ព័ត៌មានទាន់់ហេតុការណ៍



អាជ្ញាធរ​ខេត្ត​សៀម​រាប ហាម​ដង្ហែរ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ក្នុង​តំបន់​មួយ​ចំនួន​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុន​ថន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង17:59

អាជ្ញាធរ​ខេត្ដ​​សៀម​រាប និង​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ហាម​ការ​ហែរ​ក្បួន​យុទ្ធ​​នា​ការ​ឃោសនា​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ របស់​គណបក្ស​នយោបាយ​ទាំង​អស់ ទៅ​កាន់​តំបន់​មួយ​ចំនួន​​នៅ​ក្នុង​​​ខេត្ត​​ទេស​ចរណ៍នេះ ដោយ​អះ​អាង​ថា​ ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេស​ចរ។

ប្រធាន​គណៈ​កម្ម​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀម​រាប លោក នឺម វណ្ណសំ ប្រាប់​​សំឡេង​​ប្រជា​ធិប​តេយ្យ វីអូឌី​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​​ អាជ្ញាធរ​ទាំង​ពីរ​នេះ បាន​ចេញ​សេច​ក្កី​ជូន​​ដំណឹង​​ដោយ​ឡែក​ពី​គ្នា ដោយ​អាជ្ញាធរ​ខេត្ដ​សៀម​រាប ហាម​ឃាត់​ក្បួន​ដង្ហែរ​​យុទ្ធនា​​ការ​បោះ​ឆ្នោត ទៅ​កាន់​​តំបន់​​​ទី​ប្រជុំ​ជន​តាម​​ផ្លូវ​​ជាតិ​លេខ៦ ខាង​មុខ​ផ្សារ​លើ មុខ​ផ្សារ​សាមគ្គី​ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​ ផ្សារ​រាត្រី និង​​កន្លែង​​មាន​ភ្ញៀវ​​ទេសចរ​ទៅ​កំសាន្ដ។ លោក​បន្ដ​ថា រីឯ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​អប្សរា​វិញ ដូច​ជា​​នៅ​កន្លែង​លក់​​សំបុត្រ​ភ្ញៀវ​ទេស​ចរ​បរទេស តំបន់​អង្គរ​​វត្ដ បារាយណ៍ទឹក​ថ្លា ក្លោង​ទ្វារ​អង្គរ​ធំ ខាង​មុខ​​ប្រាសាទ​​អង្គរ​វត្ដ និង​នៅ​ក្នុង​ប្រាសាទ​នានា ក្នុង​វង់​តូច​និង​វង់​ធំ ព្រម​ទាំង​ទេសចរ​ក្បាល​ស្ពាន​។

 
 


The reaction of a girl being shot dead during forced land eviction in Kratie

បោះពុម្ព

​ដោយ Ing Chanthorn ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង15:12

The reactions and condemnations were made frequently when authorities suppressed villagers who maintained on state land. 

The US Embassy expressed condolence to the family of Heng Chantha who was shot dead during the conflict in Kampong Damrei commune, Chhloung District, Kratie Province Wednesday during which the government had accused them of illegal land maintaining and attempting to establish an autonomous zone.

The declaration of a super power country on Thursday afternoon urged the Cambodian authorities to investigate the case of the girl’s death seriously and transparently.

 
 


សង្គម​ស៊ីវិល​នឹង​ធ្វើ​ប្រជា​មតិ​ជំរុញ​ឲ្យ​មាន​យុត្តិ​ធម៌​ដល់​កម្មករ​រង​របួស​

បោះពុម្ព

​ដោយ ញឹម សុខន និង អ៊ឹង ប៊ុន​ថន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង17:30

ក្រុមអង្គ​ការ​សង្គម​ស៊ីវិល ព្រមាន​​​​ថា ពួក​គេ​នឹង​បើក​យុទ្ធ​នាកា​រ​ធ្វើ​ប្រជា​មតិ ស្វែង​​រ​ក​​ការ​​គាំ​ទ្រ​​ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​​ស្វា​យ​រៀង ផ្តល់​​​យុត្តិ​ធម៌​​​ពិត​​​ជូន​​​ជន​រង​​គ្រោះ​ ក្នុង​ ការ​បាញ់​​ប្រ​ហារ​ ដែល​​ប្រព្រឹត្តិ​ដោយ​​អតីត​អភិបាល​ក្រុង​​បាវិត។

ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា លោក អាត់ ធន់ ដែល​តាម​ដានមើ​ល​ការ​សាក​សួរ​កម្មក​រ​រង​​របួស​បី​នាក់ ពី​សំណាក់​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​សុក្រ​ ​​ទី​១៨ ​​ខែ​ឧសភា​​​នេះ​ ​​បាន​​ឲ្យ​ដឹងថា​ បើ​ទោះ​បី​ជា​ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​ចៅ​ក្រម​ថា ជន​សង្ស័យ​ លោក ​​ឈូក បណ្ឌិត ជា​អ្នក​​បាញ់​ប្រ​ហារ នៅ​ពេល​នោះ ដោយ​គ្មាន​ការ​ប្រតាយ​ប្រត​​ប់​ពី​កម្មករ​ជា​អ្ន​កត​​វ៉ា​ក៏​​​ដោយ​ តែ​​សម្រាប់​​សង្គម​ស៊ីវិល​មាន​សង្ឃឹម​តិច​តួច ថា​តុលាការ​មួយ​នេះ​នឹង​ផ្តល់​យុត្តិ​ធម៌​​​ពិត​ជូ​ន​​​ជន​​​រង​​​​គ្រោះ។ លោក អាត់ ធន់ បន្ត​ថា បើ​តុលាការ​មួយ​នេះ​មិន​ប្តូរ​បទ​ចោទ​​​​​ទៅ​លើ​ជន​សង្ស័យ​ទេ ក្រុម​​​ការ​​ងារ​​លោក នឹង​ធ្វើ​យុទ្ធ​នា​ការ​ចែក​ខិ​​តប័ណ្ណ ដល់​​​សា​​ធារណៈជន ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​​​បាតុ​​កម្ម​នៅ​​មុខ​តុលាការ​នេះ ៖ “ទោះ​បី​យ៉ាង​ណា​ បើ​សិន​ជា​គ្មាន​ការ​ដូរ​បទ​ចោទ​ទេ គឺ​រឿង​ដែល​យើង​ត្រូវ​ធ្វើ ដូច​ជា​​ករណី​​​យើង​ត្រូវ​តាម​ដាន​តុលាការ​ហ្នឹង យើង​នៅ​​បន្តត្រូវ​​ធ្វើ ហើយ​យើង​នឹង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​ ក៏​ដូច​ជា​ក្រសួង​យុត្តិ​ធម៌​ហ្នឹង ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​អោយ​ពិនិត្យ​មើល​សម​ភាព​តុលាការ​ខេត្ត​ស្វាយ​រៀង​ហ្នឹង”។

 
 


Teenage girl shot dead in Kratie land eviction while officials intervene

បោះពុម្ព

​ដោយ Nhim Sokhorn ថ្ងៃព្រហស្បតិ៍ ទី17 ឧសភា ឆ្នាំ2012 ម៉ោង16:36

A 15-year-old girl was shot dead by armed Cambodian officials who opened fire on a group of families whom they were sent to evict in Chulung District, Kratie Province, citizens from the area have confirmed. The victim, identified as Heng Ratha, was nearby her home when the clash broke out.

A villager speaking under the condition of anonymity told VOD that on Wednesday, 8:30am, hundreds of military police moved into Chruk Dombong Village. Security forces opened fire, shooting around 30 bullets after residents refused to vacate farmland marked for development.

“Military fatally shot one resident teenage girl. The family of the victim has sent her body to Somdech Hun Sen. I don’t know what happened, I only heard a fire sound,” he said.

 
 


អ្នកឃ្លាំមើល៖ ដំណើរ​ការឃោសនា​ថ្ងៃ​ដំបូង​ល្អ ​តែ​មាន​ការ​ប្រើ​ទ្រព្យ​សម្បត្តិ​រដ្ឋ

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង17:20

មន្ត្រី​​​ឃ្លាំមើល​ ​អះអាង​​ថា ​យុទ្ធនាកា​​រឃោសនា​​​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​​​ឃុំ​សង្កាត់​ ដែល​ចាប់​ផ្តើម​​នៅថ្ងៃ​សុក្រ​នេះ​ ប្រ​ព្រឹត្តិ​ទៅ​ល្អ ​ប៉ុន្តែ​គណបក្ស​ខ្លះ​នៅតែ​កេង​ប្រវ័ញ្ច​​​​ទ្រព្យ​​សម្បត្តិ​​​ ដើម្បី​​​ឃោសនា។​​ ​

នាយកប្រតិបត្តិ​គណៈកម្មាធិការ​ ដើម្បីការបោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌​​នៅ​កម្ពុជា លោក គល់ បញ្ញា បាន​ឲ្យ​ដឹង​​ថា តាម​​​របាយ​​ការណ៍​​បឋម ដែលលោក​ទទួល​បាន​ នៅរសៀល​នេះ គឺ​មាន​​ការ​យក​​សំភារៈ​​ខ្លះ​​របស់​រដ្ឋ ទៅ​ឃោស​នា តែលោក​ថា​ជា​ករណី​តិច​តួច​។​ លោក គល់ បញ្ញា បាន​ឲ្យ​ដឹង​​ទៀត​​ថា មន្ត្រីរបស់លោកកំពុងតាម​ដាន​ដំណើរ​​ឃោសនា ហើយ​​បើ​មាន​ភាពមិនប្រក្រតី​​គួរ​ឲ្យ​គត់​សំគាល់​នោះ លោក​នឹង​ធ្វើ​របាយ​ការណ៍​​ជូន​ គ.ជ.ប ដើម្បី​រក​ដោះ​ស្រាយ ៖ "​ ឃើញ​មាន នៅ​មាន​ម៉ូតូ​អី​អញ្ចឹង​ដែរ ប៉ិន​ថា​គ្រាន់​តែ​យើង​កំពុង​រាប់​ចំនួន​ តើ​មាន​ចំនួន​ប៉ុន្មាន​ ដូច្នេះ​យើង​មើល​​ បើ​រឿង​ហ្នឹង​ធ្ងន់​យើង​រាយ​ការណ៍ បើ​រឿង​ហ្នឹង​អត់​ធ្ងន់​ យើង​ដាក់​ចូល​ក្នុង​របាយ​ការណ៍​យើង​”។

 
 

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com