ដោយ គល់ គន្ធា និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង12:14
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន អះអាងថា ពិធីលាងជើងកូនកំលោះ ក្នុងពិធីមង្គលការ មុនពេលចូលផ្ទឹម មិនត្រូវលុបចោលដូចការប្រកាសរបស់ក្រសួងវប្បធម៌ទេ ព្រោះនេះជាប្រពៃណីទំនៀមទំលាប់ តាំងពីយូរណាស់មកហើយ។
ក្នុងឱកាស បិទវគ្គបណ្តុះបណ្តាលតួនាទី និងក្រមសីលធម៌អាចារ្យ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្រី្តហ៊ុន សែន មានប្រសាសន៍ថា ពិធីមង្គលការកូនប្រុសស្រីត្រូវតែមានពិធីលាងជើង មុនពេលចូលផ្ទឹម ព្រោះនេះគឺជារឿងមួយដែលមិនគួរបោះបង់ចោលទេ។ លោកថា ការប្រកាសឲ្យលុបចោលពិធីនេះ ដោយសារតែមានការភ័ន្តច្រលំ និងគិតថាការលាងជើងអោយកូនកំលោះ គឺជារឿងមួយដែលថោកទាបនិងអាប់ឱនកូនស្រី ៖ "ហើយអារឿងបញ្ហាទាក់ទងនឹងលាងជើងនេះ ត្រឹមត្រូវ រឿងដែលមិនគួរបោះបង់ចោល យើងបែរជាបោះចោល ដោយសារតែការភ័ន្តច្រលំ ការមិនយល់ នៅពេលខ្ញុំការក្មួយខ្ញុំ ការប្អូនថ្លៃខ្ញុំ ប្អូនថ្លៃជីដូនមួយ ពេលនោះនៅលាងជើងនៅឡើយទេ ឆ្នាំ១៩៨០ ៨១ ៨២ អីនេះ ប៉ិនក្រោយមកគេថា លាងជើងហ្នឹងគឺធ្វើអោយស្ត្រីថោកទាប ប៉ុន្តែយោងទៅលើការស្រាវជ្រាវនេះ ការលាងជើងមិនមែនជា គឺជាពិធីដែលត្រូវតែធ្វើ បែរជាយើងនាំគ្នាចោលទៅវិញ”។
ដោយ ថុល ស្រីលក្ខណ៍ និងអ៊ឹង ប៊ុនថន ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង11:10
យោងតាមការផ្សងប្រផ្នូល បង្ហាញថានៅឆ្នាំនេះ ពោត និងសណ្តែក ទទួលផលល្អ ដោយសារ គោឧសភរាជ បានបរិភោគ ពោត និងសណ្តែកច្រើនជាង គេ ក្នុងចំណោមអាហារ ៧មុខ ដែលតម្កល់លើជើងពាន ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២។
អាហារទាំង ៧មុខ ដែលបានដាក់តំកល់លើជើងពាន ក្នុងវាលព្រះស្រែនោះ រួមមាន ស្រូវ ពោធ សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា។ ប៉ុន្តែគោឧសភរាជមួយនឹមដែលគេលែងឲ្យបរិភោគ បន្ទាប់ពីបញ្ចប់ ពិធីភ្ជួរ រាស់ សាប ព្រូស នោះ គឺបានបរិភោគ ពោត និងសណ្តែកច្រើនជាងគេ បន្ទាប់មកគឺស្មៅ។ លទ្ធផលនេះ អាចារ្យប្រឡោហិត បានទស្សន៍ទាយថា ពោត និងសណ្តែកទទួលបានផលល្អ។ ប៉ុន្តែកំលាំងអូសទាញនឹងមានជំងឺបៀតបៀនបន្តិចបន្តួច។
ដោយ គល់ គន្ធា និងអ៊ឹង ប៊ុនថន ថ្ងៃព្រហស្បតិ៍ ទី12 មេសា ឆ្នាំ2012 ម៉ោង10:22
លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានផ្ញើសារលិខិតជូនពរដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នំារោង ចត្វាស័ក ព.ស ២៥៥៦។
