ដោយ ថុល ស្រីលក្ខណ៍ និង អៀត ដារ៉ាវុធ ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង17:03
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីរបស់ព្រះមហាក្សត្រ មិនមែនជាពិធីរបស់ព្រាហ្មនោះទេ ព្រះរាជ្យពិធីនេះមានតាំងពីបុរាណកាលមក។ បុណ្យបែបវប្បធម៌នេះ បានរៀបចំធ្វើឡើងនៅសួនច្បារពីមុខសារមន្ទីរជាតិ (ជាប់ព្រះបរមរាជវាំង) ជារៀងរាល់ឆ្នាំ ដោយសារតែកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយព្រះធរណី និងកសិកម្ម។ តាមជំនឿហោរាសាស្ត្រ គោឧសភរាជមានតួនាទីសំខាន់ ក្នុងការសម្រេចជោគវាសនាភោគផលកសិកម្មជារៀងរាល់ឆ្នាំ។
តាមទំនៀមទំលាប់តាំងពីបុរាណកាល នៅថ្ងៃ៤រោច ខែពិសាខ រៀងរាល់ឆ្នាំ តែងតែប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីជាការប្រកាសថា រដូវវប្បមង្គល បានចូលមកដល់ហើយ។ ពោលគឺប្រជាកសិករ ត្រូវត្រៀមលក្ខណៈប្រុងប្រៀប រៀបចំការងារបង្កបង្កើនផល ក្នុងរដូវវស្សាឆ្នាំនេះ ចាប់ពីថ្ងៃនេះតទៅ។
ដោយ អៀត ដារ៉ាវុធ ថ្ងៃសុក្រ ទី30 មីនា ឆ្នាំ2012 ម៉ោង17:21
ប៉ុន្តែនៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃដដែលនោះ គ្រាប់បែកដៃបានផ្ទុះឡើង គ្តាំង! គ្តាំងៗ ៗ! ចំនួន ៤គ្រាប់ នៅចំកណ្តាលហ្វូងបាតុករ ដែលធ្វើឲ្យអ្នកចូលរួម ១៦នាក់បានស្លាប់ និងមនុស្សជាង១៥០នាក់បានរងរបួស។
ភាពជ្រួលច្របល់ សម្រែកនៃការឈឺចាប់បានកើតឡើង។ សាកសពជាច្រើន ដាច់ដោចខ្ទេចខ្ទីខ្លួនប្រាណ ហើយអ្នករងរបួសខ្លះ ត្រូវបានគេដឹកទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ លោក សម រង្ស៊ី នៅពេលនេះ បានរងរបួស និងសន្លប់នៅនឹងកន្លែង។
ដោយ វិទ្យុវីអូឌី ថ្ងៃព្រហស្បតិ៍ ទី08 មីនា ឆ្នាំ2012 ម៉ោង00:00
នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២នេះ សម្លេងប្រជាធិបតេយ្យវិអូឌី និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GADC និងបណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (GADNet) បានរៀបចំនូវកម្មវិធីទស្សនាវត្តីវិទ្យុ ស្តីពី "ផលប៉ះពាល់ទៅលើស្រ្តីដែលរស់នៅក្នុងតំបន់បណ្តេញចេញ ឬតំបន់ជំលោះដីធ្លី" មកជំរាបជូនលោកអ្នកនាងស្តាប់ ដោយមានលោក ហួត វុទ្ធី និងកញ្ញា សាយ ផល្លា ជាអ្នកសម្របសម្រួលកម្មវិធីនេះ។
សូមស្តាប់ការផ្សាយកម្មវិធីទាំងស្រុង៖
ដោយ អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី05 ធ្នូ ឆ្នាំ2011 ម៉ោង11:39
កាលពីដំណើរបំពេញទស្សនកិច្ចលើកមុនៗ លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានផ្ដោតសំខាន់ទៅលើប្រព័ន្ធតុលាការនៅកម្ពុជា បញ្ហាជម្លោះដីធ្លី បញ្ហាអំណាចនិតិបញ្ញត្តិ និងនិតិប្រតិបត្តិ ដែលគេលើកឡើងថា មិនមានឯករាជ្យដាច់ពីគ្នាជាដើម។ ក៏ប៉ុន្តែនៅក្នុងបេសកម្ម លើកទី៦នេះ នៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ នឹងផ្ដោតលើ ការវិភាគប្រព័ន្ធបោះឆ្នោតនៅកម្ពុជាជាសំខាន់ មុននឹងផ្តោតលើទស្សនៈវិស័យសិទ្ធិមនុស្ស និងទិដ្ឋភាពផ្សេងៗ នៃស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ។
បើតាមគំរោងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា ស៊ូប៊ែឌី នឹងជួបសវនា ការជាមួយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៨ធ្នូខាងមុខនេះ។
ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី01 ធ្នូ ឆ្នាំ2011 ម៉ោង17:08
គ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រខ្មែរសុទ្ធតែចារពីការឆ្លងកាត់ដោយបង្ហូរឈាម។ ការបង្ហូរឈាមខ្មែរមាន ពីរប្រភេទ ទីមួយធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពាន ពីប្រទេសជិតខាង និងទីពីរ សង្គ្រាមផ្ទៃក្នុង។ ប៉ុន្តែសង្គ្រាម ផ្ទៃក្នុងនេះ គឺជាផ្នែកមួយ ដែលជៀសមិនផុតនឹងពឹងពាក់ អ្នកជិតខាង ហើយទីបំផុត ត្រូវតែដឹងគុណគេ ដោយតាមរយៈវត្ថុក្ដី ឬក៏អ្វីមួយផ្សេងទៀត។
ដោយ អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី06 កក្កដា ឆ្នាំ2011 ម៉ោង17:18
រយៈពេល១៤ឆ្នាំបានកន្លងទៅ តែទឹកភ្នែក និងការឈឺចាប់ របស់ក្រុមគ្រួសារនៃជនរងគ្រោះនៅបន្តដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេនៅឡើយ នោះដោយសារតែអ្នកបញ្ជា និងអ្នកដែលជាប់ភារកិច្ចទទួលខុសត្រូវ ក្នុងអំពើបង្ហូរឈាមនោះ មិនបានចេញមុខមកទទួលខុសត្រូវចំពោះការសម្លាប់មនុស្សក្រៅច្បាប់ នៅក្នុងព្រឹត្តការណ៍ដណ្តើមអំណាចគ្នានោះ។
ទំព័រទី 1 ទាំងអស់ 5 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
