ព័ត៌មាន



ក្រុង​សេអ៊ូល​ស្នើ​អោយ​ក្រុង​រង៉​ហ្គោន ឈប់​​ទំនាក់​ទំនង​ផ្នែក​យោធា​ជា​មួយ​ក្រុង​​ព្យ៉ុង​យ៉ាង

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង12:24

ប្រធានា​ធិបតី​កូរ៉េខា​ង​ត្បូង ទទូច​អោយ​ភូមា បញ្ឈប់​សហប្រតិ​បត្តិ​ការ​យោធា ជួយ​​កូរ៉េ​ខាង​ជើង ប្រយោជន៍​ដើម្បី​អោយ​ក្រុង​ព្យ៉ុង​យ៉ាង កាន់​តែ​ឯកោ​ថែម​ទៀត។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ភូមា លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Lee Myung-Bak បាន​ប្រាប់​លោក​ស្រី អ៊ុង សាន​សូជី មេដឹក​នាំ​បក្ស​ប្រឆាំង​ភូមា​ថា​ លោក ​​ថេន សេន ប្រធានាធិប​តី​ភូមា បាន​ទទួល​រួច​ហើយ នូវ​សំណើរ​របស់​លោក​ហើយ។ លោក ថេន សេន បាន​អះ​អាង​ថា កន្លង​មក ភូមា​គ្រាន់​តែ​មាន​ទំនាក់​ទំនង​ផ្នែក​យោ​ធា ជាមួយ​កូរ៉េ​ខាង​ជើង តែ​ជា​រឿង​ធម្មតា​តែ​ប៉ុណ្ណោះ។

កាល​ពីឆ្នាំ​ទៅ​មិញ ប្រទេស​ភូមា ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ទំនាក់​ទំនង​ជាមួយ​ក្រុងព្យ៉ុង​យ៉ាង អំពី​ការ​ផលិត​កម្ម​វិធី​អាវុធ​នុយគ្លេ​អ៊ែរ តែ​ក្រោ​យ​មក​ភូមា បដិ​សេធ៕

ចែករំលែក​ព័ត៌មាន​នេះ

 
 


កម្ពុជា នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​ស្បៀង​ និង​អាហា​រូបត្ថម្ភ​

បោះពុម្ព

​ដោយ ពេជ្រ សុធារី ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង17:06

កម្ពុជា​​នឹង​រៀប​​​ចំ​​​សិក្ខា​សាលា​ស្តី​​ពី​​សន្តិ​​សុខ​​ស្បៀង និង​​អាហា​រូប​ត្ថម្ភ​ ​​នៅ​​ថ្ងៃ​ច័ន្ទ​ដើម​​សប្តាហ៍​ក្រោយ​​ ដើម្បី​ដោះស្រាយ​​បញ្ហា​​សន្តិ​សុខ​​ស្បៀង​ និង​​​និ​ន្នា​ការ​​​អាហា​រូបត្ថម្ភ​​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​នេះ​។​

យោង​តាម​ព្រឹត្ត​ប័ត្រ​​ព័ត៌​មាន​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​អោយ​ដឹង​ថា​ សិក្ខា​សាលាជាតិលើកទី​បួន ​ស្តី​ពី​​សន្តិសុខស្បៀង​ និង​​អាហា​រូបត្ថម្ភ​នេះ ដែល​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២១ ដល់​ថ្ងៃ​អង្គារ​ ទី​២២ ខែ​ឧសភានេះ នឹង​ផ្តោត​លើ​​អាហា​រូបត្ថម្ភ​​របស់​​មាតា និង​កុមារ​ ក្នុង​​គោល​បំណង​​បង្ហាញ​ និង​ពិភាក្សា​​អំពី​ទិន្នាការ​​បច្ចុប្បន្ន​ និង​​បញ្ហា​ប្រឈម​​ទាក់​ទង​​នឹង​​អា​ហា​រូបត្ថម្ភ​របស់​មាតា ​និង​កុមារ​ ផ្អែក​លើ​​ទិន្ន​ន័យ​​កាល​ពី​ពេល​ថ្មី​ៗ​ ស្វែង​រក​យុទ្ធ​សាស្ត្រ​ ផែន​ការ​ និង​​អភិ​ក្រម​នានា​ ​ក្នុង​ការ​​កែ​លម្អ​​​អាហា​រូបត្ថម្ភ​​របស់​មាតា និង​កុមារ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​កំណត់​ការខ្វះចន្លោះ​ចំពោះ​សកម្ម​ភាព​ និង​​ទទួល​ការ​ណែនាំ​​សម្រាប់​​ផែន​ទី​បង្ហាញ​​ផ្លូវ​​ដើម្បី​លើ​​​កម្ពស់​​អាហា​​រូបត្ថម្ភ​​របស់​មាតា​ និង​កុមារ ក្នុ​ង​ប្រទេស​កម្ពុជា​ ដោយ​​បង្ហាញ​​​អំពី​​តួនាទី​ និង​​ការទទួលខុសត្រូវ​​របស់​ស្ថាប័ន​រដ្ឋាភិបាល​​ដែល​​ពាក់​​ព័ន្ធ​។

 
 


លោក​នាយក​រដ្ឋ​មន្ត្រី ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​បង្កើន​ការ​លក់​ទៅ​ក្រៅ​ប្រទេស​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង17:26

