រដ្ឋ​មន្ត្រី​ការ​បរទេស៖ កម្ពុជា​ប្រ​ឈម​មុខ​នឹង​គន្លឹះ​បី​សំខាន់​សំរាប់​ឆ្នាំ​២០១២

Hor-Nam-hong-go-to-ICJលោក ហោ ណាំ​ហុង ឧប​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស បាន​អោយ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​​​​នេះ​ថា សំរាប់​ឆ្នាំ​2២០១២នេះ គោល​នយោ​បាយ​ការ​បរ​ទេស​កម្ពុជា ត្រូវ​ពុះ​​ពារ​នូវ​​ការ​ប្រ​ឈម​មុខ ដ៏​គន្លឹះ​​ចំនួ​ន​​បី ដែល​ជា​ផ្នែក​មួយ ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ការ​កាត​ព្វ​កិច្ច​របស់​ខ្លួន។

ថ្លែង​បន្ទាប់​ពី​ចូល​រួម​ស្ដាប់​កិច្ច​ប្រ​ជុំ​ថ្នាក់​ឯក​អគ្គ​រដ្ឋ​ទូត និង​ថា្នក់​មន្ត្រី​ស្ថាន​កុង​ស៊ុល នៅ​​​​កម្ពុជា ៣៤​នាក់ ដែល​​មា​ន​វត្ត​មាន​នៅ​កម្ពុជា លោក កុយ គួង អ្នក​នាំ​ពាក្យ​អោយ​​ក្រ​សួង​ការ​បរ​ទេស​ បាន​ថ្លែង​​ប្រាប់​​ក្រុម​អ្នក​​យក​​ព័ត៌​មាន​ថា គោល​នយោ​បាយ សំខាន់​ ​គឺ​ករណី​ប្រាសាទ​ព្រះ​វិហារ ដែល​ការ​បក​ស្រាយ​របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ទាក់​ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះ​វិហារ ទី​ពីរ​ កម្ពុជា ក្នុង​ឋានៈ​ប្រធាន​អាស៊ាន និង ទីបី បេក្ខ​ភាព​របស់​​កម្ពុជា សុំ​ធ្វើ​ជា​សមា​ជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ដែល​កម្ពុជា​ត្រូវ​បង្ហាញ​​កាត​ព្វ​កិច្ច​​របស់​ខ្លួន ​​នៅ​លើ​ឆាក​អន្តរ​ជាតិ។

ប៉ុន្តែ​ការ​​​លើក​​ឡើង​​របស់ លោក ហោ ណំាំ​ហុង ទាំង​បី​ចំនុច​​នេះ ​ហាក់​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ប្រឆាំង​នៅ​កម្ពុជា​នោះទេ​ ព្រោះ​ពួក​គាត់​ថា មាន​បញ្ហា​ផ្ទៃ​ក្នុង​​​ជា​​ច្រើន​​ដែល​ត្រូវ​​កម្ពុជា ធ្វើ​អោយ​ប្រ​សើរ ដូច​ជា​ ករណី​ប្រព័ន្ធ​តុលាកា​រ និង ការ​រំលោភ​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា។

ស្តាប់សម្លេង៖   

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទិ្ធមនុស្ស មាន​ប្រសាសន៍​ថា ជា​ការ​ពិត​កម្ពុជា ត្រូវ​គិត​អោយ​​ប្រ​សើរ​នូវ​​ការ​​បណ្ដេញ​ចេញ​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ។ គាត់​ថា បញ្ហា​នេះ ក៏​ជា​បញ្ហា​គន្លឺះ​នៃ​គោល​នយោ​បាយ​ជាតិ​​កម្ពុជា​​​ដែរ ៖ "ការបំ​ផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ ដូច​ជា​ព្រៃ​ឡង់​ព្រៃអី​ហ្នឹង គឺ​យើង​សុំ​អោយ​រដ្ឋាភិបាល​​លើក​រឿង​ហ្នឹង​ផង ហើយ​អោយ​​អន្តរ​ជាតិគេ​មក​ជួយ​ផង"។

ការដែលកម្ពុជា ចង់​បាន​អាសនៈ​មួយ​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រ​ជា​ជាតិ​ ធ្លាប់​ត្រូវ​បាន​អ្នក​វិភាគ​​​នៅ​កម្កុជា គិត​ថា ជា​ការ​លំបាក​បន្តិច ដោយ​ថា កម្ពុជា​ត្រូវ​បាន​រិៈ​គន់​ថា នៅ​មាន​ការ​រំលោភ​​សិទិ្ធ​​មនុស្ស ​និង​បង្រ្គាប​ក្រុម​សំលេង​ប្រ​ឆាំង តាម​រយៈ​ប្រព័ន្ធ​តុលា​ការ។

