ប្រជា​ពល​រដ្ឋ​ ​ដើម្បីធ្វើជា​ទិស​ដៅ​ក្នុង​ការ​ដឹក​នាំ​ស្រុក​ យើង​មិន​ទាន់​មា​នភាព ចាស់​ទុំ នៅ​ឡើយ​​ ដូច​ថា​យើង​មិនទាន់​ច្បាស់ ​ក្នុង​ខ្លួន​ជឿជាក់​ជាក់​ក្នុង​ខ្លួន ម្ល៉ោះ​ហើយ​ប្រណាំង​ប្រជែង​ មិ​ន​មា​នប្រណាំង​​ប្រជែង ដោយ​​យុត្តិ​ធម៌​​ដោយ​​ត្រឹម​​ត្រូវ​​នៅ​​ឡើយ​​​ទេ”​។

យ៉ាង​ហោច​ណាស់ ​លោក​ សម រង្ស៊ី ​ត្រូវ​បាន​សម្រប​សម្រួល​ខាង​​នយោបាយ​ មិន​​តិច​​ជាង​​ ៤ដង​ទេ​ បើ​គេ​រាប់​តាំង​ពី​គាត់​មាន​ជម្លោះ​នយោបាយ ​ជាមួយ​លោក ហ៊ុន ​សែន និង​ជំលោះ​ខាង​ប្រព័ន្ធ​តុលាការ។

លោក​​ស្រី ជា វណ្ណាត​ បាន​ដាស់​តឿន​​អោយ​កម្ពុជា​ធ្វើជា​គំរូ​ភូមា ​គឺ​មិន​ត្រូវ​អោយ​ភូមា​ ធ្វើ​​គំរូ​សំរាប់​កម្ពុជា​នោះទេ​។ លោក​ស្រី ជា វណ្ណាត គិត​​ថា​​ប្រទេស​ភូមា​​បោះ​​ជំហ៊ាន​​​លឿន​​​ជាង​​កម្ពុជា​​មួយ​កំរិត ​ហើយ​បើ​គេ​និយាយ​ពី​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​​របស់​​ប្រទេស ​​ដែល​​​ធ្លាប់​គ្រប់​គ្រង​ដោយ​ពួក​យោធា​ ដែល​ខណៈ​នេះ​ មេដឹក​នាំ​បក្ស ប្រឆាំង​គឺ​លោក​ស្រី ​អ៊ុង​ សាន​​ស៊ូជី មិន​ត្រឹម​មាន​សេរី​ភាពនោះ​​ទេ​ គឺមាន​សកម្ម​ភាព​ធ្វើ​នយោ​បាយ​​ឡើង​​វិញ​​ទៀត​​ផង។ ​

ប៉ុន្តែ​លោក ​សុខ ទូច​ បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ ដែល​គេ​ស្គាល់​​ថា ​ជា​​អ្ន​ក​​ភាគ​​​ឯក​​រាជ្យ​​ម្នាក់​​ដែរ​នោះ ​គិត​ថា ​ជា​ការ​ពិត​ ការ​​ប្រកួត​​​ប្រជែង​​ក្នុង​​ការ​​​បោះ​ឆ្នោត ​គឺ​​ត្រូវ​​មាន​​អ្នក​​​កីឡា​​​​ខ្លាំង​​មក​ប្រកួត​ទើប​ពេញ​ចិត្ត​អ្នក​ទស្សនា ​ដូចករណី​លោក​ ស​ម រង្ស៊ី ជា​ដើម​។ តែ​​លោក​​ថា​ លោក សម ​រង្ស៊ី គួរ​​មាន​​ឆន្ទៈ​​វិល​ចូល​​កម្ពុជា​​វិញ ដោយ​​ភាព​​ក្លា​ហាន​ ដោយ​​ហ៊ាន​ប្រថុយ​នឹង​ទោស​ ព្រោះ​លោក​គិត​ថា ​ករណី​របស់​ប្រធាន​គណ​បក្ស​ប្រ​ឆាំង​​​គឺ​ជា​រឿង​នយោ​បាយ​។ ​លោក​ សុខ ​ទូច​ បាន​បង្ហាញ​ការ​វិភាគ​របស់​លោក​​ដូច​នេះ ៖”​យើង​ថា​ទិដ្ឋភាព​​នយោបាយ យើង​ត្រូវ​តែ​ដឹង បើ​យើង​ដើរ​ជាអ្នក​នយោបាយ គេ​មិន​ដែល​ចាប់​យើង​ក្រៅ​តែ​ពី​ទិដ្ឋភាព​នយោបាយ​ទេ អញ្ចឹង​យើង​ត្រូវ​ប្រើ​ប្រាស់​យន្តការ​ណា​ ដែល​គេច​ផុត ​អំពី​ការ​ដែល​គេ​ចាប់អូស អូស​ដំណើរ​​ក្នុង​វិស័យ​នយោបាយ​​ហ្នឹង​"​។​

លោក​ សម រង្ស៊ី ​មាន​ទោស​ ៩​ឆ្នាំ ករណី​ដែល​​គាត់​​ទៅ​​ដក​​តម្រុយ​បង្គោល​ព្រំដែន​ ជា​​មួយ​​ប្រទេស​វៀត​ណាម​ ។ ​​

