ព្រំដែន

អ្នក​ច្បាប់​ថៃ​សិក្សា​ហើយ អំពី​ផ្លូវ​ច្បាប់​ដើម្បី​តតាំង​ក្ដី​ជា​មួយ​កម្ពុជា​លើ​សំនុំ​រឿង​ប្រាសាទ​ព្រះ​វិហារ​

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃសុក្រ ទី11 ឧសភា ឆ្នាំ2012 ម៉ោង13:36

preah-vihea-templeប្រទេស​​ថៃ អះ​អាង​ថា អ្នក​​ជំនាញ​​ច្បាប់​​​របស់​​​ខ្លួន​អំពី​​ប្រា​សាទ​ព្រះ​​វិហារ បាន​​ជួប​​ប្រជុំ​​គ្នា​​ហើយ​​ជា​មួយ​​នឹង​នាយក​រដ្ឋ​​មន្ត្រី​ យីង​ឡាក់ ​ស៊ី​ណា​វ៉ាត្រា ដើម្បី​​សិក្សា​​ពី​អង្គ​ហេតុ​និង​អង្គ​ច្បាប់​​តតាំង​​ក្តី ជា​មួយ​​ប្រទេស​​កម្ពុជា នៅ​ឯ​តុ​លាការ​យុត្តិ​​ធម៌​​អន្តរ​ជាតិ​ ICJ ក្រុង​​ឡា​​អេ។

រដ្ឋ​​មន្ត្រី​​ការ​បរទេស​​​ថៃ​ ស៊ូរ៉ាក់​​ពង្ស តូ​​វី​ចក្រ​ចៃ​គល់ បាន​​និយាយ​​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ថា កិច្ច​​ប្រ​​ជុំ​​រវាង​​អ្នក​​ច្បាប់​​ថៃ និង​​គណៈ​រដ្ឋ​​មន្ត្រី​​របស់​​អ្នក​​ស្រី ​យីង​ឡាក់​ សំដៅ​​​ធ្វើការ​ផ្លាស់​ប្តូរ​​​បទ​ពិ​សោធន៍​​រវាង​​គ្នា និង​​ដើម្បី​​ត្រៀម​​លក្ខណៈ​​ជា​មុន​​នៃ​កា​រ​​ទប់​​ទល់​​​ផ្លូវ​​ច្បាប់​​ជាមួយ​ប្រទេស​ក​ម្ពុជា។

 
 

កម្ពុជា​បដិសេធ​សម្តី​របស់​មន្រ្តី​ថៃ ​រឿង​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​​

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង09:38

ក្រសួង​ការ​បរទេស​កម្ពុជា  ​បដិសេធ​​ចំពោះ​​ពាក្យ​​សម្តី​​របស់​​អ្នក​នាំពា​ក្យ​​ក្រសួង​​ការ​បរ​ទេស​​ថៃ ​ដែល​​បាន​​ថ្លែង​ថា  ​​ដើម្បី​​រក្សា​​ចំណង​​ទាក់ទង​​ទ្វេ​ភាគី​​ឲ្យបា​ន​ល្អ​ រ​ដ្ឋាភិ​បាល​​កម្ពុជា ​គួរ​តែ​​​ទទួល​ស្គាល់​​ថាប្រជាជន​​ខ្លួន​ទៅ​​​កាប់​​ឈើ​​គ្រញូង​នៅ​​តំបន់​​ព្រំដែន​​​។​​

នៅ​ក្នុង​​​សេចក្តី​​​ថ្លែង​​ការណ៏​​​របស់​​ក្រសួង​ការ​បរទេសក​ម្ពុជា ​កាល​ពីថ្ងៃ​ទី៨​ ​ខែ​​ឧសភា​នេះ ​បាន​បដិសេធ​ នូវ​កា​រឡើង​របស់​​អ្នក​​នាំ​ពាក្យ​​ក្រសួង​​ការ​បរទេស​ថៃ​ ​លោក ថានី ថោង​​ភក្តី​ ដែលថ្លែ​ង​ថា ​​ដើម្បី​​រក្សា​​ចំណ​ង​ទាក់ទង​​ទ្វេភាគី​​ឲ្យបា​ន​ល្អ ​រដ្ឋាភិបាល​​កម្ពុជា​ គួរតែ​​​ទទួល​ស្គាល់​ថា​​ប្រជាជន​ខ្លួនទៅ​​កាប់​​ឈើ​​គ្រញូង​នៅ​​តំបន់​​ព្រំដែន​​​ ហើយ​​​ត្រូវបា​ន​កា​សែត​​បាង​​កក​​ប៉ុស្តិ៍ចុះ​​ផ្សាយ​​​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​ឧសភា​។

 
 