លោក យឹម សុ​វណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី  គិត​ថា ការ​ប្រ​ឈម​ទាំង​បី​ខាង​លើ​នេះ​ មិន​សូវ​សំខាន់​​​ជាង​កម្ពុជា ត្រូវ​ស្ដារ​មុខ​មាត់​របស់​ខ្លួន ដោយ​ធ្វើ​អោយ​តុលា​ការ​ឯករា​ជ្យ​នោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ៖ "ការ​គំរាម​កំហែង​ពី​ប្រ​ទេស​វៀតណាម ដែល​បោះ​បង្គោល​ព្រំ​ដែន​ហ្នឹង​រំលោភ​ចូល​ទឹក​ដីខ្មែរ ​ប្រជា​ពលរដ្ឋ​យើង​ជាង​មួយ​លាន​នាក់ ដែល​កំពុង​​តែ​ជួប​គ្រោះ​នូវ​អំពើ​អយុត្តិ​ធម៌​របៀប​នេះ”។

ហើយ​អ្នកវិ​ភាគ​ម្នាក់ ដែល​ជា​ប្រធាន​វិទ្យា​ស្ថាន​ខែ្មរ​ដើម្បី​លទិ្ធ​ប្រជា​ធិប​តេយ្យ លោក ហង្ស ឆាយ៉ា បាន​​អោយ​​អនុ​សាសន៍​ថា ជា​ការ​ពិត​អន្តរ​ជាតិ គេ​កំពុង​ឃ្លាំ​មើល​​កម្ពុជា នៅ​គ្រា​នេះ គឺ​ករណី​របស់ លោក សម រង្ស៊ី និង​​ការ​អនុ​វត្ត​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ៖ "ដែល​យើង​ត្រូវ​តែ​ព្យា​យាម​បញ្ហា​ផ្ទៃ​ក្នុង​ហ្នឹង ខាង​អភិវឌ្ឍន៍​ ខាងអី​ដែល​យើង​បាន​ហ្នឹង ដូច​ជា​​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​នឹង​ធ្វើ​ម៉េច​អោយ​ផ្នែក​អភិវឌ្ឍន៍​​ហ្នឹង​អោយ​បាន​រីក​ចំរើន​រឹត​តែ​ខ្លាំង​ក្លា​ទៅ​ទៀត”។

ប៉ុន្តែ សំរាប់អ្នកវិភាគ​ម្នាក់​ទៀត គឺ​លោក​បណ្ឌិត សុខ ទូច បង្ហាញ​សុទិដ្ឋិនិយម​របស់​លោក​ថា ការ​ដាក់​បង្ហាញ​នូវ​គន្លឺះ​នយោ​បាយ​ការ​បរ​ទេស ទាំង​បី​ចំនុច ទំនង​នឹង​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អន្តរ​ជាតិ ៖ "បង្ហាញ​ស្អី​ទៅ​ដែល​កម្ពុជា មាន​សក្តានុ​ពល​ ស្អីទៅ​ដែល​កម្ពុជា​មាន​បទ​ពិសោធន៍ អ្វី​ទៅដែល​កម្ពុជា​អា​ចដោះស្រាយ​ទំនាស់​ផ្ទៃ​ក្នុង ក៏​ដូច​ជា​ទំនាស់​ព្រំ​ដែន​ ដែល​ប្រើ​ប្រាស់​យន្ត​ការ​ផ្លូវ​គតិ​យុត្តិ ដើម្បី​អោយ​ប្រទេស​ទាំង​អស់​នោះ​ គេ​បោះ​ឆ្នោត​គាំ​ទ្រ​យើង ដែល​ជា​សមា​ជិក​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ គេ​គាំ​ទ្រ​យើង"។

បើតាម​លោក កុយ គួង អ្នក​នាំ​ពាក្យ​អោយ​​​ក្រសួង​ការ​បរទេស លោក ហោ ណាំ​ហុង បាន​ផ្ដល់​អនុ​សាសន៍​ដល់​អ្នក​ការ​ទូត​ទាំង​​នោះ ​​​អោយ​ជួយ​អនុ​វត្ត​គោល​នយោ​បាយ​ការ​បរទេស​ ធ្វើ​យ៉ាង​ណា​អោយ​កម្ពុជា បាន​ដំ​ណើរ​​​ការ​ល្អ លើ​ករណី​ទាំង​បី​ចំនុច៕

ផ្ញើព័ត៌មាននេះ

KSK-01 GILOBA2

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បី​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​នៃ​វិទ្យុ​សារិកា​អេហ្វអ៊ឹមសូម ចុច​ត្រង់​នេះ
សម្រាប់​ព័ត៌មាន​មុនៗ​សូម ចុច​ទី​នេះ



call-in-show-promote

រូបថតឯកសារ

VOD Twitter

Joomla Templates and Joomla Extensions by JoomlaVision.Com

បទសម្ភាសន៍

nvitou.com