សកម្ម​ជន​គណបក្ស​សម​រង្ស៊ី ១៧​នាក់ នៅ​ខេត្ត​កំពង់​ចាម ចុះ​ចូល​គណបក្ស​ប្រជា​ជន​កម្ពុជា

បោះពុម្ព

សម្មជន​គណ​បក្ស​សមរង្ស៊ី​ ចំនួន​១៧​នាក់ នៅ​ខេត្ត​កំពង់​ចាម​​ ត្រូវបានគេអះអាងថា បាន​ចុះចូល​ជា​មួយនឹង​គណបក្ស​ប្រ​ជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ។

លោក​ ទិត​ សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ប្រ​តិ​កម្មរហ័ស របស់​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី​ ដែល​បាន​ចូល​រួម​ទទួល​ស្វាគមន៍​អតីត​សមាជិក​គណបក្ស​សមរង្ស៊ី ខេត្ត​​កំ​ពង់​ចាម មាន​ប្រ​សាសន៍ថា សកម្មជន​គណបក្ស​សមរង្ស៊ី ចំនួន​១៧​នាក់ ដែលបាន​​​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រ​ជាជន​កម្ពុជានេះ មិន​មែន​មាន​ការ​បង្ខិត​​បង្ខំ​​នោះ​​ទេ ជា​ការ​ស្ម័គ្រចិត្ត។​ លោក​បន្ត​ថា អតី​ត​សមាជិក​គណបក្សប្រឆាំងទាំង​នោះ បានចោទ​គណបក្ស​​សម​រង្ស៊ី​ ថា​ផ្តាច់​​ការ និង​ពួក​គេ​​ចង់​ចូល​រួម​​ក្នុង​​ការ​​អភិ​​វឌ្ឍន៍​​ប្រ​ទេស ​ជា​មួយ​​គណ​បក្ស​​​ប្រ​ជាជន​​កម្ពុជា​។

ក៏ប៉ុន្តែ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ស្រុក​​ត្បូង​​ឃ្មុំ ​របស់​គណបក្ស​សម​រង្ស៊ី លោក​ ហេង ​ស្រ៊ុន បាន​​ឲ្យ​​ដឹង​​ថា ការ​សម្រេច​ចិត្ត​​ចេញ​របស់​អតីត​សកម្ម​ជន​ទាំង​នោះ ​ អាច​​​មក​​ពី​​គណបក្ស​​របស់​​លោក​​ បាន​​ប្តូរ​​រចនា​​សម្ព័ន្ធ​មុន​​ពេល​​បោះ​ឆ្នោត​ តែ​លោក​អះ​អាង​ថា​ នឹង​មិន​​បាន​​ជះ​ឥទ្ធិ​ពល​អាក្រក់ ដល់​​គណ​បក្ស​​សម​រង្ស៊ី​នោះ​ទេ។

គួរ​រំលឹក​ដែរ​​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែតុ​លា ឆ្នាំ​២០១១ សកម្មជន​​គណបក្ស​​​សម​រង្ស៊ី ​ចំនួន​១០​នាក់​ បាន​​ចុះ​​ចូល​​​ជា​មួ​យ​គណបក្ស​​សិទ្ធិ​​មនុស្ស ហើយ​រហូត​មក​​ដល់​​ថ្ងៃ​​ទី​១៧ ​ខែ​​កុម្ភៈ​​នេះ​ សកម្ម​ជន​​ទាំង​​១០​​នាក់​​នោះ ​បាន​ចេញ​ពី​គណបក្ស​សិទ្ធិ​​មនុស្ស ទៅ​ចុះ​​ចូល​​ជា​មួយ​​គណបក្ស​​ប្រ​​ជាជន​​កម្ពុជា៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com