គណបក្ស​សម​រង្ស៊ី​៖ សមាជិក​សភា​អឺរ៉ុប ព្រ​មាន​ព្យួរ​ការ​វិនិ​យោគ​នៅ​កម្ពុជា​ព្រោះ​ដក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​

បោះពុម្ព

ខុទ្ទ​កាល័យ​គណបក្សសម​រង្ស៊ី អះ​អាង​ថា សមាជិក​​សភា​​អឺរ៉ុប ជម្រុញ​​ឲ្យ​​សភា​កម្ពុជា ផ្តល់​​​អភ័យ​​ឯក​​សិទ្ធិ​​ដល់​​លោក​​ ចាន់ ចេង តំណាង​​រាស្ត្រ​​មណ្ឌល​កណ្តាល​​​ឡើង​​វិញ បន្ទាប់​​​ពី​​បាន​​​សិក្សា​​ថា ការ​ដក​ភ័យ​ឯក​សិទ្ធិ​អ្នក​តំណាងរាស្ត្របក្ស​ប្រឆាំង​រូបនេះ គឺ​ជា​រឿង​នយោបាយ។

យោងតាម​លិខិត​របស់​ខុទ្ធ​កាល័យ​របស់​គណបក្ស​សម​រង្ស៊ី​ នៅថ្ងៃពុធនេះ បាន​ឲ្យ​ដឹងថា ការ​ចាប់​អារម្មណ៏​​របស់សភា​អឺរ៉ុប បាន​ធ្វើ​ឡើង​​ស្រប​ពេល​ដែល​លោក ​ចាន់​ ចេង​ កំពុង​ស្ថិត​​ក្នុង​ប្រទេស​បារាំង​ ហើយ​បើ​តាម​​ខុទ្ធ​កាល័យរបស់​គណបក្ស​នេះ លោក ​ចាន់​ ចេង​ នឹង​វិល​មក​កម្ពុជាវិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខនេះ។

ប៉ុន្តែ​​សេច​ក្តី​ថ្លែង​​ការណ៍​របស់​​សភា​អឺ​រ៉ុប បាន​​ព្រ​មាន​​ថា ករណី​​របស់​​លោក ​ចាន់ ចេង ត្រូវ​តែ​​ផ្តល់​​ភាព​​ស្រប​​ច្បាប់​​​ដល់​​អ្នក​​តំណាង​រាស្ត្រ​​បក្ស​​ប្រ​ឆាំង​​រូប​នេះ​វិញ ហើយ​​ថា បើ​​មិន​​អាច​​ធ្វើ​​បាន​​ទេ សភា​​អឺរ៉ុប​​អាច​​នឹង​​សើរើ​​កិច្ច​​សន្យា ការ​​ដាក់​​ទុន នៅ​​កម្ពុជា​​ឡើង​វិញ។

ស្តាប់សម្លេង៖   

មន្ត្រីអ្នក​នាំពាក្យ​គណបក្សសម​រង្ស៊ី លោក យឹម សុវណ្ណ ​ បញ្ជាក់​ថា ថ្ងៃនេះ លោក ចាន់​ ចេង កំពុងធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មក​​កម្ពុជា​វិញ​ ៖ "តាម​ខ្ញុំ​ដឹង​ គាត់​ជិត​មក​ដល់​ស្រុក​ខ្មែរ ឬ​គាត់​មក​ដល់​ហើយ​ក៏​មិន​ដឹង”។

មន្ត្រីអ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា បច្ចុប្បន្ន​ រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឹរ៉ុប កំពុង​សហការគ្នាជិត​ស្និទ ក្នុងការ​អភិវឌ្ឍន៍ ហើយថា​លើក​ឡើង ឬ​ការ​ស្នើ​ឡើង​ណា​មួយ ​របស់គណបក្ស​ប្រឆាំង ដែល​ចង់​ឲ្យសភាពអឺរ៉ុប​ដាក់​សម្ពាធ​​លើ​កម្ពុជា​នោះ មិន​អាច​ទៅរួច​ទេ​ ​៖ "អ្វី​ហ្នឹង ដែល​យើង​ចង់​ជំរាប​ថា ការ​សុំ​ហ្នឹង វា​ខុស​នឹង​និ​តិ​វិធី​រួច​ស្រេច​ទៅ​ហើយ ដោយ​​សារ​សហ​គមន៍អឺរ៉ុប ​គឺ​ដាច់​ដោយ​ឡែក​ពី​អធិប​តេយ្យ និង​ឯក​រាជ្យ​​របស់​កម្ពុជា”។

សូម​រំលឹក​ថា លោក ចាន់​ ចេង តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល​ របស់​គណបក្ស​សមរង្ស៊ី ត្រូវ​រដ្ឋ​សភាដក​អភ័យ​ឯក​សិទ្ធិ​ កាល​ពីថ្ងៃទី២០ ខែ​ធ្នូ​ ឆ្នាំ​២០១១ ​ដើម្បី​​បើក​​​ផ្លូវ​ឲ្យ​តុលាការ​ចាត់ការ​​តាម​ផ្លូវ​ច្បាប់​ ដោយ​ចោទថា តំណាង​រាស្ត្ររូប​​នេះ បានផ្តល់​មធ្យោ​បាយ​ដោះ​លែង​ជន​ជាប់ចោទ ដែលតុលាកា​រឃុំ​ខ្លួន ដោយសារ​ជម្លោះដីធ្លី​។​ រហូត​ដល់​ពេលនេះ មាន​តំណាង​រាស្ត្រ​​គណបក្ស​សម​រង្ស៊ី មានចំនួន​៤រូបហើយ ត្រូវសភា​សដក​​អភ័យ​ឯក​សិទ្ធិ​​​ជាបន្ត​បន្ទាប់​ ក្នុង​បទល្មើស​ផ្សេងៗ​គ្នាមាន ដូចជា លោក សម រង្ស៊ី ប្រធាន​គណបក្សសម​រង្ស៊ី លោក ហូរ វ៉ាន់ តំណាង​រាស្ត្រមណ្ឌល​ភ្នំពេញ លោកស្រី មូរ សុខហួរ ​មណ្ឌល​កំពត​ និង​​លោក​ ចាន់ ចេង តំណាង​រាស្ត្រ​មណ្ឌល​កណ្តាល​៕

ចែករំលែក​ព័ត៌​មាន​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com