សេដ្ឋកិច្ច

លោក​នាយក​រដ្ឋ​មន្ត្រី ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​បង្កើន​ការ​លក់​ទៅ​ក្រៅ​ប្រទេស​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង17:26

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ដល់​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ នៅ​ក្នុង​ស្រុក​ឲ្យ​បង្កើន​គុណ​ភាព​ផលិត​ផល​របស់​ខ្លួន ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​ក្នុង​ប្រ​ទេស និង ទី​ផ្សារ​អន្តរ​ជាតិ។

ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា របស់​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋា​ភិបាល​កម្ពុជា មិន​មាន​គោល​ការណ៍​បិទ​ការ​នាំ​ចូល​ស្រា​បៀរ​ពី​បរទេស ដើម្បី​លើក​កំពស់​ស្រាបៀរ​ក្នុង​ប្រទេស​​ទេ។ ប៉ុន្តែ​លោក​ថា ការ​ប្រកួត​ប្រជែង​ត្រឹម​ត្រូវ​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ គឺ​ក្រុម​ហ៊ុន ត្រូវ​បង្កើន​គុណ​ភាព​ផលិត​ផល ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ក្នុង​ប្រទេស​និង​ទីផ្សារ​អន្តរ​ជាតិ ៖ "ប៉ុន្តែ​មិន​ត្រឹម​តែ​យើង​លាត​សន្ធឹង​ប្រឹង​ប្រែង ពង្រីក​ក្នុង​ស្រុក​ទេ យើង​ត្រូវ​តែ​ឈាន​ជើង​ទៅ​ក្រៅ​ប្រ​ទេស ទៅ​ក្រៅ​ប្រ​ទេស”។

 
 

លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​អ្នក​វិនិ​យោគ​បរទេស ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង11:06

លោក​នាយ​ករដ្ឋ​​មន្ត្រី​ ហ៊ុន សែន​ អំពាវ​​នាវ​​ឲ្យ​​អ្នក​វិនិ​យោគ​​ទុន​បរទេស ចូល​មក​​វិនិយោគ​​នៅ​ប្រទេស​​កម្ពុជា ដោយ​លោក​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​បរទេស​ អាច​​វិនិ​យោគ ​ទឹកប្រាក់​របស់​ពួ​កគេ​១០០​ភាគរយ ដោយ​មិន​ចាំបាច់​ដៃ​គូរ​ ជា​មួយ​​ក្រុម​​ហ៊ុន ក្នុង​ស្រុក​នោះទេ។ ​​

​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​​នៅព្រឹកថ្ងៃចន្ទ​​ ក្នុង​​ពិ​ធី​សម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​​រោង​ចក្រស្រាបៀរកម្ពុជា នៅ​​សង្កាត់​​ជើង​​ឯក ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំ​ពេញ។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រ​សាសន៍ថា កាលពីអតីតកាល ប្រជាព​លរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ ​យកលុយ​ទៅវិនិ​យោគនៅក្រៅបរទេស ប៉ុន្តែថា ចាប់តាំងពីឆ្នាំ១៩៧៩ មក ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន បានយកលុយមកវិនិ​យោគនៅក្នុងប្រទេសវិញ​។ លោកនាយ​ករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​បញ្ជាក់ថា ទាំង​​​នេះ ​គឺ​ដោយសារ​តែស្ថេរ​ភាពនយោបាយ ក្រោមការ​ដឹកនាំ​គោល​នយោ​បាយ​ដ៏​ត្រឹមត្រូវ របស់​រដ្ឋាភិបាល។

 
 

ការ​ព្យាករណ៍​៖ ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១២​ ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១១​

បោះពុម្ព

​ដោយ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី11 ឧសភា ឆ្នាំ2012 ម៉ោង12:23