សារលិខិតរបស់លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន មានខ្លឹមសារថា ថៃ្ងទី០៧-០៨ និង០៩ រោច ខែចេត្រ ត្រូវនឹងថៃ្ងសុក្រ ទី១៣ ថៃ្ងសៅរ៍ ទី១៤ និងថៃ្ងអាទិត្យទី១៥ ខែមេសា ឆ្នាំ២០១២ គឺជាទិវាដ៏មហាប្រសើរ និងឧត្តុង្គឧត្តម ដែលប្រជាពលរដ្ឋខ្មែរទាំងអស់ជួបជុំគ្នា រៀបចំពិធីទទួលស្វាគមន៍ឆ្នាំថី្មប្រពៃណីជាតិ។
ដោយ អៀត ដារ៉ាវុធ ថ្ងៃព្រហស្បតិ៍ ទី05 មេសា ឆ្នាំ2012 ម៉ោង16:06
រដ្ឋអាជ្ញានៃសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបើកក្តីករណីស៊ីវិល ប្រឆាំងនឹងអំពើពុករលួយរត់ពន្ធវត្ថុបុរាណ្យកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក កំឡុងប្រទេសកម្ពុជា មានសង្គ្រាម។
ក្រុមរដ្ឋអាជ្ញាកំពុងតែសិក្សារឿងនេះ ដើម្បីកំណត់ថាតើវត្ថុបុរាណ្យរបស់ខ្មែរ ដែលត្រូវបានគេលួចនោះ ត្រូវប្រគល់ឲ្យកម្ពុជាវិញ ឬយ៉ាងណា?
បើតាមបណ្តាញផ្សព្វផ្សាយព័ត៌មាន Channel News Asia បានផ្សាយនៅថ្ងៃព្រហស្បត្តិ៍នេះថា រូបចម្លាក់ដែលត្រូវបានលួចទៅកាន់អាមេរិកនោះ មាននៅក្នុងអំឡុងកម្ពុជាកើតកលយុគ្គ ក្នុងទស្សវត្សឆ្នាំ១៩៦០ ដល់១៩៧០ ពីរង្វង់តម្លៃ ២លានដុល្លារ ដល់ ៣លានដុល្លារ ក្នុងទេវរូបនិមួយៗ ប៉ុន្តែចំណាត់ការរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ធ្វើឡើងបន្ទាប់ពីកម្ពុជា បញ្ជូនលិខិតមួយទៅកាន់អង្គការយូណេស្កូ ឲ្យជួយប្រមូលវត្ថុបុរាណ្យកម្ពុជា ពីកន្លែងដែលគេដាក់តាំងលក់សម្ងាត់មួយចំនួន នៅក្នុងពិភពលោក បញ្ជូនមកកម្ពុជាវិញ៕
ផ្ញើព័ត៌មាននេះ
ដោយ អៀត ដារ៉ាវុធ ថ្ងៃច័ន្ទ ទី26 មីនា ឆ្នាំ2012 ម៉ោង16:16
បណ្តាញផ្សាយព័ត៌មានរបស់ប្រទេសអូស្ត្រាលី ឈ្មោះ 9 News បានឲ្យដឹងថា ការប្រកាសផ្តល់ជំនួយនូវទឹកប្រាក់នេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បុប ខារ ក្នុងអំឡុងលោកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។
លោក បុប ខារ បាននិយាយថា ជំនួយរបស់ប្រទេសអូស្ត្រាលី គឺជាផ្នែកមួយដែលចូលរួមក្នុងការជួយអភិរក្ស តំបន់ប្រាសាទកម្ពុជា ដែលត្រូវបានអង្គការយូណេស្កូ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសអូស្ត្រាលី បានប្រកាសថា កន្លងមកប្រទេសអូស្ត្រាលី បានផ្តល់ជំនួយនូវទឹកប្រាក់៦លានដុល្លារ ដោយរាប់បញ្ចូលផ្នែកថែទាំសុខភាពសាធារណៈ ជំនាញបច្ចេកទេសសុខាភិបាល និងជំនួយសម្រាប់អភិរក្សប្រាសាទ អង្គរវត្តផងដែរ៕
ផ្ញើពត៌មាននេះ
ទំព័រទី 1 ទាំងអស់ 3 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