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ដល់​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ នៅ​ក្នុង​ស្រុក​ឲ្យ​បង្កើន​គុណ​ភាព​ផលិត​ផល​របស់​ខ្លួន ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ក្នុង​ប្រ​ទេស និង ទី​ផ្សារ​អន្តរ​ជាតិ។

ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា របស់​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋា​ភិបាល​កម្ពុជា មិន​មាន​គោល​ការណ៍​បិទ​ការ​នាំ​ចូល​ស្រា​បៀរ​ពី​បរទេស ដើម្បី​លើក​កំពស់​ស្រាបៀរ​ក្នុង​ប្រទេស​​ទេ។ ប៉ុន្តែ​លោក​ថា ការ​ប្រកួត​ប្រជែង​ត្រឹម​ត្រូវ​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ គឺ​ក្រុម​ហ៊ុន ត្រូវ​បង្កើន​គុណ​ភាព​ផលិត​ផល ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ក្នុង​ប្រទេស​និង​ទីផ្សារ​អន្តរ​ជាតិ ៖ "ប៉ុន្តែ​មិន​ត្រឹម​តែ​យើង​លាត​សន្ធឹង​ប្រឹង​ប្រែង ពង្រីក​ក្នុង​ស្រុក​ទេ យើង​ត្រូវ​តែ​ឈាន​ជើង​ទៅ​ក្រៅ​ប្រ​ទេស ទៅ​ក្រៅ​ប្រ​ទេស”។

 
 


នាយក​រដ្ឋ​មន្រ្តី៖ ពិធី​លាង​ជើង​កូន​កំលោះ​ក្នុង​ថ្ងៃ​មង្គល​ការ​មិន​ត្រូវ​លុប​ចោល​ទេ​

បោះពុម្ព

​ដោយ គល់ គន្ធា និង អ៊ឹង ប៊ុន​ថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង12:14

hun-sen-monirothលោក​នាយ​ក​រដ្ឋ​មន្រី្ត ​ហ៊ុន​ សែន អះអាងថា ​ពិ​ធី​លាង​ជើង​​កូន​​កំលោះ ក្នុង​​ពិធី​​មង្គល​ការ ​មុ​​ន​ពេល​​ចូល​​ផ្ទឹម​ មិន​ត្រូវ​លុប​ចោល​ដូច​ការ​ប្រកាស​​របស់​​ក្រសួង​​វប្ប​ធម៌​ទេ ព្រោះ​​នេះ​​ជា​​ប្រ​ពៃ​ណី​​ទំ​នៀម​​ទំ​លាប់​ ​តាំង​ពី​យូរ​ណាស់​មក​ហើយ​។​

​ក្នុ​ង​ឱ​កា​ស​ ​បិទ​វគ្គ​បណ្តុះ​បណ្តាល​តួនាទី និង​ក្រម​សីល​ធម៌​អាចារ្យ នៅ​មជ្ឈ​​មណ្ឌល​សន្និ​បាត​កោះ​ពេជ្រ កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១២ លោក​​​​នា​យ​​​ក​​​រ​ដ្ឋ​​​ម​ន្រី្ត​​​ហ៊ុន ​​​សែ​ន​​​​ ​​​មា​ន​​​ប្រ​​​សា​​​ស​​​ន៍ថា​ ​​​​​​ពិ​ធី​មង្គល​ការ​កូនប្រុស​ស្រី​ត្រូវ​តែ​មាន​ពិ​ធី​លាង​ជើង​ ​​​​​មុ​​​​​​​ន​​​​​ពេ​ល​​​ចូ​​​​​ល​​​ផ្ទឹម ព្រោះ​នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​បោះ​បង់​ចោលទេ។ លោក​ថា ការ​ប្រកាស​​ឲ្យលុប​ចោលពិធីនេះ ​ដោយ​សារ​តែ​មាន​ការ​ភ័ន្ត​ច្រ​លំ​ និង​គិត​ថា​ការ​លាង​ជើង​អោ​យ​កូន​កំ​លោះ ​គឺ​​ជា​រឿង​មួយ​ដែល​ថោក​ទាប​និង​អាប់​ឱន​កូនស្រី ៖ "ហើយ​អា​រឿង​​បញ្ហា​ទាក់​ទង​នឹង​លាង​ជើង​នេះ ត្រឹមត្រូវ​ រឿង​ដែល​មិន​គួរ​បោះ​បង់​ចោល យើងបែរ​ជា​បោះ​​​​ចោល ដោយ​សារ​តែ​ការភ័ន្ត​ច្រលំ ការ​មិន​យល់ ​នៅ​ពេល​​ខ្ញុំ​ការ​ក្មួយ​ខ្ញុំ ការ​ប្អូន​ថ្លៃ​ខ្ញុំ ប្អូន​ថ្លៃ​ជីដូន​មួយ ពេល​នោះ​នៅ​លាង​ជើង​នៅ​ឡើយ​ទេ ឆ្នាំ​១៩៨០ ៨១​ ៨២​ អី​នេះ ប៉ិន​ក្រោយ​មក​គេ​ថា​ លាង​ជើង​ហ្នឹង​គឺ​ធ្វើ​អោយ​ស្ត្រី​ថោក​ទាប​ ប៉ុន្តែ​យោង​ទៅ​លើ​​ការ​ស្រាវ​ជ្រាវនេះ ការ​លាង​ជើង​មិន​មែន​ជា​ គឺ​ជា​ពិធី​ដែល​ត្រូវ​តែ​ធ្វើ បែរ​​ជា​យើង​នាំ​គ្នា​ចោល​ទៅ​វិញ”។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 621 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com