ដោយ កែវ រតនៈ និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី07 ឧសភា ឆ្នាំ2012 ម៉ោង16:46
មន្រ្តីសាលាក្តីខ្មែរក្រហម អះអាងថា ភាគីអន្តរជាតិត្រូវការប្រាក់ចំនួន២៨លានដុល្លារ ដើម្បីដំណើរការរហូតដល់ដាច់ឆ្នាំ២០១២នេះ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមភាគីអន្តរជាតិ លោក ឡាស អូសិន មានប្រសាសន៍ថា សាលាក្តីខ្មែរក្រហមខាងភាគីអន្តរជាតិ មានថវិកាក្នុងដៃតែចំនួន ៤៤លានដុល្លារ សម្រាប់ដំណើការក្នុងឆ្នាំ២០១២ ហើយបើប្រៀបធៀបនឹងតម្រូវការមានកន្លងមក គឺភាគីអន្តរជាតិត្រូវការប្រាក់ប្រមាណ២៨លានដុល្លារបន្ថែមទៀត ដើម្បីដំណើរការរហូតដល់ចប់ឆ្នាំ២០១២។ លោកបន្តថា សំណើរនេះបានជូនដំណឹងនេះទៅភាគីម្ចាស់ជំនួយរួចរាល់ហើយ ៖ “ ខ្ញុំមិនមានទិន្នន័យចំពោះការចំណាយសំរាប់ឆ្នាំ២០១២ឡើយ ក៏ប៉ុន្តែបើយោងតាមការប្រៀបធៀប ទៅនឹងកញ្ចប់ថវិកាដែលមានកន្លងមក ពេលនេះយើងនៅខ្វះថវិកាប្រហែល ២៨លានដុល្លារ”។
ដោយ កែវ រតនៈ និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី07 ឧសភា ឆ្នាំ2012 ម៉ោង11:38
អតីតសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងអង្គការសហប្រជាជាតិ ឲ្យប្រកាន់ជំហរច្បាស់លាស់ចំពោះជោគវាសនា នៃសំណុំរឿង ០០៣ និង ០០៤ ពោលគឺត្រូវបន្តកាត់ទោសឲ្យមានយុត្តិធម៌។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុងក្រោយមុននឹងលាលែងពីដំណែងរបស់អតីតសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង លោកឡុរ៉ង ការស្ពើ អង់ស៊ែម៉ែត ដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី០៤ ខែឧសភានេះ បានសរសេរថា ក្រោយពេលបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុង ពីបទរំលោភវិធាន ៣៥ នៃវិធានផ្ទៃក្នុង អ.វ.ត.ក លោក ឡូរ៉ង់ មានហេតុផលក្នុងការជឿជាក់ថា បុគ្គលជាច្រើនរូបដែលកំពុង ឬបានបំពេញការងារនៅ អ.វ.ត.ក បានជ្រៀតជ្រែកក្នុងការស៊ើបអង្កេតលើសំណុំរឿង ០០៣ និង០០៤។
ដោយ កែវ រតនៈ និង នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី03 ឧសភា ឆ្នាំ2012 ម៉ោង14:16
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ប្រកាសផ្អាកសវនាការចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះរហូតដល់ថ្ងៃទី១៧ខែឧសភា ដោយសារមានពិធីបុណ្យជាតិជាបន្តបន្ទាប់។
បន្ទាប់ពីបញ្ចប់ម៉ោងសម្រាកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោក និល ណុន មានប្រសាសន៍ថា សវនាការលើសំនុំរឿង ០០២ ដែលបានប្រព្រឹត្តិទៅជាច្រើនថ្ងៃមកនេះ នឹងសំរាកមួយរយៈ គឺពីថ្ងៃនេះ ហើយចាប់ផ្ដើមវិញនៅថ្ងៃទី១៧ ខែឧសភា ។ លោកបញ្ជាក់ថា ដោយសារតែមានកម្មវិធីបុណ្យជាតិថ្ងៃសំរាក ជាបន្តបន្ទាប់ ទើបត្រូវផ្អាកមួយរយៈពេលដូចនេះ ។
