អ្នក​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​សៀម​រាប រង​ការ​ចោទ​ថា ធ្វើ​ទារុណ​កម្ម​លើ​កូន​សិស្ស​

បោះពុម្ព

អ្នក​គ្រូ​បង្រៀន​ម្នាក់ នៃ​សាលា​បឋម​សិក្សា​បន្ទាយ​ចាស់ ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប រង​ការ​ចោទ​ប្រកាន់​ពី​អាណា​ព្យាបាល​សិស្ស​ថា​បាន​សំឡុត បំបាក់​ស្មារតី និង​ធ្វើ​ទារុណ​កម្ម​កូន​គាត់ ដោយ​សារ​តែ​កូន​សិស្ស​ស្រី អាយុ ៦​ឆ្នាំ​រូប​នោះ មិន​ចេះ​លំ​ហាត់​មេរៀន​ដែល​គ្រូ​ដាក់​ឲ្យ។

អ្នក​ស្រី លីន ណា រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ត្រូវ​ជា​ម្ដាយ​កុមារី​រង​គ្រោះ បាន​ប្រាប់​សំលេង​ប្រជា​ធិប​តេយ្យ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កូន​របស់​គាត់​មាន​ឈ្មោះ សោម ពេជ្រ​ចរណៃ អាយុ​៦ឆ្នាំ រៀន​ថ្នាក់​ទី១(ខ) នៃ​សាលា​បឋម​សិក្សា​បន្ទាយ​ចាស់ ត្រូវ​បាន​អ្នក​គ្រូ​បង្រៀន​វាយ​នឹង​បន្ទះ​ឈើ ហើយ​បង្ខាំង​ទុក​ក្នុង​ថ្នាក់​រៀន​មិន​អោយ​ចេញ​លេង​ ឬ​មិន​ចង់​អោយ​ចេញ​មក​ផ្ទះ ដោយ​សារ​កូន​របស់​គាត់​មិន​ចេះ​អាន​អក្សរ។

អ្នក​ស្រី​អះ​អាង​ថា កូន​របស់​គាត់​មាន​ការ​ភ័យ​ខ្លាច​និង​តក់​ស្លុត មិន​ចង់​ទៅ​រៀន​ទៀត​ទេ ព្រោះ​តែ​ទង្វើ​របស់​គ្រូ​បង្រៀន​ម្នាក់​នោះ ៖ "

 

កុមារី សោម ពេជ្រ​ចរណៃ បាន​រៀប​រាប់​ថា អ្នក​គ្រូ​ឈ្មោះ ទេស សុភ័ក្រ បាន​ទាញ​សក់​របស់​នាង ដើម្បី​បង្វិល​មុខ​អោយ​មើល​ក្ដារ​ខៀន និង​បាន​វាយ​នាង​៣​រំពាត់ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ ហើយ​គំរាម​ថា បើ​សិស្ស​ណា​មិន​ចេះ​អាន​អក្សរ គឺ​អ្នក​គ្រូ​មិន​អោយ​ចេញ​លេង​ខាង​ក្រៅ​ថ្នាក់​ទេ ៖ "

អ្នក​គ្រូ ទេស សុភ័ក្រ ដែលរ​ង​ការ​ចោទ​ប្រកាន់​នេះ មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​បាន​ទេ។ ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​នេះ លោក ជូ សុទ្ធា នាយក​សាលា​បឋម​សិក្សា​បន្ទាយ​ចាស់​បដិ​សេធ​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ តែ​លោក​ថា​ បើ​សិន​ជា មាន​ការ​វាយ​ធ្វើ​បាប​សិស្ស​ឬ​គំរាម​កំហែង​ពី​លោក​គ្រូ​អ្នក​គ្រូ​មែន​នោះ លោក​នឹង​មាន​វិធាន​ការ​ហៅ​គ្រូ​មក​ធ្វើ​ការ​អប់​រំ។

ដោយ​ឡែក​ប្រ​ធាន​មន្ទីរ​អប់​រំ​ យុវ​ជន និង​កីឡា​ខេត្ដ​សៀម​រាប លោក អ៊ុង សេ​រីឌី មាន​ប្រ​សាសន៍​ថា ប្រសិន​មាន​លោក​គ្រូ​អ្នក​គ្រូ​បាន​ប្រ​ព្រឹត្ត​ដូច​ការ​ចោទ​ប្រ​កាន់​ពី​អាណា​ព្យាបាល​សិស្ស​មែន នាយក​សាលា​ត្រូវ​រាយ​ការណ៏ ឬ​ទៅ​មន្ទីរ​អប់​រំ​ដើម្បី​ងាយ​ស្រួល​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ពី​ព្រោះ​គ្រូ​បង្រៀន​ត្រូវ​គោរព​ក្រម​សីល​ធម៌​ជា​គ្រូ ៖ "

លោក រ៉ុង ឈុន ប្រធាន​សមា​គម​គ្រូ​បង្រៀន​ឯក​រាជ្យ បាន​មាន​ប្រ​សាសន៍​ថា ទង្វើ​របស់​គ្រូ​បង្រៀន​ធ្វើ​មក​លើ​សិស្ស​នេះ គឺ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ បើ​ទោះ​បី​សិស្ស​បាន​ធ្វើ​ខុស​យ៉ាង​ណា​ក៏​ដោយ។

កាល​ពីថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ អង្គ​ការ​ផ្លែន​អន្តរ​ជាតិ​កម្ពុជា​នៅខេត្ត​សៀម​រាប បាន​បើក​យុទ្ធ​នាការ​មួយ​ដែល​មាន​សិស្សា​នុសិស្ស​ចូល​រួម​ចំនួន​១២៥០​នាក់ ដើម្បី​លើក​កំពស់​ប្រ​សិទិ្ធ​ភាព​ការ​អប់រំ ដោយ​មិន​ឲ្យ​ប្រើ​អំពើ​ហឹង្សា ឬ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​កុមារ នៅ​តាម​សាលា​រៀន គេហដ្ឋាន សហគមន៏ ដោយ​មាន​កាន់​បដា​ពាក្យ​ស្លោកជា​ច្រើន ដែល​មាន​អត្ថ​ន័យ​ថា បើ​ខ្ញុំ​ធ្វើ​ខុស​សូម​ជួយ​ណែនាំ​ជំនួស​ការ​វាយ​ដំ​ឬ​ស្ដី​បន្ទោស​អោយ​ខ្ញុំ គ្រួសារ​មាន​អំពើ​ហឹង្សា គឺ​នាំ​អោយ​បាត់​បង់​សុ​ភមង្គល ”កុមារ​ល្អ​ត្រូវ​ស្ដាប់​ដំបូន្មាន​ឪពុក​ម្ដាយ លោក​គ្រូ​អ្នក​គ្រួ” ៕

ចែករំលែក​ព័ត៌​មាន​​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com