អង្គការ​​យូអ៊ិន​​អេសខេភ​ (UN-ESCAP)​​ ព្យាករណ៍​​ថា​ សេដ្ឋ​កិច្ច​​កម្ពុជា​​នៅ​ឆ្នាំ​២០១២​នេះ នឹង​​​កើន​​​ឡើង​​​យឺតជាងឆ្នាំ២០១១ ពោលគឺ​អាចថយចុះ​ ០,២%។​​

មន្រ្តី​​​សេដ្ឋ​កិច្ច​​​របស់​​​​យូអ៊ិន​អេសខេភ​ (UN-ESCAP)​ លោក​ ដាញែល​ ជុងដែលី (Daniel Jeongdae Lee) ​បាន​​​បង្ហាញ​​​របាយការណ៍​​​របស់​​ខ្លួន​​ដល់​​អ្នក​សារ​​ព័ត៌​​មាន​​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​​នេះ​ថា ​កំណើន​​សេដ្ឋ​កិច្ច​​កម្ពុជា​នៅ​ឆ្នាំ​២០១២​នេះ អាចកើនឡើងតែ ​​​៦,៧% ខណៈកាល​ពីឆ្នាំ​២០១១​​ ​ចំនួន​​៦,៩% ។ លោក​​​បន្ត​​ថា​ ប្រ​ទេស​​កម្ពុជា​​ពឹង​​ផ្អែក​ទៅ​លើ​ការ​នាំ​​ចេញ​ផលិត​ផល​កសិ​កម្ម​ និង​​វិ​ស័យ​​​ទេស​ចរណ៍ ​ហើយ​ការកើន​​ឡើង​​យឺត​​នេះ ​អាច​មក​ពីសេដ្ឋ​កិច្ចនៅ​តាម​បណ្តា​​ប្រទេស​​​មួយ​ចំនួន​​អាច​​ធ្លាក់​​ចុះ ៖​ "ឥឡូវ​​កម្ពុជា​អាច​ព្យាករណ៍​បាន​ថា ​សេដ្ឋកិច្ច​អាច​មាន​កំណើន​យឺត ​៦,៧ ​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១១ មាន ៦,៩ ភាគរយ។”

 
 

ទេសចរ​វៀត​ណាម​មក​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ ​

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី03 ឧសភា ឆ្នាំ2012 ម៉ោង15:37

Angkor-wat-vodក្រសួង​​ទេសចរណ៍​កម្ពុជា ​បាន​អោយ​ដឹង​ថា ​ចំនួនអ្នក​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​ ក្នុង​​​រយៈ​​​​​ពេ​លបី​ខែ​​នៅ​ឆ្នាំ​​២០១២​​នេះ ​ឃើញថា​ចំនួន​ទេសចរ​វៀត​ណាម​មាន​ចំនួន​កើន​​​ឡើង​​ ហើយ​​​​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ ។​

បើ​តាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​ ជន​ជាតិ​វៀត​ណាម​​មក​កាន់​កម្ពុជា​ មាន​ចំនួន ១៧៩០០០​​នា​ក់ គឺ​ស្មើ​នឹង១៨​%​ នៃ​ចំនួន​ទេសចរ​បរទេស​ទាំង​អស់​មក​កាន់​កម្ពុជា ។​

តួ​លេខ​បាន​អោយ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​​អ្នក​ទេសចរ​ជាតិ​វៀត​ណាម ​គឺ​អ្នក​ទេសចរ​មក​​ពី​ប្រ​ទេស​​​កូរ៉េ​ខាង​ត្បូង ​ដែល​មាន​ចំនួន ​១៥១០០០​​នាក់​ គឺ​ស្មើ១៥​% ​នឹង​បន្ត​បន្ទាប់ គឺ​អ្នក​ទេសចរ​ ចិន​ ជប៉ុន ​រ៉ុស្សី និង​ប្រទេស​​អ៊ុយ​​គ្រែន។​

 
 

ទំព័រ​ទី 1 ​ទាំងអស់ 6 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com