សម្ព័ន្ធ​សហជីព​កម្ពុជា​ ស្នើ​លោក​ វង ​សូត្រ​ ឲ្យ​ជួយ​អន្ត​រាគមន៍​ ដល់​កម្មករ-​កម្មកា​រិនី​រោងច​ក្រ​ប៊េស​វ័​ន

បោះពុម្ព

សម្ព័ន្ធ​​សហជីព​ ​​បាន​​ស្នើ​​ឲ្យ​​​រដ្ឋ​​មន្ត្រី​​ក្រ​សួង​​ការងារ​ និង​​បណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ​​ ​ឲ្យ​​ជួយ​​អន្តរា​គមន៍​​ ដល់​​កម្មករ​-​កម្មការិនី​​រោងចក្រ​​កាត់​​ដេរ​ ប៊េស​វ័ន​ ស្ថិត​​នៅ​​សង្កាត់​​ទឹក​ថា ​​ចំនួន​​៨​ចំណុច​​។

នៅ​​ក្នុង​​លិខិត​​របស់​​ប្រធាន​ ​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នក​ស្រី យ៉ាង សុភណ្ឌ​ ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​​ការងារ ​និង​​បណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ ​បាន​សរ​សេរ​ថា សម្ព័ន្ធ​​​សហ​ជីព​​កម្ពុជា​ បាន​​ទទួល​លិខិត​​អនាមិក​ ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១២ ​របស់កម្មករ-កម្មកា​​រិនី ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​​ ​ប៊េសវ័ន​ ស្ថិត នៅ ភូមិ សេ ប៉េសេ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​​សែន​សុខ រា​ជធានី​ភ្នំពេញ​។

 

នៅ​​ក្នុង​លិខិត​បាន​​ស្រង់​សំដី​​អនាមិកថា​  កម្មករ-កម្មការិនី​ ធ្វើការ​ទាមទារ​សុំ​ឱ្យ​​រោង​ចក្រ​​​​ប៊ែ​សវ័ន​នូវ​៖ ទី១ បញ្ចូល​​កម្មករ​​ទៅជា​ពេញសិទ្ធិ​ ទី២ គិតប្រាក់ខែឱ្យបានត្រឹមត្រូវ​ ទី៣ ថែម​ម៉ោង​ទាមទារ​ការស្ម័គ្រ​ចិត្ត...​។ល៕​​

ផ្ញើពត៌មាននេះ

 

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com