សំរាប់​លោក​​បណ្ឌិត ​ឡៅ ម៉ុងហៃ ​ជំរុញ​អោយ​មេធាវី​របស់​ លោក សម រង្ស៊ី ​ពន្លឿន​ករណី​​​​កូន​​​ក្ដី​​​របស់​​​ខ្លួន​ អោយ​​បាន​​លឿន ​ព្រោះ​​លោក​​ថា​ វា​​ជា​​ករណី​នយោ​បាយ ​ខណៈ​​​​តុលា​ការ​​​កម្ពុជា​ មិន​ទាន់​មាន​ភាព​ឯក​រាជ្យ ​ក្នុង​ករណី​​របស់​​អ្នក​​នយោ​​បាយ​  ៖ ”​​នេះ​​គឺ​ច្បាប់​​ខ្មែរ​ក៏​ដឹង​ហើយ ក៏​ដឹង​ដែរថាតុលាការ​ហ្នឹង​អត់​ទាន់​​មា​ន​ឯក​រាជ្យ​ភាព​​ ឬ​ក៏​រួច​ចាក់ពី​ការ​​គៀប​សង្កត់​ផ្នែក​នយោបាយ អាហ្នឹង​ក៏​គាត់​គង់​តវ៉ា​តាំង​ពី​អើយ​មក​”​។​

ក្រោយ​​ពី​ជំនួប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ​លោក​ស្រី​ ​គឺនីគី ​ធី​ស៊ុង​ហ្គាស​ សមាជិក​ព្រឹទ្ធ​សភា​​អាមេរិក​ ​មាន​​ប្រសាសន៍​​ថា​ ​លោក​យក​ក​រណី​​នេះ ​​ទៅ​សិក្សា​ ហើយ​ស្វែង​រក​ជួប​គ្នា​​ជាមួយ​លោក សម រង្ស៊ី ​នៅ​ពេល​ខា​ង​មុខ​នេះ​ ​៖”​​អ្វី​ដែល​​ដែល​ជា​ក្ដី​​បារម្ភ​​​របស់គណបក្ស​​សម​រង្ស៊ី​សំរាប់​ខ្ញុំ​ ខ្ញុំ​ព្យាយា​ម​​សិក្សា​អំពី ដំនោះ​ស្រាយ​នេះ​​ ខ្ញុំ​ទទួល​​​យក​វា​ជាបញ្ហា​​ចំបង ។ ​ខ្ញុំ​នឹង​អញ្ចើញ​គាត់​ទៅ រដ្ឋ​ម៉ាសា​ឈូសេត​​នៅ​ពេល​មួយ​ ក្នុង​​ខែ​មេសា​ ខ្ញុំ​នឹង​​មើល​កាល​វិភាគ​ខ្ញុំ​ ដើម្បី​ជួប​គាត់  ខ្ញុំ​បាន​សិក្សា​ពី បញ្ហា​នេះ​មួយ​​ឆ្នាំ​រួច​មក​ហើយ​ ឥឡូវ​កំពុង​តែ​ចាំ​មើល​​លទ្ធ​ផល​”​។​​

បើ​ទោះ​ជា​​យ៉ាង​​ណា ​កាល​ពី​ថ្ងៃ​ទី​​២០ ខែកុម្ភៈ ​លោក សម រង្ស៊ី ​ខ្លួន​​លោក​​ផ្ទាល់​​បាន​​​សរ​សេរ​​លិខិត​​​ជូនទៅ​​មេដឹក​នាំ​ពិភព​​លោក​​ចំនួន​ ២១​​ប្រទេស​ មាន​ទាំង​​ប្រធា​​នា​ធិ​ប​​​តី នាយក​រដ្ឋ​មន្ត្រី និង​អគ្គ​លេខា​ធិការ​អង្គ​ការសហ​ប្រជាជាតិ​ អោយ​​ជួយ​​​អន្ត​រាគមន៍​ អោយ​​​រូប​​លោក​​​បាន​​​វិល​​​ចូល​​កម្ពុជា​វិញ  ​នោះបើ​សិន​ជា​អស់​លោកយល់​ឃើញ​ថា​ ត្រូវ​​ពង្រឹង​​លទិ្ធ​​​ប្រជា​​ធិប​តេយ្យ​​នៅ​កម្ពុជា​ ជា​បន្ត​ទៀត​ហើយ ការ​អំពាវ​នាវ​របស់​មេ​បក្ស​ប្រឆាំង​​រូប​នេះ​ គឺជួន​ពេល​ដែល​មេដឹក​នាំ​ពិភព​លោកនឹង​មក​ប្រជុំ​នៅ​កម្ពុជា ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​​២០១២​ ​នេះ ដែល​ករណី​នេះ​ ហើយ​ធ្វើ​អោយអ្នក​វិភាគ​ខ្លះ​ មាន​សុទិដ្ឋិ​និយម​​​ថា ​ទំនង​ជា​​​ឱកាសល្អ​​អោយ​​​លោក សម ​រង្ស៊ី មកកម្ពុជា វិញបាននៅពេលនោះ៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com