ក្រសួង​ការ​បរទេស​កម្ពុជា បដិ​សេធ​ចំពោះ​ការ​លើក​ឡើង​របស់​ថៃ ដែល​ថា​កម្ពុជា​បន្ត​ដាក់​គ្រាប់​មីន​នៅ​តាម​ព្រំ​ដែន

បោះពុម្ព

​ដោយ ពេជ្រ សុធារី ថ្ងៃសៅរ៍ ទី05 ឧសភា ឆ្នាំ2012 ម៉ោង12:43

ក្រសួង​ការ​បរទេស​​ និង​កិច្ច​សហ​ប្រតិបត្តិ​​ការ​អន្តរ​ជាតិ​​នៃ​​ព្រះ​​រាជា​​ណា​​ចក្រ​​កម្ពុជា បដិសេធយ៉ាងដាច់​អហឹង្កា​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បទេស​ថៃ ដែល​បាន​ចោទ​ប្រ​កាន់​ថា​ កម្ពុជា​​បន្ត​​ការ​​ប្រឹង​​ប្រែង​​ដាក់​គ្រាប់​មីន​​នៅ​​តាម​​ព្រំ​ដែន​​កម្ពុជា-ថៃ។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍ ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​សហ​ប្រតិបត្តិ​ការអន្តរ​ជាតិ​កម្ពុជា ចេញ​ផ្សាយ​នៅ​​ព្រឹក​​ថ្ងៃ​​សៅរ៍ ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១២នេះ បាន​សរ​សេរ​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១២ តាម​រយៈ​កាសែត​បាង​កក​ប៉ុស្តិ៍ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ថៃ លោក ថានី​ ថោងភក្តី ​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា “កម្ពុជា​បន្ត​ការ​ប្រឹង​ប្រែង​ដាក់គ្រាប់មីន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ” ដែល​ជា​ពាក្យ​សម្តី​គ្មាន​មូល​ដ្ឋានច្បាស់​លាស់ ខណៈ​ដែល​ការ​ផ្ទុះគ្រាប់​​មីន​ជា​បញ្ហា នៅ​កើត​មាន​ជា​រឿយ​ៗ សូម្បី​តែ​កន្លែង​ដែល​​​ប្រ​ជា​ជន​បាន​ទៅ​តាំង​ទី​លំនៅ និង​បង្ក​បង្កើន​ផល​រាប់​ឆ្នាំ​មក​ហើយ​ក្រោយ​ពីចប់​សង្គ្រាម​ ក៏​នៅ​មាន​គ្រាប់​មីន​ផ្ទុះ​ដែរ​។

 
 

មន្រ្តី​រដ្ឋា​ភិបាល​៖ ទាហាន​ថៃ​បាញ់​សម្លាប់​ពល​រដ្ឋ​​ខ្មែរ​​ចំនួន​១០​នាក់

បោះពុម្ព

​ដោយ អ៊ឹង ប៊ុន​ថន ថ្ងៃសុក្រ ទី04 ឧសភា ឆ្នាំ2012 ម៉ោង14:57

មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ អះ​អាងថា ពល​រដ្ឋ​ខ្មែរ​ដែល​ថៃ​​​បាញ់​​​សម្លាប់​​​ ដោយសារ​​ឆ្លង​​ចូល​​ទឹក​ដី​ថៃ ​​មាន​ចំនួន​​ត្រឹមតែ​១០​នាក់​​ប៉ុណ្ណោះ ​​នៅបី​ខែ​ដើម​​ឆ្នាំ​​២០១២​​នេះ​​។

ថ្លែង​ប​ន្ទាប់​ពី​ជំនួប​រវាងរដ្ឋ​មន្រ្តី​ការបរទេស​​កម្ពុជា​ លោក​ ​ហោ ណាំហុង និង​​អនុ​​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ជប៉ុន លោក​​ ចូណាកូម៉ូ ​នាព្រឹក​ថ្ងៃសុក្រ​នេះ ​អ្នក​​នាំ​​ពាក្យ​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​ លោក ​​កុយ​​ គួង​ ​​ប្រាប់​​អ្នក​​​សារ​ព័ត៌​មានថា​ គិតមក​ដ​ល់​​ពេល​នេះ​ ​របាយ​ការណ៍​ផ្លូវកា​រ​ ដែលក្រសួងនេះ​​ទទួលបាន​គឺមាន​ប្រជាពលរដ្ឋខ្មែរ​តែ​១០​នាក់​​ប៉ុណ្ណោះ​ ដែលទាហានថៃបាញ់​សម្លាប់ ក្នុងនោះរួមទាំងលោក​ ​សម រៀម ដែល​ថៃ​បាន​បាញ់​សម្លាប់ កាលពីថ្ងៃទី​២ ខែ​ឧសភា​​​នេះ​ផ​ង​​​ដែរ។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 59 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com