ដោយ កែវ រតនៈ និង នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី03 ឧសភា ឆ្នាំ2012 ម៉ោង10:37
សវនាការនៃសាលាក្ដីខ្មែរក្រហម បន្តផ្តល់ឱកាសដល់ភាគីព្រះរាជអាជ្ញាចោទសួរសាក្សីជានិរសារបស់ កុយ ធួន គឺលោក ពៀន ឃាន មួយព្រឹកទៀតបន្ទាប់ពីបានចោទសួរពេញមួយរសៀលថ្ងៃពុធម្សិលមិញនេះ ។
ការផ្តល់ពេលវេលាពេញមួយព្រឹកថ្ងៃព្រហស្បតិ៍នេះដល់ភាគីសហព្រះរាជអាជ្ញា ធ្វើឲ្យភាគីមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងភាគីមេធាវីការពារជនជាប់ចោទ ព្រួយបារម្ភថានឹងធ្វើឲ្យប៉ះពាល់ដល់ពេលវេលា សាកសួររបស់ក្រុមមេធាវីទាំងពីរ។
ដោយ កែវ រតនៈ និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី02 ឧសភា ឆ្នាំ2012 ម៉ោង22:16
មេធាវីការពារក្តីឲ្យ លោក នួន ជា អតីតបងធំទី២ ក្នុងរបបខ្មែរក្រហម ស្នើឲ្យចៅក្រមជំនុំជម្រះ កែប្រែអាកប្បកិរិយា ដែលប្រើជាមួយនឹងក្រុមមេធាវីជនជាប់ចោទ ដោយអះអាងថា មានភាពមិនសមរម្យក្នុងនាមជាចៅក្រម។
ជាកិច្ចចាប់ផ្តើមក្នុងសវនាការនៃ អ.វ.ត.ក នៅព្រឹកថ្ងៃពុធនេះ សហមេធាវីអន្តរជាតិការពារក្តីឲ្យលោក នួន ជា គឺលោក Andrew IANUZZI មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោកសង្កេតឃើញថា លោកស្រីចៅក្រម Selvia Cartwright បានសម្តែងនូវកាយវិការមិនសមរម្យចំពោះក្រុមរបស់លោក។ ករណីនេះ លោកស្នើឲ្យលោកស្រីចៅក្រម សហប្រធានអង្គបុរេជំនុំជម្រះរូបនេះ បញ្ឈប់ការប្រើប្រាស់កាយវិការបែបនេះដាក់ក្រុមមេធាវីជនជាប់ចោទ ដោយប្រើជាពាក្យសម្តីជំនួសវិញ ប្រសិនបើចង់សម្តែងនូវអ្វីមួយ។
ដោយ កែវ រតនៈ និងនួន បូរិន ថ្ងៃពុធ ទី02 ឧសភា ឆ្នាំ2012 ម៉ោង11:38
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបើកសវនាការជាអសាធារណៈ ដើម្បីសម្រេចឲ្យសាក្សីថ្មីម្នាក់ទៀត ដែលមានលេខសំគាល់tcw៥០៤ ផ្ដល់សក្ខីកម្ម ក្នុងសំនុំរឿង០០២។
ការបើកសវនាការ ជាអសាធារណៈនេះ នឹងធ្វើឡើងបន្ទាប់ពីបញ្ចប់សក្ខីកម្មរបស់សាក្សីជាក្មួយប្រុស លោក ប៉ុល ពត គឺលោក សាឡុតបាន នឹងបិទបញ្ចប់នៅព្រឹកថ្ងៃពុធនេះ។
ការសម្រេចបែបនេះរបស់ លោក និល ណុន ប្រធានចៅក្រមជំនុំជំម្រះក្ដី នៃសាលាក្ដីពិសេសនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់សហមេធាវីអន្តរជាតិការពារក្តីលោក នួន ជា គឺលោក Andrew IANUZZI។
ទំព័រទី 1 ទាំងអស់ 30 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
